Trending now

ក្រុមទ័ពជាងលេខ២របស់វៀតណាម ចាប់ផ្តើមសកម្មភាពជួយឧបត្ថម្ភកុមារនៅ Abyei

19:33 | 18/09/2023

ដោយពង្រីកគុណសម្បិត្តរបស់កងទ័ពលោកអ៊ំ ហូ និងប្រពៃណីស្រឡាញ់សន្តិភាព ជួយគ្នាទៅវិញទៅមក នាពេលថ្មីៗនេះ ក្រុមទ័ពជាងលេខ២ របស់វៀតណាម បានសហការជាមួយក្រសួងអប់រំ និងសំណង់ Abyei បញ្ជូនក្រុមបេសកកម្មទៅបំពេញទស្សនកិច្ច និងពិនិត្យប្រព័ន្ធសាលារៀននៅតំបន់ Abyei ដើម្បីមានវិធានការជួយឧបត្ថម្ភអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសិស្សនៅទីនេះ។

ក្រុមទ័ពជាងលេខ ២ របស់វៀតណាមបានទៅដល់តំបន់ Abyei ចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រុមទ័ពជាងលេខ ២ របស់វៀតណាមបានទៅដល់តំបន់ Abyei ចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាម បានចេញដំណើរបំពេញបេសកកម្មនៅ Abyei ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាម បានចេញដំណើរបំពេញបេសកកម្មនៅ Abyei
ក្រុមទ័ពជាងលេខ២ ជាមួយកុមារនៅ Abyei
ក្រុមទ័ពជាងលេខ២ ជាមួយកុមារនៅ Abyei

លោកវរសេនីយ៍ឯក Nguyen Viet Hung ប្រធានក្រុមទ័ពជាងលេខ២ មេបញ្ជាការកងកំលាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មរក្សាសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) និងលោក Hon. Nyinkwany Aguer Bol រដ្ឋមន្ត្រី បានដឹកនាំក្រុមបេសកកម្ម។

លទ្ធផលនៃការពិនិត្យបង្ហាញថា នៅ Abyei បច្ចុប្បន្នមានសាលារៀនធំតូចប្រមាណ ១០។ សាលាខ្លះមានសិស្សជិត ២០០ នាក់ ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រពីកណ្តាលតំបន់ Abyei ហើយផ្លូវធ្វើដំណើរពិបាកខ្លាំងណាស់។ សាលាធំជាងគេមានសិស្សជិត ៣,០០០ នាក់ ដែលប្រមូលផ្តុំពីសាលាចំនួន ៧ ផ្សេង។ សាលារៀនទាំងអស់នៅ Abyei ប្រឈមមុខនឹងបញ្ហាដូចគ្នាគឺសម្ភារៈបរិក្ខារមិនល្អ កង្វះថ្នាក់រៀន បន្ទប់បរិភោគអាហារ បង្គន់អនាម័យ។

បន្ទាប់ពីបញ្ចប់ការពិនិត្យ ក្រុមបេសកកម្មបានជួបជាមួយក្រសួងអប់រំ និងសំណង់ ដើម្បីពិភាក្សាអំពីវិធានការជួសជុលសាលារៀនឡើងវិញ។ លោកអនុសេនីយ៍ឯក Phung The Khanh នាយទាហានសម្របសម្រួលសកម្មភាពយោធានិងស៊ីវិល (CIMIC) នៃក្រុមទ័ពជាងលេខ២ បានចែករំលែកថា ទន្ទឹមនឹងការបំពេញភារកិច្ចជំនាញវិស្វកម្ម ក្រុមទ័ពជាងលេខ២ វៀតណាមតែងតែចាត់ទុកថា ការជួយឧបត្ថម្ភប្រជាជនគឺជាភារកិច្ចទៀងទាត់ និងយូរអង្វែង។ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហការ និងការប្តេជ្ញាចិត្តនៃកងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA និងអាជ្ញាធរមូលដ្ឋាន។ នៅពេលខាងមុខ អង្គភាពនឹងផ្តោតលើសកម្មភាពជួយគាំទ្រសម្រាប់វិស័យអប់រំនៅក្នុងតំបន់ Abyei។

ក្នុងក្រខ័ណ្ឌនៃសកម្មភាពពិនិត្យ កងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA បានទៅទស្សនាសាលាមត្តេយ្យនៅវិហារ Abyei។ ក្នុងឱកាសនេះ ក្រុមទ័ពជាងលេខ២ បានបញ្ជាំងភាពយន្តជីវចល និងចែកស្ករគ្រាប់ដល់កុមារដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ