វៀតណាម - សហរដ្ឋអាមេរិក ពង្រីកកិច្ចសហប្រតិបត្តិការស្វែងរកយោធិនបាត់ខ្លួនក្នុងសង្គ្រាម

09:29 | 20/08/2026 វ៉ាន់ណាំ

យុគសម័យ - តាមរយៈគំនិតផ្តួចផ្តើមស្វែងរកយោធិនវៀតណាមបាត់ខ្លួនក្នុងសង្គ្រាម វៀតណាម និងសហរដ្ឋអាមេរិក កំពុងបង្កើនការចែករំលែកសំណុំឯកសារ ទិន្នន័យ ការតភ្ជាប់សាក្សី និងការអនុវត្តបច្ចេកវិទ្យាបម្រើឱ្យការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ដែលតាមរយៈនោះរួមចំណែកផ្សះផ្សារបួសសង្គ្រាម ពង្រឹងទំនុកចិត្ត និងជំរុញការផ្សះផ្សារវាងប្រជាជាតិទាំងពីរ។

ដំណើរទៅទស្សនាសមរភូមិចាស់របស់អតីតយោធិនស្ម័គ្រចិត្តនៅកម្ពុជា យោធិនស្រី្តមួកខៀវវៀតណាមនៅវាលខ្សាច់ដែលមានអាកាសធាតុក្តៅខ្លាំងនៃទ្វីបអាហ្វ្រិក
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Nguyen Quoc Dung។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Nguyen Quoc Dung។

ចែករំលែកជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Nguyen Quoc Dung បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការស្វែងរកយោធិនបាត់ខ្លួនកំពុងនាំមកនូវលទ្ធផលជាក់ស្តែង បង្ហាញពីស្មារតីបិទបញ្ចប់អតីតកាល ឆ្ពោះទៅកាន់អនាគតក្នុងទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក។

ផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគំនិតផ្តួចផ្តើមស្វែងរកយោធិនវៀតណាមបាត់ខ្លួនក្នុងសង្គ្រាម (VWAI) ដែលត្រូវបានក្រសួងការពារជាតិនៃប្រទេសទាំងពីរចុះហត្ថលេខានៅឆ្នាំ ២០២១ រហូតដល់ដំណាច់ឆ្នាំសារពើពន្ធ ២០២៥ ភាគីសហរដ្ឋអាមេរិកបានផ្តល់ជូនវៀតណាមនូវសំណុំឯកសារចំនួន ៤៦ កញ្ចប់។ វៀតណាមបានទទួល និងផ្ទៀងផ្ទាត់សំណុំឯកសារចំនួន ៤៥ កញ្ចប់។

ដោយឡែកក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សាកលវិទ្យាល័យបច្ចេកវិទ្យា Texas បានផ្តល់ជូនវៀតណាមនូវឯកសារចំនួន ៦០០ ទំព័រ និងសំណុំឯកសារស្វែងរកយុទ្ធជនពលីចំនួន ៥០ កញ្ចប់ ដែលត្រូវបានជ្រើសរើស ដំណើរការ និងវិភាគលើសំណុំឯកសារជាង ២០០ ដែលត្រូវបានធ្វើឌីជីថលភាវូបនីយកម្ម ពាក់ព័ន្ធនឹងយោធិនវៀតណាមចំនួន ១.៥០០ នាក់ នៅក្នុងឯកសាររក្សាទុករបស់ភាគីសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកក៏បានប្រគល់វត្ថុអនុស្សាវរីយ៍សង្គ្រាមជាង ៤០ មុខត្រឡប់មកឱ្យភាគីវៀតណាមវិញផងដែរ។

យោងតាមឯកអគ្គរដ្ឋទូត Nguyen Quoc Dung លទ្ធផលទាំងនេះគឺជាសក្ខីភាពយ៉ាងច្បាស់ក្រឡែតចំពោះស្មារតីបិទបញ្ចប់អតីតកាល ឆ្ពោះទៅកាន់អនាគតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ ៥០០ ថ្ងៃយប់ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក កំពុងផ្តោតលើការចលនាមជ្ឈដ្ឋាននយោបាយសហរដ្ឋអាមេរិក ព្រមទាំងតភ្ជាប់ជាមួយបណ្តាស្ថាប័នរក្សាទុកឯកសារ សាកលវិទ្យាល័យ អង្គការអតីតយុទ្ធជន និងវិស័យសហគ្រាស សំដៅពង្រីកប្រភពព័ត៌មាន អនុវត្តបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការងារស្វែងរកយោធិនបាត់ខ្លួន។

ចំណុចស្នូលមួយគឺការជំរុញភាគីសហរដ្ឋអាមេរិកឱ្យបន្តផ្តល់អាទិភាពលើធនធានសម្រាប់ VWAI ក្នុងដំណាក់កាល ២០២៥-២០៣០។

ទន្ទឹមនឹងនោះ ភាគីទាំងពីរឆ្ពោះទៅរកការជំរុញការធ្វើឌីជីថលភាវូបនីយកម្មទិន្នន័យ ការចែករំលែកសំណុំឯកសារ ការសិក្សាស្រាវជ្រាវរូបថតពីលើអាកាស ផែនទី និងការអនុវត្តបច្ចេកវិទ្យានានា ដូចជា រ៉ាដាឆ្លុះដី ការអង្កេតពីចម្ងាយ បុរាណវិទ្យាកោសល្យវិច័យ ទៅក្នុងការងារស្វែងរក។

យោងតាមឯកអគ្គរដ្ឋទូត Nguyen Quoc Dung ការងារស្វែងរកយោធិនបាត់ខ្លួនរវាងវៀតណាម និងសហរដ្ឋអាមេរិក មិនត្រឹមតែបម្រើឱ្យការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផ្សះផ្សារបួសដែលបន្សល់ទុកដោយសង្គ្រាម ពង្រឹងទំនុកចិត្ត និងជំរុញការផ្សះផ្សារវាងប្រជាជាតិទាំងពីរផងដែរ៕

សហគ្រាសសហរដ្ឋអាមេរិក គាំទ្រវៀតណាមក្នុងការកំណត់អត្តសញ្ញាណអ្នកបាត់ខ្លួនក្នុងសម័យសង្គ្រាម សហគ្រាសសហរដ្ឋអាមេរិក គាំទ្រវៀតណាមក្នុងការកំណត់អត្តសញ្ញាណអ្នកបាត់ខ្លួនក្នុងសម័យសង្គ្រាម
យុគសម័យ - នាថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហាណូយ សមាគមវៀតណាម - អាមេរិក (នៃសហព័ន្ធបណ្តាស្ថាប័នមិត្តភាពវៀតណាម) បានធ្វើការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - អាស៊ាន (USABCI) ព្រមទាំងតំណាងបណ្តាស្ថាប័ន និងសហគ្រាសសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរយោបល់អំពីបណ្តាកម្មវិធីគាំទ្រការស្វែងរក និងកំណត់អត្តសញ្ញាណអ្នកបាត់ខ្លួនក្នុងសម័យសង្គ្រាម។
វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
យុគសម័យ - នាថ្ងៃទី ០៣ ខែមិថុនា សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ (ICAP) បានបើកកិច្ចចរចាតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរយោបល់អំពីលទ្ធផលសហប្រតិបត្តិការនារយៈពេលកន្លងមក និងទិសដៅសម្របសម្រួលសម្រាប់ដំណាក់កាល ២០២៦-២០៣១។ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, សហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន, ការអប់រំជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម - គុយបា ព្រមទាំងសម្របសម្រួលរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាបំពេញរូបភាព (ថ្ងៃប្រសូត) របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ Fidel Castro។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - សហរដ្ឋអាមេរិក ពង្រីកកិច្ចសហប្រតិបត្តិការស្វែងរកយោធិនបាត់ខ្លួនក្នុងសង្គ្រាម
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ
តភ្ជាប់ធនធានដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកង់ទិចនៅវៀតណាម
តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១

អានច្រើនបំផុត

ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា
៣០ ឆ្នាំ នៃការបង្កើតចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងថៃ
លើកកម្ពស់កម្រិតស្ពានមិត្តភាព វៀតណាម - អេស្ប៉ាញ
សញ្ញាសម្គាល់ ៣០ ឆ្នាំនៃកិច្ចការបរទេសប្រជាជនវៀតណាម - ថៃ
ការផ្លាស់ប្តូរប្រជាជនរួមចំណែកធ្វើឱ្យទំនាក់ទំនងថៃ - វៀតណាម កាន់តែមានភាពស្អិតរមួត និងជិតស្និទ្ធ