Trending now

ប្រជាពលរដ្ឋខ្មែរនៅទីក្រុងហាណូយ អបអរសាទរពិធីបុណ្យសែនដូនតា

09:15 | 26/09/2022

នាថ្ងៃទី២៤ ខែកញ្ញា នៅវត្តខ្មែរ នៅភូមិវប្បធម៌-ទេសចរណ៍ នៃបណ្តាជនជាតិវៀតណាមនៅ Dong Mo ស្រុក Son Tay ទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យរវាងព្រះសង្ឃ ពុទ្ធបរិស័ទ និងមន្ត្រីនៃស្ថានទូតកម្ពុជា សមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ ក្នុងឱកាសពិធីបុណ្យសែនដូនតា ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រជាជនខ្មែរ។

ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ
ជនរួមជាតិខ្មែរ Soc Trang (វៀតណាម) អបអរសាទរពិធីបុណ្យសែនដូនតា ជនរួមជាតិខ្មែរ Soc Trang (វៀតណាម) អបអរសាទរពិធីបុណ្យសែនដូនតា
ព្រះមហាថេរៈ Thich Kim Tue សូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនសម្រាប់ពុទ្ធបរិស័ទ
ព្រះមហាថេរៈ Thich Kim Tue សូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនសម្រាប់ពុទ្ធបរិស័ទ

អញ្ជើញចូលរួមមាន លោក ឆាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម លោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម មន្ត្រីស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។

ក្នុងជំនួបនោះ ព្រះមហាថេរៈ Thich Kim Tue ព្រះចៅអធិការវត្តខ្មែរ បានរំលឹកឡើងវិញនូវអត្ថន័យដ៏ថ្លៃថ្លានៃពិធីសែនដូនតារបស់ប្រជាជនខ្មែរ ជាពិសេសប្រពៃណី “ផឹកទឹក នឹកប្រភព” តបស្នងសងគុណដល់មាតាបិតា។ បន្ទាប់ពីរៀបចំរួច ព្រះមហាថេរៈ Thich Kim Tue បានសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនសម្រាប់ពុទ្ធបរិស័ទ ដែលជាមន្ត្រីនៃស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងហាណូយក៏បានធ្វើពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីកម្មជំនឿនៃពិធីបុណ្យសែនដូនតា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦