ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ

08:30 | 20/08/2026 សុវណ្ណ

យុគសម័យ - នាថ្ងៃទី ១៧ ខែសីហា នៅ Ha Noi ដោយបន្តសម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិអំពីការពន្យល់ ការទទួលយក និងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម ច្បាប់ស្តីពីការប្រឆាំង និងបង្ការការលាងលុយកខ្វក់ និងច្បាប់ស្តីពីបណ្តាគ្រឹះស្ថានឥណទាន។

វៀតណាម៖ តបស្នងសងគុណអ្នកមានគុណូបការៈ បើកសម្ពោធធនាគារហ្សែនរបស់យុទ្ធជនពលីមិនទាន់បានកំណត់អត្តសញ្ញាណ ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
សម័យប្រជុំលើកទី ៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

នៅក្នុងសម័យប្រជុំ អនុប្រធានរដ្ឋសភា Nguyen Thi Hong បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម ច្បាប់ស្តីពីការប្រឆាំង និងបង្ការការលាងលុយកខ្វក់ និងច្បាប់ស្តីពីបណ្តាគ្រឹះស្ថានឥណទាន ជាមូលដ្ឋានគឺមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងបោះឆ្នោតអនុម័ត បន្ទាប់ពីបន្តត្រូវបានកែលម្អឱ្យបានពេញលេញតាមបណ្តាមតិនៅក្នុងសម័យប្រជុំ។

ចំពោះខ្លឹមសារវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម អនុប្រធានរដ្ឋសភា Nguyen Thi Hong បានស្នើឱ្យបន្តត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុរបស់ធនាគាររដ្ឋ ក្នុងនោះមានគោលការណ៍ដោះស្រាយគម្លាតចំណូល - ចំណាយ។

«ចំពោះខ្លឹមសារវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម អំពីយន្តការហិរញ្ញវត្ថុរបស់ធនាគាររដ្ឋ គឺបន្តត្រួតពិនិត្យឡើងវិញនូវគោលការណ៍ដោះស្រាយគម្លាតចំណូល - ចំណាយ ធានាលក្ខណៈពិសេសដោយឡែករបស់ធនាគារកណ្តាល ស្របតាមច្បាប់ស្តីពីថវិការដ្ឋជាធរមាន និងទិសដៅនៃច្បាប់ថវិកាបង្រួបបង្រួម។ ត្រួតពិនិត្យឡើងវិញនូវបទប្បញ្ញត្តិឱ្យបានតឹងរ៉ឹង ត្រូវមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ យន្តការគ្រប់គ្រងហានិភ័យសមស្រប ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ប៉ុន្តែមិនប៉ះពាល់ដល់សុវត្ថិភាពប្រតិបត្តិការរបស់គ្រឹះស្ថានឥណទាន និងប្រព័ន្ធធនាគារឡើយ» អនុប្រធានរដ្ឋសភា Nguyen Thi Hong បានលើកឡើង។

យោងតាមនោះ បណ្តាបទប្បញ្ញត្តិចាំបាច់ត្រូវឆ្លើយតបទាំងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ព្រមទាំងធានាសុវត្ថិភាពប្រតិបត្តិការរបស់បណ្តាគ្រឹះស្ថានឥណទាន និងប្រព័ន្ធធនាគារទាំងមូលផងដែរ។

នៅក្នុងសម័យប្រជុំផងដែរ នៅពេលផ្តល់មតិអំពីការទទួលយក និងកែសម្រួលគម្រោងច្បាប់ស្តីពីប្រេងកាត (វិសោធនកម្ម) អនុប្រធានរដ្ឋសភា Nguyen Hong Dien បានស្នើឱ្យរដ្ឋាភិបាលបន្តកែលម្អឱ្យបានពេញលេញនូវយន្តការវិមជ្ឈការ និងការផ្ទេរសិទ្ធិក្នុងការគ្រប់គ្រងប្រេងកាត។

ទន្ទឹមនឹងនេះ ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ និងនីតិវិធីនៃការសម្របសម្រួលរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មថាមពលជាតិវៀតណាម និងស្ថាប័នពាក់ព័ន្ធនានា ដែលតាមរយៈនោះធានាឱ្យសកម្មភាពគ្រប់គ្រងប្រេងកាតផ្នែកខ្សែទឹកខាងលើត្រូវបានអនុវត្តយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព៕

ADB អនុម័តកញ្ចប់ថវិកា៧៣លានដុល្លារដល់កម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រ ADB អនុម័តកញ្ចប់ថវិកា៧៣លានដុល្លារដល់កម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រ
ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ខ្លួនទើបតែបានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣ លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព នៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។
វិស័យ​ធ​នាគារវៀតណាម ​រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសុវត្ថិភាពនៃប្រព័ន្ធ វិស័យ​ធ​នាគារវៀតណាម ​រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសុវត្ថិភាពនៃប្រព័ន្ធ
ក្នុងឆ្នាំ ២០២២ ធនាគាររដ្ឋវៀតណាមបានដំណើរការដោយសមកាលកម្មនូវឧបករណ៍គោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពទីផ្សាររូបិយប័ណ្ណនិង រូបិយប័ណ្ណបរទេស គ្រប់គ្រងអតិផរណា និងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

សុវណ្ណ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - សហរដ្ឋអាមេរិក ពង្រីកកិច្ចសហប្រតិបត្តិការស្វែងរកយោធិនបាត់ខ្លួនក្នុងសង្គ្រាម
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ
តភ្ជាប់ធនធានដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកង់ទិចនៅវៀតណាម
តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១

អានច្រើនបំផុត

ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
កិច្ចការឃោសនាអប់រំ - ចាប់ពីការធ្វើឱ្យឯកភាពគ្នានូវការយល់ដឹង ទៅដល់ការប្រមូលផ្តុំបេះដូងរាស្ត្រ
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ
ការបង្កើនការដឹកនាំរបស់បក្ស និងការពង្រីកតួនាទីនៃបណ្តាសមាគមមហាជននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី