ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមេសា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Osaka (ប្រទេសជប៉ុន) បានសម្របសម្រួលជាមួយអាជ្ញាធរខេត្ត និងសមាគមអាណិកជនវៀតណាមក្នុងតំបន់ Kansai រៀបចំមហោស្រពវៀតណាមឆ្នាំ ២០២៤ នៅខេត្ត Osaka។
![]() |
![]() |
![]() |
មហោស្រពវៀតណាមឆ្នាំ ២០២៤ នៅខេត្ត Osaka៖ នាំយកតម្លៃនៃវប្បធម៌វៀតណាមទៅកាន់មិត្តជប៉ុន និងអន្តរជាតិ |
នេះជាលើកទី២ ហើយដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅខេត្ត Osaka បន្ទាប់ពីជោគជ័យនៃព្រឹត្តិការណ៍ដែលបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន។
ថ្លែងមតិអបអរសាទរចំពោះព្រឹត្តិការណ៍នេះ លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន បានសង្កត់ធ្ងន់ថា មហោស្រពបានបង្ហាញពីតម្លៃនៃវប្បធម៌វៀតណាមដល់មិត្តជប៉ុន និងអន្តរជាតិ ដោយហេតុនេះបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ក្រុងក្នុងតំបន់ Kansai ដែលតែងតែរួមដំណើរ និងជួយឧបត្ថម្ភសហគមន៍វៀតណាមក្នុងជីវភាពរស់នៅ និងការងារ ជួយធ្វើសមាហរណកម្មល្អជាមួយប្រជាជនក្នុងប្រទេសសាមី។
លោក Himeno ឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ Kansai បានសម្តែងនូវក្តីសប្បាយរីករាយនៅពេលឃើញទំនាក់ទំនងរវាងវៀតណាម និងជប៉ុននិយាយរួម និងជាមួយតំបន់ Kansai និយាយដោយឡែក មានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោក Himeno រំពឹងថាប្រទេសទាំងពីរនឹងសហការគ្នាដើម្បីរួមចំណែកកសាងពិភពលោកមួយប្រកបដោយសុភមង្គល។
មហោស្រពវៀតណាមនៅខេត្ត Osaka ឆ្នាំ ២០២៤ ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែមេសា ដោយទាក់ទាញភ្ញៀវទេសចរប្រមាណ ១០ ម៉ឺន នាក់មកទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ៕
មតិពីមិត្តអ្នកអាន