យុគសម័យ - វៀតណាមកំពុងឆ្ពោះទៅរកការអភិវឌ្ឍបច្ចេកវិទ្យាកង់ទិច តាមរយៈបណ្តាគម្រោងស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការអនុវត្តជាក់ស្តែង ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយមជ្ឈមណ្ឌលកង់ទិចនានាក្នុងតំបន់ និងលើពិភពលោក។
| ខេ្តត Ca Mau ដោះស្រាយបញ្ហាចោទប្រភពធនធានមនុស្សបច្ចេកទេសខ្ពស់ សម្រាប់គោលដៅកំណើនពីរខ្ទង់ អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ |
![]() |
| លោក Vo Xuan Hoai អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិ ថ្លែងមតិនៅក្នុងពិធីបំផុស Viet Nam - Asia Quantum Summit 2026។ |
ថ្លែងមតិនៅក្នុងពិធីបំផុស Viet Nam - Asia Quantum Summit 2026 ដែលបានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍កន្លងទៅ លោក Vo Xuan Hoai អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិ (NIC) បានចាត់ទុកថា វៀតណាមត្រូវម្ចាស់ការចូលរួមក្នុងវិស័យកង់ទិច ចាប់តាំងពីដំណាក់កាលដែលប្រព័ន្ធអេកូឡូស៊ីសកលលោកកំពុងត្រូវបានបង្កើតឡើងជារូបរាង។
យោងតាមលោក Vo Xuan Hoai សមត្ថភាពកង់ទិចជាតិចាំបាច់ត្រូវអភិវឌ្ឍដោយព្រមៗគ្នា ចាប់តាំងពីការស្រាវជ្រាវ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រហូតដល់សហគ្រាស ផលិតផល និងទីផ្សារ។
ដើម្បីធ្វើឱ្យជាក់ស្តែងនូវទិសដៅនេះ NIC នឹងរៀបចំសន្និសីទបច្ចេកវិទ្យាកង់ទិចវៀតណាម - អាស៊ី នៅក្នុងខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះគ្រោងនឹងរួមមានវេទិកានានាស្តីពីគោលនយោបាយ ការវិនិយោគ ការតាំងពិព័រណ៍បច្ចេកវិទ្យា ព្រមទាំងបង្កើតការតភ្ជាប់រវាងវៀតណាមជាមួយមជ្ឈមណ្ឌលកង់ទិចនានានៃអាស៊ី និងពិភពលោក។
គោលដៅគឺដើម្បីប្រមូលផ្តុំ និងតភ្ជាប់ធនធាននានាសំដៅបង្កើតជាគម្រោង ជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវ បណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ ក៏ដូចជាការសាកល្បងបណ្តាកម្មវិធីអនុវត្តកង់ទិចនៅវៀតណាម។
នៅក្នុងពិធីបំផុស Viet Nam - Asia Quantum Summit 2026 សាស្ត្រាចារ្យ Lai Ngoc Diep នៃសាកលវិទ្យាល័យ Paris-Saclay (បារាំង) បានសង្កត់ធ្ងន់លើតួនាទីនៃធនធានមនុស្សក្នុងដំណើរការអភិវឌ្ឍបច្ចេកវិទ្យាកង់ទិច។
យោងតាមសាស្ត្រាចារ្យ Lai Ngoc Diep វៀតណាមចាំបាច់ត្រូវតភ្ជាប់កម្លាំងពលកម្មវ័យក្មេងជាមួយបណ្តាសាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងសហគ្រាសអន្តរជាតិ។ ការងារនេះនឹងរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្ស ពង្រីកកាលានុវត្តភាពស្រាវជ្រាវ និង «ពង្រឹងវត្តមានជាបណ្តើរៗនៅក្នុងសហគមន៍វិទ្យាសាស្ត្រកង់ទិចអន្តរជាតិ»។
បច្ចុប្បន្ន បច្ចេកវិទ្យាកង់ទិចត្រូវបានវៀតណាមចាត់ថ្នាក់ក្នុងក្រុមបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ យោងតាមបញ្ជីដែលត្រូវបានរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់កាលពីខែឧសភា។
ប្រព័ន្ធអេកូឡូស៊ីកង់ទិចក្នុងប្រទេសក៏កំពុងត្រូវបានបង្កើតឡើងជារូបរាងជាបណ្តើរៗផងដែរ។ នាខែសីហា ឆ្នាំ ២០២៥ បណ្តាញផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងអ្នកជំនាញបច្ចេកវិទ្យាកង់ទិចវៀតណាម (VNQuantum) ត្រូវបានបង្កើតឡើង ដោយតភ្ជាប់បណ្តាអ្នកវិទ្យាសាស្ត្រ សាកលវិទ្យាល័យ សហគ្រាស និង startup ក្នុងវិស័យនេះ៕
យុគសម័យ - នៅមុនពេលប្រព្រឹត្តទៅ សន្និសីទការទូតលើកទី ៣៣ និងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២ គេហទំព័រព័ត៌មានអេឡិចត្រូនិកនៃក្រសួងការបរទេស សូមណែនាំអត្ថបទ «ពង្រីកប្រភពធនធានប្រជាជនវៀតណាមនៅបរទេស៖ ចាប់ពីតួនាទីត្រលាតផ្លូវនៃកិច្ចការបរទេស រហូតដល់កម្លាំងរុញច្រានអភិវឌ្ឍន៍ជាតិ និងមូលដ្ឋាននីមួយៗ» របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang។ |
យុគសម័យ - ពាណិជ្ជកម្ម - ការវិនិយោគ បច្ចេកវិទ្យាយុទ្ធសាស្ត្រ បរិវត្តកម្មបៃតង និងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស គឺជាបណ្តាវិស័យដែលត្រូវបានអ្នកប្រាជ្ញ និងអ្នកជំនាញជាច្រើនរំពឹងថានឹងមានបន្ថែមនូវកម្លាំងចលករចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី របស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam។ បណ្តាមតិបានចាត់ទុកថា គ្រឹះស្ថានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមជាមួយបណ្តាប្រៀបខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងបើកចេញនូវលក្ខខណ្ឌដើម្បីជំរុញបណ្តាកម្មវិធី និងលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងជាងមុន។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន