ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ

14:26 | 28/05/2026 ឌឹកអាញ់

យុគសម័យ - ក្រសួងហិរញ្ញវត្ថុបានដកចេញនូវសំណើដែលតម្រូវឱ្យធនាគារ កាបូបលុយអេឡិចត្រូនិក ព្រមទាំងបណ្ដាអង្គភាពមធ្យមការទូទាត់ ផ្ដល់ព័ត៌មានគណនីរបស់អ្នកប្រើប្រាស់ជូនដល់ស្ថាប័នពន្ធដារ នៅក្នុងសេចក្តីព្រាងអនុក្រឹត្យចុងក្រោយបង្អស់។

ក្រសួងហិរញ្ញវត្ថុគ្រោងនឹងលុបចោលសារាចរចំនួន ២៣ និងសេចក្តីសម្រេចចំនួន ៣ ក្នុងវិស័យពន្ធដារ ឱកាសជួបជាមួយអ្នកនិពន្ធអឺរ៉ុបសហសម័យជាច្រើនរូប ក្នុងកម្មវិធី “ទិវាអក្សរសាស្ត្រអឺរ៉ុប ២០២៦” នៅវៀតណាម
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ

ក្រសួងហិរញ្ញវត្ថុកំពុងកសាងសេចក្តីព្រាងអនុក្រឹត្យណែនាំច្បាប់គ្រប់គ្រងពន្ធដារ ដែលរំពឹងថានឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦។ ចំណុចគួរឱ្យយកចិត្តទុកដាក់ នៅក្នុងសេចក្តីព្រាងចុងក្រោយបង្អស់ដែលផ្ញើជូនក្រសួងយុត្តិធម៌ធ្វើកោសល្យវិច័យ ស្ថាប័នរៀបចំសេចក្តីព្រាងបានលុបចោលសំណើដែលតម្រូវឱ្យធនាគារព្រមទាំងបណ្ដាអង្គភាពទូទាត់ផ្ដល់ព័ត៌មានគណនីរបស់អ្នកប្រើប្រាស់ជូនដល់ស្ថាប័នពន្ធដារ។

នៅក្នុងកំណែទម្រង់សេចក្តីព្រាងអនុក្រឹត្យកាលពីលើកមុន ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យមានការតម្រូវឱ្យធនាគារ កាបូបលុយអេឡិចត្រូនិក អង្គការមធ្យមការទូទាត់ ព្រមទាំងកាតអន្តរជាតិ ផ្ដល់ព័ត៌មានគណនីទូទាត់របស់អ្នកប្រើប្រាស់ជូនដល់ស្ថាប័នពន្ធដារ។ បណ្ដាអង្គភាពទាំងនេះទន្ទឹមនឹងនោះត្រូវតែមានការសម្របសម្រួលគ្នានៅពេលរកឃើញប្រតិបត្តិការខុសប្រក្រតីដែលពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីព្រាងចុងក្រោយបង្អស់ ក្រសួងហិរញ្ញវត្ថុបានលុបចោលបទប្បញ្ញត្តិនេះបន្ទាប់ពីបានទទួលយកមតិយោបល់របស់ភាគីពាក់ព័ន្ធទាំងឡាយ។

តាមមតិរួមចំណែករបស់ធនាគាររដ្ឋ ការតម្រូវឱ្យបណ្ដាធនាគារនិងអង្គការទូទាត់ផ្ដល់ព័ត៌មាន គឺអាចមានទំនាស់ជាមួយបណ្ដាបទប្បញ្ញត្តិស្តីពីការរក្សាការសម្ងាត់ព័ត៌មានរបស់អតិថិជន។ ស្ថាប័ននេះបានឱ្យដឹងថា ផ្អែកតាមបទប្បញ្ញត្តិជាធរមានបច្ចុប្បន្ន បណ្ដាធនាគារពាណិជ្ជគឺត្រូវបានអនុញ្ញាតឱ្យផ្ដល់ព័ត៌មានតែនៅពេលដែលទទួលបានការយល់ព្រមពីអតិថិជន ឬមានការស្នើសុំពីស្ថាប័នរដ្ឋមានសមត្ថកិច្ចប៉ុណ្ណោះ។

ក្រៅពីនោះ ច្បាប់គ្រប់គ្រងពន្ធដារឆ្នាំ ២០២៥ បច្ចុប្បន្នមិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់អំពីការទទួលខុសត្រូវរបស់បណ្ដាអង្គការឥណទាន អង្គភាពផ្គត់ផ្គង់សេវាកម្មទូទាត់ ព្រមទាំងមធ្យមការទូទាត់ នៅក្នុងការផ្ដល់ទិន្នន័យជូនដល់ស្ថាប័នពន្ធដារនោះឡើយ។ បន្ថែមលើនេះ បទប្បញ្ញត្តិច្បាប់ស្តីពីការទូទាត់ក៏មិនមានចែងថាភាគីផ្គត់ផ្គង់សេវាកម្មទូទាត់ត្រូវតែកំណត់ ប្រមូលផ្តុំព័ត៌មានអំពីទំនិញព្រមទាំងសេវាកម្មដែលអតិថិជនទិញឬប្រើប្រាស់ ដើម្បីធ្វើការស្ថិតិនិងផ្ដល់ជូនស្ថាប័នពន្ធដារនោះដែរ។

បច្ចុប្បន្ន បណ្ដាប្រព័ន្ធទូទាត់កំពុងដំណើរការដោះស្រាយប្រតិបត្តិការរាប់លានប្រតិបត្តិការជារៀងរាល់ថ្ងៃ។ ធនាគាររដ្ឋយល់ឃើញថា ការតម្រូវឱ្យបណ្ដាធនាគារពាណិជ្ជកំណត់សម្គាល់ដោយស្វ័យប្រវត្តិនូវបណ្ដាអ្នកផ្គត់ផ្គង់បរទេស «ដែលមិនទាន់បានចុះបញ្ជី ប្រកាស ឬបង់ពន្ធ» គឺជារឿងដែលមិនអាចទៅរួចឡើយ។

មុនពេលដែលច្បាប់គ្រប់គ្រងពន្ធដារថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់នៅដាច់ឆ្នាំ ២០២៥ ការផ្ដល់ទិន្នន័យគណនីធនាគារជូនដល់ស្ថាប័នពន្ធដារធ្លាប់ត្រូវបានចែងនៅក្នុងអនុក្រឹត្យលេខ ១២៦ ឆ្នាំ ២០២០ ព្រមទាំងច្បាប់គ្រប់គ្រងពន្ធដារឆ្នាំ ២០១៩។ ផ្អែកតាមបទប្បញ្ញត្តិនោះ ធនាគារពាណិជ្ជត្រូវតែផ្ដល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការ សមតុល្យសាច់ប្រាក់ ព្រមទាំងទិន្នន័យពាក់ព័ន្ធនឹងគណនីរបស់អ្នកបង់ពន្ធនៅពេលមានការស្នើសុំពីអ្នកដឹកនាំកំពូលនៃស្ថាប័នពន្ធដារ។

ការផ្ដល់ព័ត៌មាននេះគឺសំដៅបម្រើឱ្យការងារអធិការកិច្ច ត្រួតពិនិត្យ កំណត់កាតព្វកិច្ចពន្ធ ឬអនុវត្តបណ្ដាវិធានការបង្ខំនៅក្នុងការគ្រប់គ្រងពន្ធដារ។ ទន្ទឹមនឹងនោះ ស្ថាប័នពន្ធដារមានការទទួលខុសត្រូវរក្សាការសម្ងាត់ក្នុងដំណើរការទាញយក ព្រមទាំងការរក្សាទុកទិន្នន័យគណនីរបស់អ្នកបង់ពន្ធ៕

នាយករដ្ឋមន្ត្រីកម្ពុជា អរគុណប្រធានាធិបតីអាមេរិក សម្រាប់ពន្ធថ្មី នាយករដ្ឋមន្ត្រីកម្ពុជា អរគុណប្រធានាធិបតីអាមេរិក សម្រាប់ពន្ធថ្មី

យុគសម័យ - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តពន្ធលើទំនិញនាំចូលពីកម្ពុជាចំនួន ១៩% ដែលជាការកាត់បន្ថយគួរឱ្យកត់សម្គាល់ពី ៤៩% ដែលគាត់បានគំរាមកំហែងពីមុន។

ការផ្លាស់ប្តូរថ្មីដោយប្រទេសលើពន្ធរបស់សហរដ្ឋអាមេរិក ការផ្លាស់ប្តូរថ្មីដោយប្រទេសលើពន្ធរបស់សហរដ្ឋអាមេរិក

យុគសម័យ - ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា កាលពីថ្ងៃទី ១៣ ខែកក្កដា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសការសម្រេចចិត្តដាក់ពន្ធនាំចូល ៣០% លើទំនិញពីសហភាពអឺរ៉ុប (EU) និងម៉ិកស៊ិក ពិចារណាដាក់ពន្ធ ៥០០% លើប្រេងរុស្ស៊ី និងពន្ធ ៥០% លើទង់ដែងដែលនាំចូលមកអាមេរិក... គោលនយោបាយទាំងអស់ខាងលើនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - សហរដ្ឋអាមេរិក ពង្រីកកិច្ចសហប្រតិបត្តិការស្វែងរកយោធិនបាត់ខ្លួនក្នុងសង្គ្រាម
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ
តភ្ជាប់ធនធានដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកង់ទិចនៅវៀតណាម
តភ្ជាប់អាណិកជន Nghe An ជាមួយតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន
អង្ករស្តុកទុកជិត ៦០.០០០ តោនជួយឧបត្ថម្ភសិស្សានុសិស្ស សិក្ខាកាមក្នុងឆមាសទី ១

អានច្រើនបំផុត

ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ
ការបង្កើនការដឹកនាំរបស់បក្ស និងការពង្រីកតួនាទីនៃបណ្តាសមាគមមហាជននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
វិស្វករស្រុកកំណើត Quang Nam ឈ្នះរង្វាន់ ១០០ លានដុងដោយចៃដន្យពីដប Number 1