ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី

08:03 | 16/08/2026 សុវណ្ណ

យុគសម័យ - ចាំបាច់ត្រូវកសាងនីតិវិធីដំណើរការសំណុំឯកសារផ្នូរយុទ្ធជនពលី និងផ្នូររួម តាមទិសដៅច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា និងច្បាស់លទ្ធផលសម្រេចបាន។

វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី បណ្តាមូលដ្ឋានជាច្រើនជំរុញល្បឿននៃការយកសំណាក ADN ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ប្រធានគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ប្រធានគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។

នារសៀលថ្ងៃទី ១៣ ខែសីហា នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការជាមួយបណ្តាក្រសួង ស្ថាប័ននានា អំពីភារកិច្ចសំខាន់ៗមួយចំនួនរបស់គណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំ ៥១៥) ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានស្នើឱ្យបន្ទាន់កសាង និងបង្កើនភាពសម្បូរបែបនៃមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី បង្កើតគ្រឹះបម្រើឱ្យកាន់តែមានប្រសិទ្ធភាពដល់ការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

យោងតាមរបាយការណ៍លទ្ធផលនៃការអនុវត្ត “យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការអនុវត្តការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” មកទល់ពេលនេះ ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៧១៥ អដ្ឋិធាតុ សម្រេចបាន ២៤,៥%; ចាត់តាំងការយកសំណាកនៅផ្នូរយុទ្ធជនពលីជាង ១២៤.០០០ ផ្នូរ សម្រេចបាន ៥៨,៤%។ ដោយសង្កត់ធ្ងន់ថាការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាបញ្ជាពីបេះដូង និងជាការទទួលខុសត្រូវផ្នែកនយោបាយ ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានប្រគល់ភារកិច្ចជូនការិយាល័យគណៈកម្មាធិការដឹកនាំ ៥១៥ សម្របសម្រួលជាមួយបណ្តាមូលដ្ឋាន កសាងនីតិវិធីដំណើរការសំណុំឯកសារផ្នូរយុទ្ធជនពលី និងផ្នូររួម តាមទិសដៅច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា និងច្បាស់លទ្ធផលសម្រេចបាន។

ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានសង្កត់ធ្ងន់ថា៖ «ត្រូវតែបញ្ចប់មូលដ្ឋានទិន្នន័យឱ្យបានពេញលេញអំពីយុទ្ធជនពលី និងអំពីផ្នូរយុទ្ធជនពលី នេះគឺជាការងាររបស់ក្រសួងមហាផ្ទៃ។ ចំណែកឯអ្វីដែលពាក់ព័ន្ធនឹងសំណុំឯកសារយុទ្ធជនពលី គឺប្រគល់ជូនក្រសួងការពារជាតិ ដើម្បីកសាងកម្មវិធីកុំព្យូទ័រ ក្នុងការរួមបញ្ចូលឱ្យមានប្រព័ន្ធទិន្នន័យឱ្យបានពេញលេញ និងហ្មត់ចត់បំផុត ការងារនេះយើងត្រូវតែធ្វើជាបន្ទាន់។ ពីព្រោះប្រសិនបើគ្មានទិន្នន័យទេគឺពិបាកណាស់ ហើយទិន្នន័យនៅទីនេះ មិនមែនជាទិន្នន័យដែលមានតែនៅក្នុងប្រទេសនោះឡើយ គឺត្រូវតែឈានទៅរកទិន្នន័យពីបណ្តាអង្គការ និងបុគ្គលនានាផងដែរ។ ការប្តេជ្ញាចិត្តឱ្យដល់ចុងឆ្នាំនេះ ត្រូវតែបញ្ចប់មូលដ្ឋានទិន្នន័យនេះ គឺល្អបំផុត»។

ចំពោះទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បានស្នើឱ្យបន្តស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅសួនច្បារ Le Thi Rieng។ ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ នៅទីនេះត្រូវបានរកឃើញផ្នូររួមចំនួន ៨ និងបានប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣១១ អដ្ឋិធាតុ។ ត្រឹមថ្ងៃទី ៣០ ខែសីហា ត្រូវតែបញ្ចប់ការវាយតម្លៃដំណាក់កាលទី ១៕

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
យុគសម័យ - រាល់គំរូ ADN នីមួយៗដែលត្រូវបានប្រមូលយកនាថ្ងៃនេះ គឺបន្ថែមឱកាសមួយទៀតដើម្បីនាំបណ្តាយុទ្ធជនពលីត្រឡប់មកវិញជាមួយឈ្មោះពិត ក្រុមគ្រួសារ និងស្រុកកំណើត - នេះគឺជាសារដែលត្រូវបានឧបនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra បញ្ជាក់យ៉ាងមុតមាំ នៅក្នុងពិធីបំផុសចលនាដំណាក់កាលគំហុកប្រមូលយកគំរូជីវសាស្ត្រ ADN របស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាននៅលើទូទាំងប្រទេស នារសៀលថ្ងៃទី ២៤ ខែមិថុនា។
យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី
យុគសម័យ - ខេត្ត Lam Dong កំពុងអនុវត្តយុទ្ធនាការយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងកសាងមូលដ្ឋានទិន្នន័យ ADN ចំពោះអដ្ឋិធាតុយុទ្ធជនពលីរាប់ពាន់រូបដែលមិនទាន់កំណត់បានព័ត៌មាន នៅតាមវាលកប់ខ្មោចយុទ្ធជនពលីនានានៅលើភូមិសាស្ត្រខេត្ត។

សុវណ្ណ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម – អូស្ត្រាលី ជំរុញការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
វៀតណាម – អេស្ប៉ាញ៖ ពង្រីកពីការផ្លាស់ប្តូរមិត្តភាព ទៅជាការតភ្ជាប់មនុស្សជាតិ ចំណេះដឹង និងមូលដ្ឋាន
ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី
វៀតណាម – អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការសារព័ត៌មាន និងពាណិជ្ជកម្មឌីជីថល
សមាគមមិត្តភាពវៀតណាម - ស្រីលង្កា ជំរុញការតភ្ជាប់ប្រជាជនតាមរយៈការផ្លាស់ប្តូរព្រះពុទ្ធសាសនា

អានច្រើនបំផុត

ភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញ និងការងារចីរភាពសម្រាប់យុវជន
ការបំប្លែងឌីជីថលនៅក្នុងវិស័យកសិកម្ម ត្រូវការកម្លាំងកិច្ចសហប្រតិបត្តិការច្រើនភាគី
ប្រទេសវៀតណាមប្តេជ្ញារួមដំណើរ និងរួមចំណែកយ៉ាងសកម្មជូនចំពោះចលនាសន្តិភាពពិភពលោក
និស្សិតវៀតណាមនិងកូរ៉េខាងត្បូងរួមដៃគ្នាដើម្បីកុមារ Hai Phong
ការធ្វើឱ្យល្អឥតខ្ចោះនូវមូលដ្ឋានទិន្នន័យស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលី និងទីបញ្ចុះសពយុទ្ធជនពលី