យុគសម័យ - នៅព្រឹកថ្ងៃទី ២៣ ខែមីនា នៅរាជធានីភ្នំពេញក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាសហការជាមួយក្រសួងសុខាភិបាលបានរៀបចំពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃជូនដល់មន្រី្តនិងបុគ្គលិកធ្វើការអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលអន្តជាតិនិងក្រុមគ្រួសារ នៅព្រះរាជាណាកចក្រកម្ពុជាដែលកំពុងធ្វើការនិងរស់នៅព្រះរាជាណាចក្រកម្ពុជា។
![]() |
![]() |
គេរំពឹងថា កម្មវិធីចាក់វ៉ាក់សាំងកូវិដ ១៩ សម្រាប់មន្រី្តនិងបុគ្គលិកធ្វើការអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលអន្តជាតិនិងក្រុមគ្រួសារ នៅព្រះរាជាណាកចក្រកម្ពុជា នឹងត្រូវធ្វើឡើង ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែមីនា ដែលមានមនុស្សសរុបចំនួន ៧៤១ នាក់មកពីស្ថាប័នតំណាងនៃ ១៨ ប្រទេស។ គណៈប្រតិភូនៃស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាចំនួន ១០៥ នាក់ត្រូវបានចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី ២៣ ខែមីនា។
![]() |
បុគ្គលិកនិងមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជាបានបំពេញបែបបទចាក់ថ្នាំវ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់គណៈប្រតិភូវៀតណាម។ |
វ៉ាក់សាំងបង្ការកូវីដ ១៩ ដែលក្រសួងសុខាភិបាលកម្ពុជា ប្រើសម្រាប់ចាក់វ៉ាក់សាំងជូនដល់មន្រី្តនិងបុគ្គលិកធ្វើការអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលអន្តជាតិនិងក្រុមគ្រួសារ នៅព្រះរាជាណាកចក្រកម្ពុជា គឺផលិតផលរបស់ក្រុមហ៊ុន AstraZeneca ផលិតនៅប្រទេសឥណ្ឌា ក្រោមយីហោ Covishield ។
នេះគឺជាវ៉ាក់សាំងដែលប្រទេសកម្ពុជាទទួលបាន តាមរយៈយន្តការ COVAX កាលពីថ្ងៃទី ២ ខែមីនា។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចាក់វ៉ាក់សាំងប្រភេទនេះ បន្ទាប់មកសម្តេច តេជោ ហ៊ុន សែនបានប្រកាសថា នឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះគណៈប្រតិភូការទូតជាអាទិភាព។
![]() |
លោកឯកអគ្គរដ្ឋទូត Vu Quang Minh គឺជាមនុស្សដំបូងបង្អស់នៃគណៈប្រតិភូវៀតណាមដែលបានចាក់វ៉ាក់សាំង AstraZeneca ។ |
លោកឯកអគ្គរដ្ឋទូត Vu Quang Minh គឺជាមនុស្សដំបូងបង្អស់នៃគណៈប្រតិភូវៀតណាមដែលបានចាក់វ៉ាក់សាំង AstraZeneca ។
ក្នុងរយៈពេលពេលកន្លងមកនេះប្រទេសកម្ពុជាបានអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ដោយមានវ៉ាក់សាំងចំនួន ០២ ប្រភេទគឺវ៉ាក់សាំង Sinopharm និង វ៉ាក់សាំង AstraZeneca ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំង Sinovac ចំនួន ១,៥ លានដូសដែលបានទិញពីប្រទេសចិននិងជំនួយវ៉ាក់សាំង Sinopharm ចំនួន ៤០០,០០០ ដូសដែលប្រទេសចិនប្រគល់។
![]() |
ទិដ្ឋភាពរួមននៃការចាក់វ៉ាក់សាំងជូនគណៈប្រតិភូវៀតណាម។ |
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងចរចា ដើម្បីទិញវ៉ាក់សាំងបន្ថែមទៀតពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ីនិងសហភាពអឺរ៉ុបដើម្បីឱ្យឆ្លើយតបទៅនឹងគោលដៅចាក់វ៉ាក់សាំងជូនដល់ ៨០% នៃចំនួនប្រជាជនស្មើនឹងប្រជាជនខ្មែរចំនួន ១០-១៣ លាននាក់៕
VOV
មតិពីមិត្តអ្នកអាន