![]() |
![]() |
![]() |
ព្រះមហាថេរៈ Thich Kim Tue សូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនសម្រាប់ពុទ្ធបរិស័ទ |
អញ្ជើញចូលរួមមាន លោក ឆាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម លោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម មន្ត្រីស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។
ក្នុងជំនួបនោះ ព្រះមហាថេរៈ Thich Kim Tue ព្រះចៅអធិការវត្តខ្មែរ បានរំលឹកឡើងវិញនូវអត្ថន័យដ៏ថ្លៃថ្លានៃពិធីសែនដូនតារបស់ប្រជាជនខ្មែរ ជាពិសេសប្រពៃណី “ផឹកទឹក នឹកប្រភព” តបស្នងសងគុណដល់មាតាបិតា។ បន្ទាប់ពីរៀបចំរួច ព្រះមហាថេរៈ Thich Kim Tue បានសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនសម្រាប់ពុទ្ធបរិស័ទ ដែលជាមន្ត្រីនៃស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងហាណូយក៏បានធ្វើពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីកម្មជំនឿនៃពិធីបុណ្យសែនដូនតា៕
URL: https://huunghivietnamcampuchia.thoidai.com.vn/detail-article-15882.html
Print© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម