វិស័យ​ធ​នាគារវៀតណាម ​រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសុវត្ថិភាពនៃប្រព័ន្ធ

19:13 | 27/12/2022

ក្នុងឆ្នាំ ២០២២ ធនាគាររដ្ឋវៀតណាមបានដំណើរការដោយសមកាលកម្មនូវឧបករណ៍គោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពទីផ្សាររូបិយប័ណ្ណនិង រូបិយប័ណ្ណបរទេស គ្រប់គ្រងអតិផរណា និងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

ចាប់ផ្ដើមកម្មវិធី «ទីក្រុងហូជីមិញ - ប្រការ ១០០ គួរឱ្យចាប់អារម្មណ៍» ចាប់ផ្ដើមកម្មវិធី «ទីក្រុងហូជីមិញ - ប្រការ ១០០ គួរឱ្យចាប់អារម្មណ៍»
វិស័យ Logistics វៀតណាមទាក់ទាញវិនិយោគិនបរទេស វិស័យ Logistics វៀតណាមទាក់ទាញវិនិយោគិនបរទេស
ទេសាភិបាលរងអចិន្ត្រៃយ៍នៃធនាគាររដ្ឋវៀតណាម លោក Dao Minh Tu ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ qdnd.vn)
ទេសាភិបាលរងអចិន្ត្រៃយ៍នៃធនាគាររដ្ឋវៀតណាម លោក Dao Minh Tu ថ្លែងក្នុងសន្និសីទសារព័ត៌មាន។

ក្នុងសន្និសីទសារព័ត៌មានដាក់ពង្រាយភារកិច្ចវិស័យធនាគារឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ ទេសាភិបាលរងអចិន្ត្រៃយ៍នៃធនាគាររដ្ឋវៀតណាម លោក Dao Minh Tu បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ ធនាគាររដ្ឋវៀតណាមបានដំណើរការដោយសមកាលកម្មនូវឧបករណ៍គោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពទីផ្សាររូបិយប័ណ្ណនិង រូបិយប័ណ្ណបរទេស គ្រប់គ្រងអតិផរណា និងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ “ឆ្នាំ ២០២៣ មានផលប៉ះពាល់ដ៏លំបាកជាច្រើនណាស់។ ប៉ុន្តែ ដោយឈរលើស្មារតីនៃការដឹកនាំទូទៅរបស់រដ្ឋាភិបាល យើងបានកំណត់ទិសដៅប្រតិបត្តិក្នុងស្មារតីនៃការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ ប្រកបដោយប្រុងប្រយ័ត្ន និងបត់បែន គ្រប់គ្រងអតិផរណា ជួយឧបត្ថម្ភកំណើន ឧបត្ថម្ភខឿនសេដ្ឋកិច្ច ឧបត្ថម្ភវិស័យដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ធានាគោលដៅដែលរដ្ឋាភិបាលដាក់ចេញ ”។

តម្រង់ទិសដៅសម្រាប់ភារកិច្ចឆ្នាំ ២០២៣ ធនាគាររដ្ឋវៀតណាមបន្តតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍនិងស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកនិងក្នុងប្រទេស ដើម្បីប្រតិបត្តិការដោយភាពប្រុងប្រយ័ត្ន និងបត់បែន; ធ្វើសមកាលកម្មឧបករណ៍គោលនយោបាយរូបិយវត្ថុ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគោលនយោបាយសារពើពន្ធ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដើម្បីរួមចំណែកដល់ការគ្រប់គ្រងអតិផរណានៅត្រឹម ៤,៥% ; ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; រក្សាស្ថិរភាពទីផ្សាររូបិយវត្ថុ រូបិយប័ណ្ណបរទេស និងធានាសុវត្ថិភាពនៃប្រព័ន្ធធនាគារ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគ្រាសវៀតណាម - កម្ពុជា បង្កើនការតភ្ជាប់ ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការ
កម្ពុជាអភិវឌ្ឍគំរូដាំដុះស្រូវផ្សារភ្ជាប់នឹងការអភិរក្សសត្វក្រៀលក្បាលក្រហម
ក្រុម K92 ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីបន្ថែមចំនួន ៥ ទៀតនៅកម្ពុជា
លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស វៀតណាម - កម្ពុជា
សេចក្តីសម្រេចចិត្តលេខ ៥៧ ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន

អានច្រើនបំផុត

ការបំប្លែងឌីជីថលត្រូវតែវាស់វែងដោយតម្លៃដែលនាំមកជូនប្រជាពលរដ្ឋ និងសហគ្រាស
ពីទីក្រុងឆ្លាតវៃ ឈានទៅរកទីក្រុងប្រតិបត្តិការដោយភ្នាក់ងារបញ្ញាសិប្បនិម្មិត
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
CEPA បើកលំហបន្ថែមទៀតសម្រាប់កសិផលវៀតណាមនៅលើទីផ្សារ UAE
ខេត្ត Phu Tho ដោះស្រាយបញ្ហាស្មុគស្មាញ និងគាំទ្រសហគ្រាស ដើម្បីសម្រេចបានគោលដៅកំណើន ១១%