Trending now

សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស

20:00 | 20/05/2024

នាថ្ងៃទី ១៩ ឧសភា អាជ្ញាធរខេត្ត Nakhon Phanom បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅថៃ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងសមាគមថៃ-វៀតណាមខេត្ត Nakhon Phanom រៀបចំពិធីរំលឹកខួប ១៣៤ឆ្នាំ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤)។

បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន
យុវជន​ត្រូវ​ប្រឹងប្រែង​លើក​ស្ទួយ​អត្តសញ្ញាណ​មន្ត្រី​កិច្ចការ​បរទេស​រវាងប្រជាជននិង​ប្រជាជន​ក្នុង​យុគសម័យ​ថ្មី យុវជន​ត្រូវ​ប្រឹងប្រែង​លើក​ស្ទួយ​អត្តសញ្ញាណ​មន្ត្រី​កិច្ចការ​បរទេស​រវាងប្រជាជននិង​ប្រជាជន​ក្នុង​យុគសម័យ​ថ្មី
ឯកអគ្គរដ្ឋទូត Pham Viet Hung និងតំណាងអាជ្ញាធរខេត្ត Nakhon Phanom ដាក់កម្រងផ្កានៅតំបន់តំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញ។
ឯកអគ្គរដ្ឋទូត Pham Viet Hung និងតំណាងអាជ្ញាធរខេត្ត Nakhon Phanom ដាក់កម្រងផ្កានៅតំបន់តំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញ។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Pham Viet Hung បានសង្កត់ធ្ងន់ថា ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ បង្ហាញពីចំណាប់អារម្មណ៍ដ៏ល្អប្រសើររបស់រដ្ឋបាល និងប្រជាជនខេត្ត Nakhon Phanom ចំពោះលោកប្រធានហូជីមិញ និងប្រជាជនវៀតណាម។ នេះក៏ជាឱកាសសម្រាប់ប្រជាជនវៀតណាម ដែលនៅឆ្ងាយពីមាតុប្រទេស រួមគ្នានឹករលឹកដល់ស្រុកកំណើត ដល់លោកប្រធានហូជីមិញ និងប្រវត្តិសាស្ត្រអង់អាចក្លាហានរបស់ប្រទេសជាតិផងដែរ។ ឯកអគ្គរដ្ឋទូត Pham Viet Hung បានមានប្រសាសន៍ថា៖ “រំលឹកដល់គំរូរបស់លោកប្រធានហូជីមិញ និងប្រពៃណីដ៏ថ្លៃថ្លារបស់ប្រទេសជាតិ ខ្ញុំសង្ឃឹមថា បងប្អូនជនវៀតណាមនៅថៃ ជាពិសេសនៅខេត្ត Nakhon Phanom នឹងរួមគ្នាលើកកម្ពស់ប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក។

រួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមនៅមូលដ្ឋាន ពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសនឹករលឹកជានិច្ចនិងសម្លឹងឆ្ពោះទៅមាតុភូមិ និងឫសគល់របស់ខ្លួន”។នាថ្ងៃដដែល នៅទីក្រុង Kolkata រដ្ឋធានីនៃរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាម នៃរដ្ឋ West Bengal បានរៀបចំពិធីអបអរសាទរខួបលើកទី ១៣៤ ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ តំណាងប្រជាជន គណៈបក្ស និងមិត្តភក្តិរបស់វៀតណាមនៅទីក្រុង Kolkata បានសម្តែងការគោរពចំពោះមនោគមវិជ្ជានិងស្មារតីបដិវត្តន៍របស់លោកប្រធានហូជីមិញ ដែលបានបំផុសគំនិតសម្រាប់ប្រជាជនឥណ្ឌាជាច្រើនជំនាន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Vinamilk រួមដៃគ្នាផ្សព្វផ្សាយសារ "មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត" ជាមួយផលិតផលចំនួន ៤០,០០០ ដប/ប្រអប់ ជូនដល់សហគមន៍
GENECELL ដាក់ឱ្យអនុវត្តប្រធានបទស្រាវជ្រាវចម្រាញ់សារធាតុសកម្មពីឱសថបុរាណ ដើម្បីបម្រើដល់ការផលិតគ្រឿងសម្អាង
ការវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋចំនួន ៥០០ នាក់ នៅក្នុងខេត្ត Gia Lai
ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម