ក្រសួងការពារប្រទេសជំរុញខ្លាំងការអនុវត្ត AI ក្នុងការគ្រប់គ្រង បញ្ជា និងធានាសុវត្ថិភាពព័ត៌មាន

11:54 | 21/08/2026 ឌឿងង្វៀន

យុគសម័យ - បញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានក្រសួងការពារប្រទេសកំណត់ថាជាបច្ចេកវិទ្យាអាទិភាពឈានមុខគេមួយនៅក្នុងដំណើរការបរិវត្តកម្មឌីជីថល ដោយផ្តោតសំខាន់ចាប់ពីការកសាងទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ ថ្នាលប្រើប្រាស់រួម រហូតដល់ការគាំទ្រដល់ការបញ្ជា ដំណើការ ហ្វឹកហ្វឺន និងការធានាសុវត្ថិភាពព័ត៌មាន។

ខេត្ត Thai Nguyen បង្កើនល្បឿនធ្វើឌីជីថលភាវូបនីយកម្មឯកសារ សំណុំឯកសារ ខេត្ត Quang Ninh លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាលារៀន បំពេញបន្ថែមបន្ទប់ចំនួន ១១៦ បម្រើឱ្យភាសាអង់គ្លេស AI STEM
ក្រសួងការពារប្រទេសជំរុញខ្លាំងការអនុវត្ត AI ក្នុងការគ្រប់គ្រង បញ្ជា និងធានាសុវត្ថិភាពព័ត៌មាន
ក្រសួងការពារប្រទេសជំរុញខ្លាំងការអនុវត្ត AI ក្នុងការគ្រប់គ្រង បញ្ជា និងធានាសុវត្ថិភាពព័ត៌មាន

នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រជាតិ «បញ្ញាសិប្បនិម្មិតសម្រាប់គ្រីបតូក្រាហ្វិក និងសុវត្ថិភាពព័ត៌មាន» ដែលបានរៀបចំឡើងនាពេលថ្មីៗនេះ វរសេនីយ៍ទោ បណ្ឌិត Nguyen The Hung ប្រធានការិយាល័យអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ វិទ្យាស្ថានស្រាវជ្រាវ ៤៨៦ នៃបញ្ជាការដ្ឋាន ៨៦ ក្រសួងការពារប្រទេស បានចែករំលែកនូវលទ្ធផលជំហានដំបូងមួយចំនួនក្នុងការអនុវត្ត AI បម្រើឱ្យបរិវត្តកម្មឌីជីថល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ដំណើរការ និងធានាសុវត្ថិភាពព័ត៌មាននៅក្នុងបរិស្ថានឌីជីថលរបស់ក្រសួងការពារប្រទេស។

យោងតាមវរសេនីយ៍ទោ បណ្ឌិត Nguyen The Hung បច្ចេកវិទ្យា AI កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍យ៉ាងគំហុក ជាមួយនឹងល្បឿននៃការកើនឡើងអ្នកប្រើប្រាស់លឿនជាងទាំងកុំព្យូទ័រផ្ទាល់ខ្លួន និងអ៊ីនធឺណិត។ របាយការណ៍ប្រចាំឆ្នាំស្តីពីសន្ទស្សន៍ AI ឆ្នាំ ២០២៦ របស់សាកលវិទ្យាល័យ Stanford អាមេរិក បានបង្ហាញថា បញ្ញាសិប្បនិម្មិតបង្កើតផល (Generative AI) សម្រេចបានអត្រាអនុវត្តជិត ៥៣% នៃចំនួនប្រជាជន ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។

បណ្តាគំរូគ្រឹះនាពេលបច្ចុប្បន្នបានសម្រេច ឬលើសពីកម្រិតរបស់មនុស្សនៅក្នុងវិស័យជាច្រើន ដូចជាការពិចារណាវែកញែកពហុកម្រិត ការដោះស្រាយលំហាត់គណិតវិទ្យាអន្តរជាតិ និងការសរសេរកូដកម្មវិធីកុំព្យូទ័រ។ នៅលើពិភពលោក អាមេរិក និងចិន កំពុងនាំមុខក្នុងការប្រណាំងប្រជែងម្ចាស់ការលើបច្ចេកវិទ្យានេះ ខណៈដែលគម្លាតនៃប្រសិទ្ធភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានបង្រួមតូច។

ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យជាគ្រឹះសម្រាប់ AI

នៅក្នុងវិស័យយោធា បច្ចេកវិទ្យា AI កំពុងក្លាយជាកត្តាដ៏សំខាន់មួយដែលធ្វើឱ្យផ្លាស់ប្តូរលក្ខណៈពិតប្រាកដនៃសង្គ្រាមទំនើប។ នៅក្នុងជម្លោះ រុស្ស៊ី - អ៊ុយក្រែន ប្រព័ន្ធឧបករណ៍ហោះហើរគ្មានមនុស្សបើកដែលរួមបញ្ចូល AI បានលើកកម្ពស់កម្រិតភាពជាក់លាក់ពី ៣០-៥០% ឡើងរហូតដល់ ៨០%។ ទន្ទឹមនឹងនោះ បរិមាណទិន្នន័យសមរភូមិដ៏ធំធេងត្រូវបានប្រមូលជាបន្តបន្ទាប់ ដើម្បីបម្រើឱ្យការហ្វឹកហ្វឺនបណ្តាប្រព័ន្ធស្វ័យភាព។

នៅវៀតណាម រដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្ត AI ដល់ឆ្នាំ ២០៣០ ដោយកំណត់ផែនទីបង្ហាញផ្លូវក្នុងការនាំយក AI ឱ្យក្លាយជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព បម្រើឱ្យការកសាង និងអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងក្រសួងការពារប្រទេស AI ត្រូវបានកំណត់ថាជាបច្ចេកវិទ្យាអាទិភាពឈានមុខគេ សំដៅធ្វើទំនើបកម្មសព្វាវុធ និងគ្រឿងបំពាក់ លើកកម្ពស់សមត្ថភាពបញ្ជា និងការពារអធិបតេយ្យភាពនៅលើលំហនានា។

ក្រសួងការពារប្រទេសបានប្រមូលផ្តុំធនធានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលស្របគ្នា ដោយចាត់ទុកនេះជាបុរេលក្ខខណ្ឌដើម្បីអនុវត្តគម្រោង AI ខ្នាតធំ។ ទន្ទឹមនឹងនោះ មូលដ្ឋានទិន្នន័យឯកទេស និងប្រើប្រាស់ទូទាំងកងទ័ពចំនួន ៥៨ ត្រូវបានកសាង រក្សាទុក និងធ្វើបច្ចុប្បន្នភាពជាប្រចាំ បង្កើតជាប្រភពទិន្នន័យបម្រើឱ្យការហ្វឹកហ្វឺន AI។

ក្រសួងក៏បានកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលនៃបណ្តាផ្នែក និងថ្នាល AI Hub ប្រើប្រាស់រួម បម្រើឱ្យការធ្វើវៃឆ្លាតកម្មវិជ្ជាជីវៈ គាំទ្រដល់ថ្នាក់ដឹកនាំ និងការបញ្ជា ធ្វើសមាហរណកម្ម AI ជាមួយប្រព័ន្ធក្លែងធ្វើ និងការហ្វឹកហ្វឺន វិភាគស្ថានការណ៍ ស្វ័យប្រវត្តិកម្មការបញ្ជា និងកាត់បន្ថយពេលវេលាដំណើរការព័ត៌មានស្មុគស្មាញនានា។

នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រសួងការពារប្រទេសបានយកចិត្តទុកដាក់លើការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មានប្រកបដោយគុណភាពខ្ពស់ ដែលមានសមត្ថភាពម្ចាស់ការលើបច្ចេកវិទ្យា AI ស្នូល ជំរុញការអភិវឌ្ឍបណ្តាមជ្ឈមណ្ឌល និងវិទ្យាស្ថានស្រាវជ្រាវស៊ីជម្រៅអំពី AI និងបង្កើតថ្មីនូវមជ្ឈមណ្ឌលស្រាវជ្រាវគន្លឹះស្តីពីបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យនៅក្នុងក្រសួងការពារប្រទេស។

សកម្មភាព «ការលុបបំបាត់អនក្ខរភាពឌីជីថល» ក៏ត្រូវបានជំរុញផងដែរ សំដៅកសាងជួរកម្មាភិបាលដែលមានសមត្ថភាពទទួលបាន និងម្ចាស់ការលើបច្ចេកវិទ្យាថ្មី។

AI គាំទ្រដល់ការបញ្ជា ដំណើរការ និងការចាត់ចែងព័ត៌មាន

ដោយឡែកនៅបញ្ជាការដ្ឋាន ៨៦ លទ្ធផលនៃការអនុវត្ត AI បម្រើឱ្យបរិវត្តកម្មឌីជីថល រួមមានការចូលរួមដោយផ្ទាល់ក្នុងការកសាង និងទាញយកផលពីមជ្ឈមណ្ឌលទិន្នន័យក្រសួងការពារប្រទេសភាគខាងជើង ធានាសន្តិសុខសម្រាប់បណ្តាប្រព័ន្ធមូលដ្ឋានទិន្នន័យសំខាន់ៗ ព្រមទាំងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសាររួមបញ្ចូលហត្ថលេខាឌីជីថល និងបន្ទប់ប្រជុំវៃឆ្លាត។

បញ្ជាការដ្ឋាន ៨៦ ក៏បានអភិវឌ្ឍប្រព័ន្ធព័ត៌មានដឹកនាំនិងដំណើរការ ដែលជាកម្មវិធីកុំព្យូទ័រប្រើប្រាស់រួមនៅក្នុងក្រសួងការពារប្រទេស ជាមួយនឹងមុខងារចូលប្រើប្រាស់តែមួយលើក (SSO) ហត្ថលេខាឌីជីថល និងការគ្រប់គ្រងភារកិច្ចបែបមជ្ឈការ។

AI ក៏ត្រូវបានអនុវត្តដើម្បីអភិវឌ្ឍប្រព័ន្ធលេខានិម្មិត ដែលមានសមត្ថភាពកត់ត្រា និងសង្ខេបខ្លឹមសារសន្និសីទដោយស្វ័យប្រវត្តិ ព្រមទាំងជំនួយការនិម្មិតគាំទ្រដល់ការស្វែងរក និងសួរបំភ្លឺព័ត៌មាននានាដែលពាក់ព័ន្ធនឹងសកម្មភាពវិជ្ជាជីវៈក្នុងវិស័យយោធា និងការពារជាតិ។

វរសេនីយ៍ទោ បណ្ឌិត Nguyen The Hung បានសង្កត់ធ្ងន់ថា ការអនុវត្ត AI ចាំបាច់ត្រូវដំណើរការដូចជាដំណើរការបរិវត្តកម្មសមត្ថភាពជារួមមួយ ដែលក្នុងនោះ ទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ និងថ្នាលឌីជីថល គឺជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន។

នៅក្នុងបរិស្ថានយោធា ប្រសិទ្ធភាពនៃ AI ចាំបាច់ត្រូវវាយតម្លៃតាមរយៈសមត្ថភាពលើកកម្ពស់គុណភាពនៃការបញ្ជា កាត់បន្ថយពេលវេលាដំណើរការព័ត៌មាន គាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត និងធ្វើឱ្យធនធានមានប្រសិទ្ធភាពខ្ពស់បំផុត។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតមួយនាពេលបច្ចុប្បន្ន គឺកម្រិតនៃភាពជឿជាក់ នៅពេលដែល AI នៅតែអាចកើតមានស្ថានភាព «ការយល់ច្រឡំ» ដោយផ្តល់នូវចម្លើយខុស ប៉ុន្តែបង្ហាញនូវកម្រិតនៃទំនុកចិត្តខ្ពស់ និងគ្មានការពន្យល់បែបតក្កវិជ្ជានោះឡើយ។

ទោះបីជាយ៉ាងនេះក្តី AI នៅតែដើរតួនាទីស្នូលក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង តាមរយៈបណ្តាប្រព័ន្ធគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត ជួយឱ្យមេបញ្ជាការអាចធ្វើសមាហរណកម្មបរិមាណព័ត៌មានដ៏ច្រើនលើសលុបក្នុងរយៈពេលដ៏ខ្លី ជាពិសេសគឺនៅក្នុងស្ថានភាពនានាដែលមានលក្ខណៈរស់រវើក ឬស្លាប់រស់។

នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការធានាសន្តិសុខបណ្តាញ AI ក៏គាំទ្រដល់ការរកឃើញឱ្យបានទាន់ពេលវេលានូវរាល់ការគំរាមកំហែង ការវិភាគមេរោគកុំព្យូទ័រ និងការធ្វើស្វ័យប្រវត្តិកម្មនូវនីតិវិធីធានាភស្តុភារ និងបច្ចេកទេស។

ផ្តល់អាទិភាពដល់ការអនុវត្តជាក់ស្តែងដែលមានប្រសិទ្ធភាព

ដើម្បីបន្តជំរុញខ្លាំងការអនុវត្ត AI នៅក្នុងបរិវត្តកម្មឌីជីថលរបស់ក្រសួងការពារប្រទេស វរសេនីយ៍ទោ បណ្ឌិត Nguyen The Hung យល់ឃើញថា ចាំបាច់ត្រូវកែលម្អយន្តការ ស្តង់ដារ និងគំរូអភិបាលកិច្ចទិន្នន័យឱ្យកាន់តែពេញលេញ បង្កើតជាគ្រឹះអនុវត្ត AI ប្រកបដោយភាពស៊ីសង្វាក់គ្នានៅទូទាំងក្រសួងការពារប្រទេស។

ទន្ទឹមនឹងនោះ ចាំបាច់ត្រូវផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគណនា មជ្ឈមណ្ឌលទិន្នន័យ និងថ្នាលប្រើប្រាស់រួម បម្រើឱ្យការស្រាវជ្រាវ ការសាកល្បង និងការអនុវត្ត AI។

ប្រព័ន្ធអេកូឡូស៊ីទិន្នន័យឌីជីថល ចាំបាច់ត្រូវកសាងឡើងតាមគោលការណ៍មជ្ឈការ អន្តរប្រតិបត្តិការ និងការទាញយកផលប្រកបដោយប្រសិទ្ធភាពរវាងបណ្តាប្រព័ន្ធ។ ការអភិវឌ្ឍធនធានមនុស្ស ក៏ចាំបាច់ត្រូវឆ្ពោះទៅរកការកសាងជួរកម្មាភិបាលឯកទេសស៊ីជម្រៅអំពី AI ទិន្នន័យ និងបរិវត្តកម្មឌីជីថល ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធរវាងសមត្ថភាពបច្ចេកវិទ្យា និងវិជ្ជាជីវៈ។

យោងតាមវរសេនីយ៍ទោ បណ្ឌិត Nguyen The Hung បណ្តាការអនុវត្ត AI ដែលមានប្រសិទ្ធភាពជាក់ស្តែងច្បាស់លាស់ មានសមត្ថភាពវាយតម្លៃ និងពង្រីកវិសាលភាពបាន ចាំបាច់ត្រូវទទួលបានការផ្តល់អាទិភាព ដោយយកប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចធ្វើជាលក្ខណវិនិច្ឆ័យស្នូល៕

ខេត្ត Gia Lai ធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយបណ្តាខេត្តភាគខាងត្បូងឡាវ និងភាគភូមិភាគឥសានកម្ពុជា ខេត្ត Gia Lai ធ្វើឱ្យជាក់ស្តែងនូវបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយបណ្តាខេត្តភាគខាងត្បូងឡាវ និងភាគភូមិភាគឥសានកម្ពុជា
យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានដាក់ចេញនូវបណ្តាផែនការដាក់ពង្រាយកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៦ ជាមួយខេត្តចំនួន ៤ ភាគខាងត្បូងឡាវ និងខេត្តចំនួន ៣ ភាគភូមិភាគឥសានកម្ពុជា សំដៅធ្វើឱ្យជាក់ស្តែងនូវបណ្តាកំណត់ហេតុនៃការយោគយល់គ្នាសហប្រតិបត្តិការដំណាក់កាល ២០២៦-២០៣០។ នេះគឺជាជំហានដើរដ៏សំខាន់ រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជម្រុញការផ្សារភ្ជាប់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបណ្តាមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡា លោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវេណេស៊ុយអេឡា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសវេណេស៊ុយអេឡា លោក Vu Trung My បានចែករំលែកជាមួយកាសែតពិភពលោក និងវៀតណាម អំពីបណ្តាអត្ថន័យចម្បងៗនៃដំណើរទស្សនកិច្ច ព្រមទាំងការរំពឹងទុកនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វាស់វែងប្រសិទ្ធភាពគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយផលិតភាព និងសមត្ថភាពប្រកួតប្រជែង
ពង្រីកតួនាទីរបស់មនុស្សចាស់នៅក្នុងខឿន "សេដ្ឋកិច្ចប្រាក់" ដោយបច្ចេកវិទ្យាឌីជីថល
ក្រសួងការពារប្រទេសជំរុញខ្លាំងការអនុវត្ត AI ក្នុងការគ្រប់គ្រង បញ្ជា និងធានាសុវត្ថិភាពព័ត៌មាន
ប្រៃសណីយ៍ផ្លាស់ប្តូរទៅជាការគ្រប់គ្រងដោយទិន្នន័យ និងកម្រិតហានិភ័យ
៩៥.០០០ ពាន់លានដុង សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ពីធនធានដ៏ធំធេង ទៅកាន់លទ្ធផលដែលអាចវាស់វែងបាន

អានច្រើនបំផុត

ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ
តភ្ជាប់ធនធានដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកង់ទិចនៅវៀតណាម
វិស្វករស្រុកកំណើត Quang Nam ឈ្នះរង្វាន់ ១០០ លានដុងដោយចៃដន្យពីដប Number 1
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ