Trending now

ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអបអរសាទរការបង្កើតស្ថានបេសកកម្មនៅតំបន់ Abyei

08:58 | 18/03/2023

នៅថ្ងៃទី ១៥ ខែមីនា នៅកីឡដ្ឋាននៃស្ថានបេសកកម្ម UNISFA បានប្រព្រឹត្ដទៅពិធីរំលឹកខួបលើកទី ១ នៃការបង្កើតស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នពហុជាតិនៅតំបន់ Abyei។ ក្រុមទ័ពជាង​វៀត​ណាម បានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពក្នុងក្របខណ្ឌនៃពិធី និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះមិត្តអន្តរជាតិ។

កងទ័ពជាងវៀតណាម ប្រគល់គម្រោងមនុស្សធម៌ ជូនឱ្យវិទ្យាល័យ Abyei កងទ័ពជាងវៀតណាម ប្រគល់គម្រោងមនុស្សធម៌ ជូនឱ្យវិទ្យាល័យ Abyei
កងទ័ពមួកខៀវប្រកួតការវេចនំអន្សមបួនជ្រុង និងតម្លើងដើម Neu ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ Abyei កងទ័ពមួកខៀវប្រកួតការវេចនំអន្សមបួនជ្រុង និងតម្លើងដើម Neu ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ Abyei
គណៈបញ្ជាការ និងសមាជិកនៃក្រុមទ័ពជាងវៀតណាមថតរូបជាមួយមេបញ្ជាការស្ថានបេសកកម្ម និងអង្គភាពមិត្តនៅតំបន់ Abyei (រូបថត៖ ក្រុមទ័ពជាងវៀតណាម)
គណៈបញ្ជាការ និងសមាជិកនៃក្រុមទ័ពជាងវៀតណាមថតរូបជាមួយមេបញ្ជាការស្ថានបេសកកម្ម និងអង្គភាពមិត្តនៅតំបន់ Abyei (រូបថត៖ ក្រុមទ័ពជាងវៀតណាម)

លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr ប្រធានស្តីទីនៃស្ថានបេសកកម្ម មេបញ្ជាការស្ថានបេសកកម្មចូលរួមពិធី។ អញ្ជើញចូលរួមនៅមានបញ្ជាការដ្ឋានក្រុមទ័ពជាងវៀតណាម រួមទាំងមេបញ្ជាការនៃបណ្តាប្រទេសដែលចាត់បញ្ជូន បុគ្គលិកទៅបំពេញការងារនៅស្ថានបេសកកម្មផងដែរ។

ពិធីនេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពផ្សេងៗគ្នាជាច្រើន រួមចំណែកបញ្ជាក់ពីស្មារតី និងទំនួលខុសត្រូវសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងការអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់កងកម្លាំងមួកខាវនៅតំបន់ Abyei។

ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអបអរសាទរការបង្កើតស្ថានបេសកកម្មនៅតំបន់ Abyei
ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាមួយអង្គភាពមិត្ត ( រូបថត៖ ក្រុមទ័ពជាងវៀតណាម)
ក្រុមទ័ពជាងវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអបអរសាទរការបង្កើតស្ថានបេសកកម្មនៅតំបន់ Abyei
ម្ហូបអាហារវៀតណាមនៅស្តង់ម្ហូបអាហារ (រូបថត៖ ក្រុមទ័ពជាងវៀតណាម)

ក្នុងក្របខ័ណ្ឌនៃពិធីនេះ ស្ថានបេសកកម្ម UNISFA បានរៀបចំពិធីផ្លាស់ប្តូរវប្បធម៌​ និងការធ្វើម្ហូបរវាងបណ្ដាអង្គភាពនៅស្ថានបេសកកម្ម។ ស្តង់ម្ហូបអាហាររបស់ក្រុមទ័ពជាងវៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវអន្តរជាតិ​ និង​មិត្តភ័ក្តិ ដោយការតុបតែងស្តង់ដែលមានលក្ខណៈវប្បធម៌ជាតិ និងសមាជិកក្រុមទ័ពជាងវៀតណាមក្នុងសំលៀកបំពាក់​អាវផាយប្រពៃណី។

ក្រុមទ័ពជាងវៀតណាមទទួលភ្ញៀវមកទស្សនាស្តង់ដោយភាពរីករាយនិងស្និទស្នាល (រូបថត៖ ក្រុមទ័ពជាងវៀតណាម)
ក្រុមទ័ពជាងវៀតណាមទទួលភ្ញៀវមកទស្សនាស្តង់ដោយភាពរីករាយនិងស្និទស្នាល (រូបថត៖ ក្រុមទ័ពជាងវៀតណាម)

មុខម្ហូបរបស់វៀតណាមដូចជា ណែម កាហ្វេ តែបៃតង... ដែលធ្វើដោយយោធិននារីនៃកងទ័ពជាងបានទាក់ទាញភ្ញៀវអន្តរជាតិមកពិសារយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះ ក្រុមទ័ពជាងវៀតណាមបានឧទ្ទេសនាមអំពីរូបភាពនៃទឹកដី ប្រជាជន និងតំបន់ទេសចរណ៍ល្បីៗរបស់វៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី