យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី៥៤ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១៧) ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងអតីតកាលនៃកិច្ចខិតខំ ប្រឹងប្រែងបង្ហាញនូវឆន្ទៈក្នុងបច្ចុប្បន្នកាលនិងឆ្ពោះទៅបំណងប្រាថ្នានាពេលអនាគតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទស្សនាវដ្តីយុគសម័យបាន សុំធ្វើបទសម្ភាសន៍ជាមួយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម ។
![]() |
![]() |
![]() |
ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម ។ |
- ឯកឧត្តមជាទីគោរព! ឆ្នាំ២០២១ ជាឆ្នាំគូសសញ្ញាសំគាល់ខួបលើកទី ៥៤នៃ ការបង្កើតទំនាក់ ទំនងការទូតរវាងវៀតណាមនិងកម្ពុជា។ តើឯកឧត្តមវាយតម្លៃយ៉ាងម្តេចអំពី ពឹ្រត្តិការណ៍ ដ៏សំខាន់និងមានអត្ថន័យបំផុតក្នុងដំណាក់កាលកន្លងមកនេះ?
នាពេលកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមបានបន្តរក្សាសន្ទុះអភិវឌ្ឍវិជ្ជមាននិងទូលំទូលាយលើគ្រប់វិស័យ។ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនត្រូវបានប្រារព្ធធ្វើឡើង ប៉ុន្តែមានព្រឹត្តិការណ៍ចំនួន ២ ដែលសំខាន់បំផុតគឺ ទីមួយ៖ ប្រទេសវៀតណាមបានសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធប្រជាជនបដិវត្តកម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត - អៀងសារីនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ដោយបើកយុគសម័យរស់រានមានជីវិតឡើងវិញសម្រាប់ប្រទេសកម្ពុជា។ ក្នុងជ័យជំនះនោះ ដោយមានស្មារតីអន្តរជាតិនិងការទទួលខុសត្រូវដ៏ថ្លៃថ្លារបស់ប្រជាជនវៀតណាមក្នុងការជួយប្រជាជនកម្ពុជាពីការប្រល័យពូជសាសន៍ គឺជានិមិត្តរូបដ៏ស្រស់បំព្រងនៃចំណងសាមគ្គីភាពមិត្តភាពក្នុងការតស៊ូប្រយុទ្ធដ៏ស្មោះត្រង់រវាងប្រជាជនវៀតណាមនិងកម្ពុជា។ ទីពីរគឺបន្ទាប់ពីការរំដោះប្រទេសជាតិភ្លាមមកប្រព័ន្ធសេដ្ឋកិច្ចកម្ពុជារងការបំផ្លិចបំផ្លាញទាំងស្រុងនៅក្រោមរបបប៉ុលពត ពោលគឺគ្មានទីផ្សារ គ្មានការជួញដូរពាណិជ្ជកម្ម គ្មានរូបីយប័ណ្ណ និងមិនមានសកម្មភាពសេដ្ឋកិច្ចអ្វីទាល់តែសោះហើយអ្វីៗទាំងអស់ត្រូវបានគេចាត់ទុកជា "លេខសូន្យ" ប្រទេសកម្ពុជាត្រូវចាប់ផ្តើមឡើងវិញសារជាថ្មីម្តងទៀតចាប់តាំងពីឆ្នាំ១៩៧៩។
- តើឯកឧត្តមវាយតម្លៃយ៉ាងម្តេចចំពោះទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងកម្ពុជានាពេលខាងមុខនេះ?
ជាមួយនឹងសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាក្នុងរយៈពេល ៥៤ ឆ្នាំកន្លងមក ខ្ញុំជឿជាក់ថា“ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី នឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ នាពេលខាងមុខនេះ ខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការនឹងកាន់តែមានប្រសិទ្ធិភាពរីកចម្រើន ថែមទៀតលើគ្រប់វិស័យ ដូចជាការទូតនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ - សង្គម ការអប់រំថែទាំសុខភាព និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ដោយហេតុនេះបានចូលរួមចំណែកក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ដូចអ្វីដែលលោកនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា លោកសង្ឃឹមថាប្រទេសទាំងពីរនឹងរួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងវៀតណាមកាន់តែរីកចម្រើនជារៀងរហូតនិងសម្បូរសប្បាយ។
- តើឯកឧត្តមគិតថាអ្វីជាអាទិភាពចម្បងក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាងមុខ?
នាពេលកន្លងមកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តែងតែដាក់អាទិភាពក្នុងការពង្រឹងនិងជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមទៀត សមស្របនឹងអ្វីដែលសម្តេចតេជោហ៊ុនសែន បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong កាលពីពេលថ្មីៗនេះ។ដើម្បីសម្រេចបានដូចការរំពឹងទុកនេះ ភាគីទាំងពីរមានផែនការរួចស្រេចនៅពេលដែលការរាតត្បាតជំងឺកូវីដ-១៩នេះបានបញ្ចប់ ដូចជានៅពេលសភាពាណិជ្ជកម្មនៃបណ្តាខេត្តជាប់ព្រំដែនបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីអ្វីដែលពួកគេនឹងធ្វើពាណិជ្ជកម្ម ផលិតផលនិងអ្វីដែលនឹងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ។ ទោះបីជំងឺកូវីដ-១៩មិនទាន់ទប់ស្កាត់ក៏ដោយភាគីទាំងពីរក៏បានពង្រឹងការពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីរកដំណោះស្រាយ រៀបចំផែនការ ដើម្បីអភិវឌ្ឍអាជីវកម្មពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។
លើសពីនេះខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជាបានពិភាក្សាជាមួយមន្ត្រីខេត្តនៅប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។ នាពេលថ្មីៗនេះនៅខេត្តប៊ិញភឿក យើងខ្ញុំក៏បានជួបជាមួយគណៈកម្មាធិការបក្សខេត្ត និងបានឯកភាពពង្រឹងនិងពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រជាជននិងប្រជាជន ក៏ដូចជាជម្រុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
- ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ តើឯកឧត្តមវាយតម្លៃយ៉ាងម្តេចចំពោះចលនា «បណ្តុះពន្លុកមិត្តភាព» ដែលផ្តួចផ្តើមឡើងដោយសមាគមមិត្តភាពវៀតណាម - កម្ពុជាដែរ?
សម្រាប់អតីតយុទ្ធជននិងអ្នកជំនាញវៀតណាមដែលបានជួយប្រទេសកម្ពុជាហើយឥឡូវនេះទទួលជាកូនធម៌នោះ ប្រការនេះពិតជាមានតម្លៃណាស់សម្រាប់គ្រួសារដែលមានកូនទៅសិក្សានៅប្រទេសវៀតណាម។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងការរាប់អានដ៏កក់ក្តៅចំពោះប្រជាជនកម្ពុជាររបស់សមមិត្តទាំងនេះ។ ជាពិសេស ពួកគេបានលះបង់ជីវិត និងខិតខំប្រឹងប្រែងបណ្តុះបណ្តាល ក៏ដូចជាបង្កើតកម្លាំងចលករ និងថែរក្សាកុមារឱ្យក្លាយជាពលរដ្ឋល្អ មានប្រយោជន៍ដល់សង្គមនិងកសាងប្រទេសជាតិកម្ពុជា បន្ទាប់ពីបញ្ចប់ការសិក្សានៅបរទេស។
ពិតណាស់ថា ខ្ញុំក៏ធ្លាប់បានជួបជាមួយពូម្នាក់ដែលបានទទួលកូនធ៌មជានិស្សិតកម្ពុជា។ នៅពេលកូនធម៌រូបនោះបានវិលត្រឡប់មកប្រទេសកម្ពុវិញ អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងជាមួយគ្នា។ ពេលកូនធម៌រូបនេះ រៀបការ សមមិត្តជាឱពុកធម៌វៀតណាមរូបនោះ ក៏សប្បាយចិត្តណាស់ដែរដែលបានទៅប្រទេសកម្ពុជាដើម្បីចូលរួមពិធីមង្គលការកូនធម៌របស់គាត់។ នេះពិតជារឿងដែលមានអត្ថន័យខ្លាំងបំផុត ហើយខ្ញុំពិតជាសប្បាយរីករាយណាស់!
សូមថ្លែងអំណរគុណម្តងទៀត ដល់អតីតយុទ្ធជននិងអ្នកជំនាញវៀតណាមដែលបានលះបង់ជីវិត ហើយឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងស្រុកកំណើតរបស់ខ្លួន ដើម្បីជួយប្រទេសកម្ពុជាក្នុងការតស៊ូប្រយុទ្ធ និងផ្តួលរំលំរបបខ្មែរក្រហមដ៏សាហាវឃោរឃៅ និងជួយស្តារប្រទេសកម្ពុជាឡើងវិញ។ ខ្ញុំជឿជាក់ថាសកម្មភាពនៃចលនា «បណ្តុះពន្លុកមិត្តភាព» នឹងត្រូវបានធ្វើឡើងនិងពង្រីកបន្ថែមទៀត ពីព្រោះនេះជាគំរូដែលមានអត្ថន័យយ៉ាងខ្លាំង រួមចំណែកដល់ការចិញ្ចឹមបីបាច់និងបណ្តុះបណ្តាលធនធានមនុស្ស ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត ក៏ដូចជា «ស្ពានតភ្ជាប់ទំនាក់ទំនង»ដ៏ជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
សូមគោរពអរគុណឯកឧត្តមជាច្រើន!
Thoidai.com.vn
មតិពីមិត្តអ្នកអាន