យុគសម័យ - នាពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយទាក់ទងនឹងការបោះឆ្នោតត្រូវបានជំរុញនិងរៀបចំដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ឃុំ Ho Thi Ky ស្រុក Thoi Binh តាមទំរង់ផ្សេងៗ ជាមួយគោលដៅ ដែលអ្នកបោះឆ្នោតទាំងអស់យល់ដឹងនិងអនុវត្តសិទ្ធិពេញលេញនៃប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតរបស់ខ្លួន។
![]() |
![]() |
រហូតមកដល់ពេលនេះ ការងារបង្កើតតារាងអ្នក បោះឆ្នោតនិងការបិទផ្សាយអ្នកបោះឆ្នោតត្រូវបានបញ្ចប់ នៅភូមិ Duong Dao ឃុំ Ho Thi Ky ។ តាមនោះ ភូមិមានអ្នកបោះឆ្នោតចំនួន ១.៧៥០ នាក់។ ក្នុងនោះជនជាតិភាគតិចមានអ្នកបោះឆ្នោតប្រហែល ១,២០០ នាក់ ដោយមានក្រុមបោះឆ្នោតចំនួន ២ ក្រុម ស្ថិតនៅទីស្នាក់ការភូមិនិងនៅផ្ទះរបស់គ្រួសារលោក Huu Sep។
![]() |
ទន្ទឹមនឹងការងារបោះឆ្នោតការបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ តែងតែត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ នៅឃុំ Ho Thi Ky។ |
ក្រៅពីការឃោសនាតាមរយៈស្ថានីយ៍វិទ្យុ ភូមិ Duong Dao ត្រូវបានគេផ្តល់ជូននូវឧបករណ៍បំពងសម្លេងចល័ត គណៈកម្មាធិការប្រជាជនភូមិ Duong Dao បានចាត់តាំងសមាជិកអោយដឹកឧបករណ៍បំពងសម្លេងចល័តចំនួន ២ ដង ក្នុងមួយថ្ងៃ នៅតាមដងផ្លូវនានានៃភូមិ ដើម្បីផ្សព្វផ្សាយអំពីថ្ងៃបោះឆ្នោតដល់ប្រជាជនក្នុងភូមិ។
លេខាធិការគណៈកម្មាធិការបក្សភូមិ Duong Dao ឃុំ Ho Thi Ky លោកស្រី Huu Thao មានប្រសាសន៍ថាការផ្សព្វផ្សាយនិងការឃោសនា ដើម្បីប្រជាជនយល់ដឹងអំពីសិទ្ធិនិងទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗ ទាក់ទងនឹងការបោះឆ្នោតត្រូវបានអនុវត្តយ៉ាងសកម្ម។ ដោយហេតុនេះដើម្បីឱ្យមនុស្សគ្រប់គ្នាបោះឆ្នោតនិងជ្រើសរើសសមាជិក សមាជិការ រដ្ឋសភាប្រកបដោយគុណធម៌និងទេពកោសល្យ ដើម្បីថែរក្សាជីវិតរបស់ប្រជាជន។
ក្រុមគ្រួសារមានសមាជិក ៧ នាក់ ប៉ុន្តែ ៥ នាក់មានអាយុគ្រប់គ្រាន់ក្នុងការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦។ ដើម្បីឱ្យប្រជាជនគ្រប់គ្នាអនុវត្តសិទ្ធិពលរដ្ឋសមាជិកនៃក្រុមគ្រួសាររបស់លោក Ho Van Ty ភូមិ Duong Dao ឃុំ Ho Thi Ky នឹងរៀបចំការងារ ដើម្បីបបួលគ្នាទៅបោះឆ្នោតជាមួយគ្នា។
លោក Ho Van Ty បានមានប្រសាសន៍ថា“ សមាជិកនៃគ្រួសារទាំងអស់ត្រូវតែបោះឆ្នោត គ្មាននរណាម្នាក់បោះឆ្នោតឱ្យនរណាម្នាក់ផ្សេងទៀតឡើយ” ។
រហូតមកដល់ពេលនេះចំនួនអ្នកបោះឆ្នោតនៅឃុំ Ho Thi Ky មានប្រជាជនចំនួន ១៦.៩៣៥ នាក់ ក្នុងនោះអ្នកបោះឆ្នោត ១៦៧ នាក់ បានស្នាក់នៅបណ្តោះអាសន្ន ក្នុងរយៈពេលជាង ១២ ខែ ហើយមិនមានអ្នកបោះឆ្នោតស្នាក់នៅបណ្តោះអាសន្នតិចជាង ១២ ខែ។
អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ho Thi Ky Nguyen Viet Ba បាននិយាយថា ក្រៅពីស្ថានីយ៍វិទ្យុ គណៈកម្មាធិការប្រជាជនឃុំបានប្រគល់ឧបករណ៍បំពងសម្លេងចល័តចំនួន ១ សម្រាប់ភូមិនិមួយៗ ដើម្បី ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជន នៅកន្លែងដែលគ្មានស្ថានីយ៍វិទ្យុ។ ដោយហេតុនេះជួយប្រជាជនឱ្យយល់ពីអត្ថន័យនៃការបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវ។
ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិក សមាជិកានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ កំពុងខិតជិតមកដល់ ហើយការងារឃោសនានឹងបន្តអនុវត្តយ៉ាងខ្លាំងក្លាដោយប្រព័ន្ធអាជ្ញាធរឃុំ Ho Thi Ky ដោយគោលដៅ ដែលអ្នកបោះឆ្នោតទាំងអស់យល់ដឹងនិងអនុវត្តសិទ្ធិពេញលេញនៃប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតរបស់ខ្លួន./.
thoidai.com.vn
មតិពីមិត្តអ្នកអាន