ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់របស់ គ្រប់បណ្តាថ្នាក់ ព្រមទាំងព្រពៃណីខាងកីឡាលើភូមិ សាស្ត្រខេត្តនិយាយរួម តំបន់ជនរួមជាតិនិយាយដោយឡែកតែងមានការអភិវឌ្ឍន៍។ បងប្អូនជនរួមជាតិខ្មែរតែងសកម្មចូលរួមប្រពៃណីចលនា “ទូទាំងប្រជាជនហាត់ ប្រាណតាមគំរូអ៊ំហូមហិមា”។ បងប្អូនជនរួមជាតិទទួលបានការយកចិត្តទុកដាក់ ព្រមទាំងមានឱកាសបានចូល កៀកបណ្តាល្បែងប្រជាប្រិយ និងវិញ្ញាសាកីឡាប្រពៃ ណីខ្មែរទៀតផង។
ការឃោសនា និងផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋខ្មែរ ប្រជាពលរដ្ឋខ្មែរនៅទីក្រុងហាណូយ អបអរសាទរពិធីបុណ្យសែនដូនតា |
![]() |
កីឡាធាក់កង់យឺតដែលបានចាត់តាំងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៤នៅវត្តសិរីមង្គល ជ្រុងខ្មែរ ឃុំហូធីគី ស្រុកធើយប៊ិញ។ |
ជនរួមជាតិខ្មែរមិនត្រឹមឧស្សាហ៍ព្យាយាមក្នុងការពលកម្មផលិតនោះទេ ថែមទាំងមានចំណូលចិត្តផ្នែកខាងកីឡាទៀតផង ដើម្បីលុតដំសុខភាព កម្សាន្តសប្បាយ។ សម្រាប់តម្រូវការដ៏សមប្រាកបនេះ ក៏ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ សម្រាប់ការបង្កើទីលានកម្សាន្តកីឡាមានប្រយោជន៍នៅតាមតបន់ជនរួមជាតិ។ មានច្រើនប្រភេទកីឡាយ៉ាងចំណាប់អារម្មណ៍ដែលត្រូវបានចាត់តាំងក្នុងរាល់បណ្តាពិធីបុណ្យទានប្រពៃណីខ្មែរ ទាក់ទាញមនុស្សម្នាចូលរួមច្រើនកុះករគ្រប់វ័យ គ្រប់សមាសភាព។ មានដូចជា៖ ទាញព្រ័ត្រ បិទភ្នែក វាយឆ្នាំដី ធាក់កង់យឺត។ល។ ពិសេសកីឡាប្រណាំងទូក-ងខ្នាតតូច។
នៅកាម៉ាវ បើរំលឹកពីកីឡាទូក-ងនិយាយរួម និងទូក-ងខ្នាតតូចនិយាយដោយឡែក គេនឹងគិត ដល់ក្លឹបកីឡាទូក-ង វត្តជ្រុងខ្មែរជាក់ជាមិនខាន។ នេះជាវត្តតែមួយគត់ក្នុងខេត្តដែលតែងរក្សាបន្ត ខាងកីឡាប្រណាំងទូក ង ប្រពៃណីរបស់ខ្មែរ។
អនុវត្តគម្រោងទី៦ស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំលើភូមិសាស្ត្រខេត្តកាម៉ាវឆ្នាំ២០២៤ វត្តខ្មែរចំនួន២វត្តលើភូមិសាស្ត្រស្រុកធើយប៊ិញ (វត្ត ជ្រុងខ្មែរ ឃុំហូធីគី និងវត្តក្របីឃ្លៀច ឃុំតឹងឡុក) ត្រូវបានរដ្ឋជំនួយឧបត្ថម្ភបោះទូក-ងថ្មីចំនួន២ គ្រឿង សរុបថវិកាជាង១ពាន់លានដុង ដើម្បីបន្តអភិរក្សនិងពង្រីកប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ជាមួយការយកចិត្តទុកដាក់ផ្នែកខាងប្រពៃណីកីឡានៅតាមតំបន់ជនរួមជាតិខ្មែរ ព្រមទាំងតម្រូវការខាងថែរក្សាតម្លៃវប្បធម៌ ស្មារតីរបស់ជនរួមជាតិខ្មែរក៏បានឆ្លើយតបមួយថ្ងៃកាន់តែល្អគ្រប់គ្រាន់ រួមចំណែកជំរុញខ្លាំងខ្លាការអនុវត្តប្រពៃណី “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” នៅតាមភូមិ ស្រុក៕
![]() នាថ្ងៃទី២ ខែមេសា មន្ទីរពេទ្យ ជោរៃ ភ្នំពេញ សហការជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសមាគមខ្មែរ-វៀតណាម បានរៀបចំពិនិត្យសុខភាព ចែកថ្នាំដោយឥតគិតថ្លៃ និងផ្តល់អំណោយជូនអាណិកជនវៀតណាម និងប្រជាពលរដ្ឋខ្មែរចំនួន ៧០០ នាក់ ដែលជួបការលំបាកក្នុងខេត្តកណ្តាល។ |
![]() យុគសម័យ - នាពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយទាក់ទងនឹងការបោះឆ្នោតត្រូវបានជំរុញនិងរៀបចំដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ឃុំ Ho Thi Ky ស្រុក Thoi Binh តាមទំរង់ផ្សេងៗ ជាមួយគោលដៅ ដែលអ្នកបោះឆ្នោតទាំងអស់យល់ដឹងនិងអនុវត្តសិទ្ធិពេញលេញនៃប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតរបស់ខ្លួន។ |
មតិពីមិត្តអ្នកអាន