Trending now

តំបន់ Abyei៖ កងកម្លាំងរក្សាសន្តិភាពវៀតណាមប្រារព្ធទិវាបង្កើតកងទ័ពប្រជាជនវៀតណាមដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន

18:22 | 20/12/2023

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៤ នៃពិធីបុណ្យការពារជាតិដោយប្រជាជនទាំងមូល កងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីជួយសហគមន៍មូលដ្ឋាននៅ Abyei។

កងកម្លាំងមួកខៀវវៀតណាម ពិនិត្យជំងឺសម្រាប់គ្រូបង្រៀននៅតំបន់ Abyei កងកម្លាំងមួកខៀវវៀតណាម ពិនិត្យជំងឺសម្រាប់គ្រូបង្រៀននៅតំបន់ Abyei
វៀតណាមបញ្ជូននាយទាហាន ៣នាក់បន្ថែមទៀតទៅចូល​រួម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei និងស៊ូដង់ខាងត្បូង វៀតណាមបញ្ជូននាយទាហាន ៣នាក់បន្ថែមទៀតទៅចូល​រួម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei និងស៊ូដង់ខាងត្បូង
ក្រៅពីគ្រូពេទ្រនៃកងពេទ្យកម្រិត១ នៃក្រុមទ័ពជាងវៀតណាម សកម្មភាពមនុស្សធម៌ក៏មានការចូលរួមពីសមាជិកនៃក្រុមការងារវៀតណាមនៅ Abyei
ក្រៅពីគ្រូពេទ្រនៃកងពេទ្យកម្រិត១ នៃក្រុមទ័ពជាងវៀតណាម សកម្មភាពមនុស្សធម៌ក៏មានការចូលរួមពីសមាជិកនៃក្រុមការងារវៀតណាមនៅ Abyei

កងកម្លាំងរក្សាសន្តិភាពវៀតណាមបានសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំពិនិត្យជំងឺ និងចែកថ្នាំពេទ្យឥតគិតថ្លៃដល់មន្ត្រី និងបុគ្គលិកនៃក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងហិរញ្ញវត្ថុ... នៅកណ្ដាលតំបន់ Abyei។ សកម្មភាពនេះត្រូវបានរៀបចំដោយជោគជ័យ ដោយមានមន្ត្រី និងបុគ្គលិកជិត ២៥០ នាក់នៃមូលដ្ឋានបានចុះឈ្មោះសម្រាប់ការពិនិត្យសុខភាព រួមទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលក្រុងតំបន់ Abyei ផងដែរ។

ទន្ទឹមនឹងការពិនិត្យជំងឺ ក្រុមទ័ពជាងក៏បានជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅ Abyei ហើយជួយជួសជុលផ្លូវ និងទូកជូនអ្នកភូមិ Mijak ផងដែរ។ ទូកគឺជាមធ្យោបាយធ្វើដំណើរដែលមិនអាចខ្វះបានសម្រាប់ប្រជាជន Abyei។

ក្នុងសកម្មភាពអបអរសាទរនៅខែធ្នូ នាពេលខាងមុខ ក្រុមទ័ពជាងវៀតណាមគ្រោងរៀបចំការរត់ប្រណាំងមិត្តភាព នាថ្ងៃទី ២២ ខែធ្នូ ដោយមានការចូលរួមពីអង្គភាពមិត្ត ទីភ្នាក់ងារនៃស្ថានបេសកកម្មក្នុងបំណងលើកកម្ពស់សុខភាព សាមគ្គីភាព និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ