Trending now

វៀតណាមបញ្ជូននាយទាហាន ៣នាក់បន្ថែមទៀតទៅចូល​រួម​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei និងស៊ូដង់ខាងត្បូង

16:59 | 26/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់លោកប្រធានរដ្ឋដល់នាយទាហានទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA (តំបន់ Abyei ) និងបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង) ។

ក្រុមទ័ពជាងលេខ២របស់វៀតណាម ចាប់ផ្តើមសកម្មភាពជួយឧបត្ថម្ភកុមារនៅ Abyei ក្រុមទ័ពជាងលេខ២របស់វៀតណាម ចាប់ផ្តើមសកម្មភាពជួយឧបត្ថម្ភកុមារនៅ Abyei
ក្រុមទ័ពជាងលេខ ២ របស់វៀតណាមបានទៅដល់តំបន់ Abyei ចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រុមទ័ពជាងលេខ ២ របស់វៀតណាមបានទៅដល់តំបន់ Abyei ចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានលើកទឹកចិត្តដល់នាយទាហាន មុនពេលធ្វើដំណើរទៅបំពេញភារកិច្ច។ រូបថត៖ An Dang/TTXVN
ឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានលើកទឹកចិត្តដល់នាយទាហាន មុនពេលធ្វើដំណើរទៅបំពេញភារកិច្ច។ រូបថត៖ An Dang/TTXVN

យោងតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋ វៀតណាមបន្តបញ្ជូននាយទាហានចំនួន ៣ នាក់ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមមាន៖ វរសេនីយ៍ទោ Nguyen My Hanh ជំនួសឲ្យ វរសេនីយ៍ទោ Nguyen Thi Minh Phuong ទទួលតំណែងជានាយទាហានហ្វឹកហាត់ជាន់ខ្ពស់នៅបេសកកម្ម UNISFA តំបន់ Abyei។ វរសេនីយ៍ត្រី Hoang Van Kien ជំនួសឲ្យវរសេនីយ៍ត្រី Bui Van Nhung ទទួលតំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្ម UNMISS ក្នុងប្រទេសស៊ូដង់ខាងត្បូង។ អនុសេនីឯក Pham Thi Mai Ngan ជំនួសឲ្យអនុសេនីឯក Nguyen The Duy នៅបេសកកម្ម UNISFA ក្នុងតំបន់ Abyei។

រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូនកម្មាភិបាលនិងនាយទាហានចំនួន ៧៨៦ នាក់ទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបេសកកម្មចំនួន ៣ (នៅស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល និងតំបន់ Abyei) និងទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងនោះមានមន្ត្រីយោធាចំនួន ៧៧៩ នាក់ និងមន្រ្តីប៉ូលីសចំនួន ៧ នាក់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់ពហុភាគីនិយមដើម្បីអនាគតប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព
វៀតណាមឡើងថ្នាក់ក្នុងតារាងចំណាត់ថ្នាក់នវានុវត្តន៍
ទីរួមខេត្ត Sa Pa - តន្រ្តីនៃនៃធម្មជាតិ និងវប្បធម៌តំបន់ភាគពាយ័ព្យ
នាំមកនូវវប្បធម៌ប្រពៃណីបង្កប់នូវអត្តសញ្ញាណវៀតណាមទៅកាន់មិត្តអន្តរជាតិ
បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ប្រពៃណី និង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​