Trending now

សមាគមសហគ្រិនវ័យក្មេងវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងឈានដល់កម្រិតតំបន់ និងអន្តរជាតិ

22:45 | 27/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃចលនាសហគ្រិនវ័យក្មេងវៀតណាម។

ផ្សព្វផ្សាយរូបភាពយិនស៊ិន Ngoc Linh និងប្រជាជន Nam Tra My ដល់មិត្តក្នុងស្រុក និងអន្តរជាតិ ផ្សព្វផ្សាយរូបភាពយិនស៊ិន Ngoc Linh និងប្រជាជន Nam Tra My ដល់មិត្តក្នុងស្រុក និងអន្តរជាតិ
នាំរូបភាពវៀតណាមកាន់តែជិតស្និទ្ធជាមួយមិត្តអាល្លឺម៉ង់ និងអន្តរជាតិ នាំរូបភាពវៀតណាមកាន់តែជិតស្និទ្ធជាមួយមិត្តអាល្លឺម៉ង់ និងអន្តរជាតិ
សមាគមសហគ្រិនវ័យក្មេងវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងឈានដល់កម្រិតតំបន់ និងអន្តរជាតិ
សមាគមសហគ្រិនវ័យក្មេងវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងឈានដល់កម្រិតតំបន់ និងអន្តរជាតិ

ក្រោយរយៈពេល ៣០ ឆ្នាំនៃការចាប់បដិសន្ធិនិងការអភិវឌ្ឍ ពីក្លឹបសហគ្រិនវ័យក្មេងដែលបានបង្កើតឡើងដោយមានសមាជិកដំបូងចំនួន ១៥ នាក់តែប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងវៀតណាមមានសាខានៅខេត្ត ក្រុងទាំង៦៣ ដែលមានស ហគ្រិនវ័យក្មេងជាសមាជិកជិត ១៩ ពាន់នាក់។ អញ្ជើញថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ជួរសហគ្រិន និងសហគមសហគ្រាសវៀតណាមគឺជាកម្លាំងផលិតសម្ភារៈស្នូលនៃសេដ្ឋកិច្ចវៀតណាម ជាកត្តាមួយក្នុងចំណោមកត្តាគន្លឹះដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្ម បង្កើតរបកគំហើញក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងបន្តរួមដំណើរនិងជួយឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងវៀតណាមដើម្បីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

ទាក់ទងនឹងសហគមន៍សហគ្រាស និងសហគ្រិនវ័យក្មេង លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យពង្រីកជាអតិបរមានូវ “កម្លាំងយុវវ័យ” ថាមវន្ត ភាពច្នៃប្រឌិត ស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទម្លាយ; ការត្រួសត្រាយក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន នវានុវត្តន៍ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង។ សិក្សារៀនសូត្រដោយឥតឈប់ឈរ និងបំពាក់បំប៉នខ្លួនឯងនូវចំណេះដឹង លក្ខខណ្ឌ និងឫទ្ធានុភាព ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ឈានដល់កម្រិតតំបន់ និងអន្តរជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ