Trending now

វៀតណាម - កម្ពុជាបានសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩ និងការឆ្លងដែនដោយខុសច្បាប់

09:16 | 25/03/2021 ឌីណា

យុគសម័យ - ក្នុងនាមជាប្រទេសជិតខាង ដែលមានទំនាក់ទំនងជិតស្និទ្ធ​និងមិត្តភាពជា​ប្រពៃណី ​ភាគីទាំងពីរបានខិតខំសម្របសម្រួល​​និងជួយគាំទ្រ​គ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់នឹងរោគរាតត្បាត។

ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់មន្រី្តនិងបុគ្គលិកធ្វើការនៅអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលអន្តជាតិនិងក្រុមគ្រួសារ នៅព្រះរាជាណាកចក្រកម ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់មន្រី្តនិងបុគ្គលិកធ្វើការនៅអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលអន្តជាតិនិងក្រុមគ្រួសារ នៅព្រះរាជាណាកចក្រកម

បច្ចុប្បន្នពិភពលោកទាំងមូលកំពុងប្រឈមនឹងរោគរាតត្បាតកូវីដ ១៩ ដែលជាជំងឺរាតត្បាតដ៏កាចសាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្ស។ ជំងឺនេះមិនត្រឹមតែជះឥទ្ធិពលដល់វិស័យសុខាភិបាលប៉ុណ្ណោះទេ​ ប៉ុន្តែវាក៏ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅជាទូទៅនិងនៅគ្រប់កំរិត គ្រប់ផ្នែក​ទាំង នៃជីវិតនយោបាយ សេដ្ឋកិច្ចសង្គម ក៏ដូចជាកិច្ចការបរទេសផងដែរ។ ដោយពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង "វៀតណាមនិងកម្ពុជាបាននិងកំពុងរួមគ្នា ដើម្បីបង្ការនិង​ទប់ស្កាត់នឹងជំងឺកូវីដ ១៩ ។

អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើបទសម្ភាសជាមួយ លោក​ Vu Quang Minh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

វៀតណាម - កម្ពុជាបានសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩  និងការឆ្លងដែនដោយខុសច្បាប់
លោកឯកអគ្គរដ្ឋទូត Vu Quang Minh (ឆ្វេង) តំណាងឱ្យ​រដ្ឋាភិបាលវៀតណាមប្រគល់ឧបករណ៍វេជ្ជសាស្ត្រដល់សមាគមកាកបាទក្រហមកម្ពុជា។

អ្នកយកព័ត៌មាន៖ ជំងឺរាតត្បាតកូវីដ ១៩ កំពុងជះឥទ្ធិពលដល់​គ្រប់វិស័យ ទាំងអស់នៃជីវិតនយោបាយ សេដ្ឋកិច្ចនិងសង្គម ក៏ដូចជាកិច្ចការបរទេស។ តើលោកទូតអាចនិយាយឲ្យយើងដឹងថា តើវៀតណាមនិងកម្ពុជា​បានធ្វើអ្វីរួម​ជាមួយគ្នា ដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ ១៩ នេះ​?

លោកឯកអគ្គរដ្ឋទូត Vu Quang Minh ៖ ក្នុងរយៈពេលកន្លងមក​ថ្មី​នេះ​ការរីករាលដាលនៃជំងឺនេះ បានបង្កការលំបាកនិងបញ្ហាប្រឈមជាច្រើន​សម្រាប់ប្រទេសទាំងអស់ នៅលើពិភពលោក រួមទាំងវៀតណាមនិងកម្ពុជា។ ក្នុងនាមជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនងជិតស្និទ្ធនិងមិត្តភាពជាប្រពៃណី យើងបានខិតខំប្រឹងប្រែង​សម្របសម្រួល​រាល់សកម្មភាព​និងជួយ​គាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយការរីករាលដាលនៃជំងឺនេះ​ខណៈពេលដែលនៅតែបន្តរក្សាសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ដោយស្មារតីគាំទ្រគ្នាទៅវិញទៅ ក្នុងគ្រាលំបាក​ ចាប់ពីថ្ងៃដំបូងនៃការរាតត្បាត​ប្រទេសវៀតណាមបានបញ្ជូនឧបករណ៍វេជ្ជសាស្ត្រនិងឧបករណ៍ធ្វើតេស្តរកឃើញជំងឺនេះ ដែល​វៀតណាមផលិតបានជោគជ័យ ​ក៏ដូចជា​សម្ភារៈពេទ្យចាំបាច់​មួយ​ចំនួន ដូចជា ម៉ាស់ ទឹក​អាកុល​ ដើម្បីគាំទ្រប្រទេសកម្ពុជា។

មិនត្រឹមតែស្ថាប័នរដ្ឋរបស់វៀតណាមទេដែលបានគាំទ្រទេ ថែមទាំង​អង្គការមិត្តភាព កាកបាទក្រហម ក្រសួង ផ្នែកនានា និងខេត្តជាប់ព្រំដែន​និងខេត្ត​បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្តនៃប្រទេសកម្ពជា ... បានបរិច្ចាគឬដកថវិកា ដើម្បី​បញ្ជូន​សម្ភារៈពេទ្យជួយដល់​មូលដ្ឋាន ក្រសួង សាខានិងប្រជាជនកម្ពុជា។ យើងក៏មានការដឹកជញ្ជូន​ជាច្រើន​ផងដែរ ដើម្បីគាំទ្រសហគមន៍ប្រជាជនមានដើមវៀតណាមដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺនេះ រួមមាន សម្ភារៈពេទ្យនិង​គ្រឿងឧបភោគបរិភោគ អង្ករ ​មី...ជាដើម។ ​ន

ស្ថាប័នសុខភិបាលនិងបង្ការនឹងជំងឺរាតត្បាតនៃប្រទេសទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន​ និងផ្តល់យោបល់អំពីរបៀប​ព្យាបាល​នៅពេលដែលជនជាតិវៀតណាមធ្វើដំណើរ តាមនាវាទេសចរណ៍​ឆ្លងកាត់ព្រំដែនដែលផ្ទុក​វីរុស Sar-Cov 2 ជាលើកដំបូងកាលពីឆ្នាំមុន។

វៀតណាម - កម្ពុជាបានសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩  និងការឆ្លងដែនដោយខុសច្បាប់
ប្រជាជនកម្ពុជាមានដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជាដែលស្ថិតក្នុងស្ថានភាពលំបាកបានរីករាយ នៅពេលដែល​ទទួលអំណោយគាំទ្រប្រឆាំង​នឹងជំងឺកូវីដ ១៩​ ។

អ្នកយកព័ត៌មាន៖អាចនិយាយបានថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានកើតឡើង ប្រទេសទាំងពីរបានប្រកាន់ជំហររួមគ្នាប្រឆាំងនឹង“ សត្រូវរួម” ។ តើលោកទូតវាយតម្លៃនូវសមិទ្ធិផលដែលប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលកន្លងមកថ្មីៗ នេះយ៉ាងដូចម្តេច?

លោកឯកអគ្គរដ្ឋទូត Vu Quang Minh៖ ជោគជ័យដ៏សំខាន់មួយក្នុងរយៈ​ពេលកន្លងមកថ្មីនេះគឺថា ប្រទេសទាំង ២ បានព្រមព្រៀងគ្នាលើយន្តការ​ ច្នៃប្រឌិតមួយ ដើម្បីធានាការពារការឆ្លងរាលដាលតាមបណ្តោយខ្សែព្រំដែន។ ម្យ៉ាងទៀត ធានាការនាំចេញ នាំចូល​ និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ រួមមានទាំង ការផ្លាស់ប្តូរ​ពាណិជ្ជកម្មតាមព្រំដែននិង​ផ្លូវការ​ដែលអនុញ្ញាតឱ្យទំនិញបន្តផ្លាស់ប្តូរដោយ​សេរីរវាងប្រទេសទាំងពីរ។

ចំណុចលេចធ្លោមួយទៀតគឺប្រទេសយើងទាំងពីរបានសម្របសម្រួលគ្នាយ៉ាងល្អក្នុងការរៀបចំនិងជួយគាំទ្រនិស្សិតមកពីប្រទេសទាំងពីរឱ្យវិលត្រឡប់ទៅសិក្សាឡើងវិញ រួមទាំង​ការធ្វើតេស្តនិងអនុវត្តវិធានការធ្វើចត្តាឡីស័ក​ដែលមាន​សុវត្ថិភាពនិងប្រសិទ្ធភាព។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តវិធានការធ្វើចត្តាឡីស័កសម្រាប់និស្សិតវៀតណាមចំនួន ៦០ នាក់ ដោយ​ឥត​គិតថ្លៃ​ដែលបានឆ្លងដែននិងចូលប្រទេសកម្ពុជា​ កាលពី​សប្តាហ៍មុន​ហើយត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅសណ្ឋាគារលំដាប់ផ្កាយ ៣​មួយ ដូច្នេះគុណភាពនៃការស្នាក់នៅគឺល្អណាស់។ និស្សិតកម្ពុជាជាងមួយរយ​នាក់​ក៏បានឆ្លងដែននិងចូលប្រទេសវៀតណាម​ដើម្បីត្រៀមខ្លួននិង​វិលត្រឡប់​បន្ត​​ការ​សិក្សាឡើង​វិញ។

ថ្មីៗនេះ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេស​កម្ពុជាឡាវនិងវៀតណាម តាមរយៈប្រព័ន្ធវីដេអូ​ ថ្នាក់ដឹកនាំទាំងបី​បានឯកភាព​គ្នាលើវិធានការណ៍រួម​មួយ​ចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​និងពង្រឹងការសម្របសម្រួល​ សំដៅ​ប្រឆាំងនឹងការរីករាលដាល ដូចជា​កិច្ចព្រមព្រៀងអំពីការចាក់វ៉ាក់សាំង​សម្រាប់អ្នកការទូត​នៃប្រទេសទាំងបី ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​តាមព្រំដែន រារាំងការឆ្លងដែននិងការគេចខ្លួនដោយខុសច្បាប់​ ឬបើកជើង​​ហោះហើរពាណិជ្ជកម្មឡើងវិញ។

វៀតណាម - កម្ពុជាបានសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩  និងការឆ្លងដែនដោយខុសច្បាប់
និស្សិតកម្ពុជាបានបង្កើត លក្ខខណ្ឌ​ងាយស្រួល​សម្រាប់​ការឆ្លងដែននិង​ចូលប្រទេសវៀតណាម ដើម្បីត្រៀមខ្លួនបន្តការ​សិក្សានៅប្រទេសវៀតណាម។

អ្នកយកព័ត៌មាន៖ យោងតាមលោក​ឯកអគ្គរដ្ឋទូត​ តើប្រទេសទាំងពីរ​ត្រូវធ្វើអ្វី ដើម្បីជំរុញថែមទៀតនូវសមិទ្ធិផលដែលសម្រេចបាន ក្នុងរយៈពេល​កន្លង​មក​ថ្មីៗនេះ សំដៅ​លុបបំបាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នេះទេ?

លោកឯកអគ្គរដ្ឋទូត Vu Quang Minh ៖ ខ្ញុំ​មាន​បំណងប្រាថ្នាថា ស្ថាប័នមានសមត្ថកិច្ច​នៃប្រទេសទាំងពីរ​សហការគ្នាឱ្យកាន់តែល្អប្រសើរថែមទៀត​​ក្នុងការផ្លាស់ប្តូរព័ត៌មាន នៅពេលដែលរកឃើញថាអ្នកឆ្លងជំងឺកូវីដ ១៩ ​ពីប្រទេស​វៀតណាមចូល​ប្រទេសកម្ពុជានិងផ្ទុយទៅវិញ ​ជាពិសេស​ជូនដំណឹងឱ្យបានទាន់ពេលវេលា​និងគ្រប់គ្រាន់នូវការធ្វើដំណើរការ ការស្នាក់​នៅ​​ ការទាក់ទង ... ដើម្បី​ប្រទេសមិត្តជំរុញការរុករក​និង​កណត់​តំបន់ផ្ទុះឡើងជំងឺនេះ​​ដែលមាន​ប្រសិទ្ធភាព​បំផុត សំដៅ​ប្រឆាំងនឹងរោគ​រាតត្បាត។

ប្រការសំខាន់មួយទៀ គឺ​ប្រទេសទាំងពីរ​ត្រូវ​ពង្រឹងការសម្របសម្រួលនៃ​កិច្ចខិតខំប្រឹងប្រែងនិងសកម្មភាពរួម ដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងព្រំដែន​ដែល​ឆ្លៀតយកស្ថានភាពរីករាលដាលនៃជំងឺកូវីដ ១៩​ហើយត្រូវគ្រប់គ្រងខ្សែព្រំដែនរួម​ឱ្យបានល្អប្រសើរជាងមុន​ ដើម្បី​កុំឱ្យបណ្តាញ​បញ្ជូនមនុស្ស​ដែល​ឆ្លងដែនដោយខុសច្បាប់ ដែលអាចបង្កការឆ្លងមេរោគ​ពីព្រោះពួកគេជៀសវាងអនុវត្តន៍វិធានការចត្តាឡីស័កឬរារាំងការជួញដូរមនុស្សពីប្រទេសវៀតណាមទៅធ្វើការដោយខុសច្បាប់​នៅឯកន្លែងលេងល្បែងនិង​កន្លែងស៊ីសង​ ​តាមអ៊ីនធឺណេតដោយខុសច្បាប់។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត Vu Quang Minh ៕

ឌីណា

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស