Trending now

ក្រុមទ័ពជាងលេខ ២ របស់វៀតណាមបានទៅដល់តំបន់ Abyei ចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

10:18 | 15/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ១២ ខែសីហា ក្រុមទ័ពជាងលេខ ២ វៀតណាម បានទៅដល់ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UN) នៅតំបន់ Abyei (UNISFA) ហើយ ដោយត្រៀមខ្លួនជាស្រេចទទួលបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនួសឲ្យ​ក្រុមទ័ពជាង ១ ដែលបានបញ្ចប់ភារកិច្ចដោយជោគជ័យ។

ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាម បានចេញដំណើរបំពេញបេសកកម្មនៅ Abyei ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាម បានចេញដំណើរបំពេញបេសកកម្មនៅ Abyei
ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអបអរសាទរការបង្កើតស្ថានបេសកកម្មនៅតំបន់ Abyei ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអបអរសាទរការបង្កើតស្ថានបេសកកម្មនៅតំបន់ Abyei
ក្រុមទ័ពជាងលេខ ២ របស់វៀតណាមទៅដល់តំបន់ Abyei
ក្រុមទ័ពជាងលេខ ២ របស់វៀតណាមទៅដល់តំបន់ Abyei

ការធ្វើដំណើររបស់ក្រុមទាំងមូលបានប្រព្រឹត្តទៅដោយសុវត្ថិភាពជាដាច់ខាត សុខភាពរបស់សមាជិកទាំងឡាយត្រូវបានធានា។ ក្រុមទ័ពជាងលេខ ២ ត្រូវបានបញ្ជូនទៅមូលដ្ឋាន Highway ហើយត្រៀមអនុវរត្តការងារដែលទទួលពីការពីក្រុមទ័ពជាងលេខ ១។

លោកវរសេនីយ៍ឯក Nguyen Viet Hung មេបញ្ជាការកងកម្លាំងវៀតណាមដែលចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថាន​បេសកកម្ម UNISFA និង​ជាប្រធានក្រុមទ័ពជាងលេខ ២ បានមានប្រសាសន៍ថា៖ “ស្មារតីនៃក្រុមទាំងមូលមាន​ការ​រំភើបចិត្តខ្លាំង ហើយ​និងបាន​រៀបចំការស្នាក់នៅ និងហូបចុកយ៉ាងឆាប់រហ័ស ព្រមទាំង​សម្របសម្រួលជាមួយកម្មាភិបាល បុគ្គលិក នៃក្រុមទ័ពជាងលេខ ១ ដើម្បី​អនុវត្តខ្លឹមសារទទួល​ប្រគល់ និងត្រៀមខ្លួន​ជាស្រេចបំពេញភារកិច្ចនៅស្ថានបេសកកម្ម UNISFA”។

ទន្ទឹមនឹងការទទួលការការងារពីក្រុមទ័ពជាងលេខ១ ក្រុមទ័ពជាងលេខ២ នឹងចុះពង្រឹងបន្ទាយជាបន្ទាន់ រៀបចំកន្លែងស្នាក់នៅ ការហូបចុក ដើម្បីត្រៀមខ្លួនជាស្រេចបំពេញភារកិច្ច៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា