Trending now

ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាម បានចេញដំណើរបំពេញបេសកកម្មនៅ Abyei

08:45 | 09/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

ព្រឹកថ្ងៃទី ៨ សីហានេះ ក្រសួងការពារជាតិបានរៀបចំពិធីជូនដំណើរចំពោះក្រុមកងវិស្វកម្មលេខ ២ ដែលចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅបេសកកម្ម UNISFA តំបន់ Abyei។

មន្ទីរពេទ្យយោធាចល័តលេខ ៤ កម្រិត ២ របស់វៀតណាម ទទួលបានមេដាយរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ មន្ទីរពេទ្យយោធាចល័តលេខ ៤ កម្រិត ២ របស់វៀតណាម ទទួលបានមេដាយរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ
ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអបអរសាទរការបង្កើតស្ថានបេសកកម្មនៅតំបន់ Abyei ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអបអរសាទរការបង្កើតស្ថានបេសកកម្មនៅតំបន់ Abyei
ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាម បានចេញដំណើរបំពេញបេសកកម្មនៅ Abyei
ក្រុមកងវិស្វកម្មលេខ ២ របស់វៀតណាម បានចេញដំណើរបំពេញបេសកកម្មនៅ Abyei

ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Phung Si Tan អគ្គមេបញ្ជាការរងនៃអគ្គសេនាធិការកងទ័ពប្រជា ជនវៀតណាម អនុប្រធានក្រុមការងារអន្តរវិស័យ អនុប្រធានគណៈកម្មាធិ ការដឹកនាំនៃក្រសួងការ ពារជាតិទទួលបន្ទុកការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរួម បានស្នើឱ្យសមាជិកក្រុមការងារសម្របសម្រួល ជំនះការលំបាក និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិប្រគល់ជូន។ ក្រៅពីនោះ បន្តកសាងរូបភាពល្អប្រសើររបស់កងទ័ពប្រជាជនវៀតណាមចំពោះមិត្តភក្តិអន្តរជាតិ និងប្រជាជនក្នុងតំបន់ដែលខ្លួនកំពុងឈរជើង; រួមចំណែកអនុវត្តគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋឱ្យបានល្អ លើកកំពស់គោលជំហររបស់វៀតណាម លើឆាកអន្តរជាតិ បង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការកសាងនិងការពារជាតិក្នុងស្ថានភាពថ្មី។

សូមរំលឹកឡើងវិញថា នាថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំមុន រដ្ឋមន្ត្រីក្រសួងការពារជាតិបានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមកងវិស្វកម្មលេខ ២ ក្រោមនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាមួយកងទ័ពដែលមានចំនួនជាង ២០០ នាក់ក្នុងនោះមានស្ត្រីចំនួន ១៩ នាក់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu