Trending now

ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ

19:19 | 11/09/2022 យោងតាមវិឡូសំលេងវៀតណាម

កម្មវិធីសមយុទ្ធជួយសង្គ្រោះ ដោយក្រសួងការពារជាតិឡាវ វៀតណាម និងកម្ពុជា សម្របសម្រួលរៀបចំឡើងនាថ្ងៃទី១០ ខែកញ្ញា នៅស្រុក Naxaythong រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។

“ស្ពាន” ចងភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា “ស្ពាន” ចងភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា
វៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើច្បាប់យោធា ការពារជាតិ វៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើច្បាប់យោធា ការពារជាតិ
យោងតាមគណៈចាត់តាំង កម្មាភិបាលនិងយុទ្ធជន ជាង ៥០០ នាក់នៃប្រទេសទាំងបីបានចូលរួមក្នុងសមយុទ្ធរួមគ្នាមួយស្តីពីការជួយសង្គ្រោះ (រូបថត៖ TTXVN)
យោងតាមគណៈចាត់តាំង កម្មាភិបាលនិងយុទ្ធជន ជាង ៥០០ នាក់នៃប្រទេសទាំងបីបានចូលរួមក្នុងសមយុទ្ធរួមគ្នាមួយស្តីពីការជួយសង្គ្រោះ

នេះជាលើកទីមួយហើយដែលកម្មវិធីត្រូវបានប្រព្រឹត្តទៅ តាមកិច្ចព្រមព្រៀងរបស់រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ឡាវ-វៀតណាមឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីបើកសមយុទ្ធនេះ មានឧត្តមសេនីយ៍ឯក Chanthong Soneta-at អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងតំណាងក្រសួងការពារជាតិវៀតណាម តំណាងក្រសួងការពារជាតិកម្ពុជា។

ថ្លែងក្នុងពិធីបើកសមយុទ្ធ ឧត្តមសេនីយ៍ឯក Chanthong Soneta-at អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យខ្លាំងណាស់សម្រាប់យោធានៃប្រទេសទាំងបី មិនត្រឹមតែពង្រឹងសមត្ថភាព អភិវឌ្ឍន៍ជំនាញក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅគ្រប់ស្ថានភាពទាំងអស់ ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់អ្នកចូលរួមផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌ រួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងការកសាងទំនុកចិត្តរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងបី។

កម្មវិធីសមយុទ្ធនេះមានការចូលរួមពីកម្មាភិបាលនិងយុទ្ធជនជិត ៥០០ នាក់នៃកងទ័ពរបស់ប្រទេសទាំងបី។ ក្នុងអំឡុងពេលសមយុទ្ធចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា កងកម្លាំងជួយសង្គ្រោះ កងទ័ពរបស់ប្រទេសទាំងបីនឹងផ្តោតលើខ្លឹមសារសំខាន់ៗចំនួនពីរ រួមមានការស្វែងរក និងជួយសង្គ្រោះនៅតំបន់លិចទឹក ការងារស្វែងរក និងជួយសង្គ្រោះនៅតំបន់ដែលងាយនឹងរអិលបាក់ដី; ការដួលរលំនៃសំណង់ ការលេចធ្លាយសារធាតុពុលចូលទៅក្នុងបរិស្ថានជាដើម៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់