យុគសម័យ - ផ្សារ Le Hong Phong (ខណ្ឌទី ១០ ក្រុងហូជីមិញ) គឺជាតំបន់មួយដែលមានគ្រួសារវៀតណាមមានដើមកំណើតខ្មែរជាច្រើនរស់នៅ និងលក់ម្ហូបឆ្ងាញ់ ៗ ជាច្រើនដែលមានលក្ខណៈពិសេសនៃទឹកដីអង្គរ។ ទស្សនាវដ្តីយុគសម័យសូមឧទ្ទេសនាមដល់មិត្តអ្នកអាននូវមុខម្ហូបពិសេសៗ មួយចំនួនដែលបានលក់នៅទីនេះ។
![]() |
![]() |
![]() |
ផ្សារ Le Hong Phong (ខណ្ឌទី ១០ ក្រុងហូជីមិញ) |
ជាមួយនឹងមុខម្ហូបប្លែកៗនិងពិសេស ដូចជានំបញ្ចុក មង្អែមលោកស្រី Bo Chon Chang បុកល្ហុង, បង្អែមគ្រាប់ដើមអម្ពិល ... ហាងនំបញ្ចុក Tu Xe ហាងលក់បង្អេមយីង Huoi ក្នុងរយៈពេលជាច្រើនឆ្នាំបានរួមចំណែកដល់ការបង្កើតភាពចម្រុះនៃវប្បធម៌ Sai Gon ដោយមុខម្ហូបឈ្ងុយឆ្ងាញ់របស់ប្រទេសកម្ពុជា។
![]() |
បង្អែមចាប់ឆាយខ្មែរ |
បង្អែមចាប់ឆាយខ្មែរមានរសជាតិផ្អែម ភាពឈ្ងុយឆ្ងាញ់ពីបង្អែមល្ពៅសង់ខ្យា ក្លិនឈ្ងុយរបស់នំធ្វើពីពងមាន់ រួមជាមួយគ្រាប់អំពិលស្វិតៗនិងស្រួយក្រៀមគ្រាប់...
គ្រឿងផ្សំពិសេសតែមួយគត់នៅក្នុងបង្អែមចាប់ឆាយគឺបង្អែមល្ពៅសង់ខ្យា។ ល្ពៅបានប្រើប្រាស់ក្នុងមុខបង្អែមនេះមានទំហំតូចដែលនាំចូលពីប្រទេសកម្ពុជា។ ដំបូងយកស៊ុត ស្លឹកតើយ និង ស្ករត្នោត វាយបញ្ចូលគ្នាឱ្យទៅជាល្បាយស្មើសាច់ ទើបចាក់ខ្ទិះដូង រួចបន្តវាយមួយសន្ទុះទៀត ។លាងល្ពៅ និង យកគ្រាប់ចេញឱ្យអស់ សឹមចាក់ល្បាយដែលវាយហើយចូល ត្រូវប្រើស្បៃត្រងច្រោះយកកាកចេញ ។ ចុងក្រោយយកល្ពៅសង់ខ្យាទៅចំហុយ រយៈពេលប្រហែល ១ ម៉ោង ជាការស្រេច។ ល្ពៅបានចម្អិនគឺទន់ ស្នូលខាងក្នុងស្ពៅមានរសជាតិផ្អែមនិងឆ្ងាញ់ដោយសារតែភាពផ្អែមមកពីផ្លែស្ពៅ។
ចានបង្អែមចាប់ឆាយខ្មែរមានភាពទាក់ទាញនិងស្រស់ស្អាតណាស់ដោយមានគ្រប់ពណ៌ ពីពណ៌លឿងនៃស៊ុតមាន់ ពណ៌បៃតងបង្អែមនំដង្កូវពណ៌ត្នោតនៃល្ពៅដែលមានស្នូលគឺស៊ុត ពណ៌សទឹកដោះគោនិងទឹកខ្ទីះដូង ... ដែលធ្វើបង្អែមមួយមុខមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ទេថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ បង្អែមចាប់ឆាយខ្មែរមានតំលៃពី ១ ម៉ឺន ៥ពាន់ ដុងដល់ ២ ម៉ឹន ដុង។
![]() |
នំបញ្ចុក |
ចាននំបញ្ចុកដែលមានពណ៌លឿងមកពីរមៀត ចំរុះពណ៌បៃតងមកពីសណ្តែតគួ ពណ៌ស្វាយផ្កាព្រលិតដែលធ្វើឲ្យលេចធ្លោចំណិតត្រីផ្ទក់ពណ៌សស្រស់លេចធ្លោរួមផ្សំជាមួយទឹកស៊ុបឆាញ់ ដែលធ្វើអ្នកពិសារមិនអាចទប់ទល់បាន។
គ្រឿងផ្សំសម្រាប់នំបញ្ចុក រួមមាន ត្រីផ្ទក់ ប្រហុក ផ្លែក្រូចសើច ឈើស្រស់ ខ្ចាយ (មានក្លឹនដូចរដៀង) មាននៅក្នុងប្រទេសកម្ពុជា។ គ្រឿងផ្សំទាំងអស់ខាងលើយកពីប្រទេសកម្ពុជា។ ទឹកស៊ុបបានចម្អិនចេញពីសាច់ត្រីផ្ទក់ស្រស់និងប្រហុកដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលមានគ្រឿងទេសរួមមាន ផ្លែក្រូចសើច ខ្ចាយនិងស្លឹកគ្រៃបុកឲ្យម៉ដ។ គ្រឿងផ្សំទាំងនោះបានរួមផ្សំជាមួយប្រហុកទឹក ដើម្បីបង្កើតជារសជាតិដ៏ឈ្ងុយឆ្ងាញ់រសជាតិជូរធម្មតានៃនំបញ្ចុកម្ហូប។ វាកាន់តែឆ្ងាញ់ នៅពេលដែលភ្ញៀវទទួលទានជាមួយសណ្តែតគួរ ព្រលិតនិងជីគ្រប់មុខដែលធ្វើឲ្យមុខម្ហូបនេះកាន់តែឆ្ងាញ់។ នៅពេលទទួលទាន ភ្ញៀវកំភ្លេចហូបជាជាមួយត្រយូងចេក ត្រកួល សណ្តែតគួរ ត្រសក់ សណ្តែតបណ្តុះ ព្រលិត មើម...
![]() |
អាហារស្ងួតគឺជាផលិតផលដែលលេចធ្លោនៅផ្សារនេះ |
អាហារស្ងួតតែងតែជាផលិតផលដែលប្រជាចនជាច្រើននាក់ទិញ ដើម្បីបរិភោគឬជាកាដូ នៅពេលមកដល់ទីផ្សារនេះ។ ជាពិសេសផ្សារ Le Hong Phong ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ នៅថ្ងៃឈប់សម្រាកនិងបុណ្យចូលឆ្នាំថ្មីប្រពៃណី។
![]() |
នំចេកអាំងគឺជាម្ហូបពិសេសនៃទឹកដីកម្ពុជា។ |
ចេកហាលក្រោមពន្លឺនៃព្រះអាទិត្យរយៈពេល ២ ថ្ងៃ ហើយបន្ទាប់មកត្រាំក្នុងទឹកអំបិល មុនពេលយកទៅអាំង។ ខាងក្រៅគឺស្វិតណាស់ ប៉ុន្តែផ្នែកខាងក្នុងគឺទន់និងផ្អែមដោយ។ នំបាយដំណើបអាំងនេះធ្វើពីបាយដំណើបឆាជាមួយទឹកដូ ងដូច្នេះបាយទន់ ហើយមិនស្ងួតនិងរឹងដូចនំដទៃទៀតទេ។
![]() |
ស្ករត្នោតកម្ពុជា។ |
ផលិតផលពិសេសចំនួនទៀតដែលអាចរកបាននៅទីផ្សារ Le Hong Phong រួមមានស្ករត្នោត មើមស្ពៃជ្រលក់និងពងទាខ្មៅ។ មើមស្ពៃជ្រលក់តាមបែបកម្ពុជាបានហាន់ឲ្យស្តើងនិងឃឬឆាជាមួយសាច់ជ្រូកបីចាន់។ ពងទាខាងខ្មៅបានក្លាយជាគ្រឿងផ្សំមួយសម្រាប់ការកែច្នៃមុខម្ហូបឆាញ់ ផ្សេងៗទៀត…
នៅទីក្រុងហូជីមិញ សហគមន៍ជនជាតិវៀតណាមដើមកំណើតខ្មែរក៏កំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយបាននាំយកវប្បធម៌នៃទឹកដីអង្គរបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃវប្បធម៌ចម្រុះនៃប្រទេសនិងក្រុមជនជាតិខ្មែរដែលមកជួបជុនៅទីក្រុងហូជីមិញ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន