Trending now

កងទ័ពមួកខៀវប្រកួតការវេចនំអន្សមបួនជ្រុង និងតម្លើងដើម Neu ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ Abyei

11:35 | 23/01/2023

កងទ័ពមួកខៀវប្រកួតការវេចនំអន្សមបួនជ្រុង និងតម្លើងដើម Neu ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ Abyei

ក្រុមវិស្វកម្មលេខ ១ របស់វៀតណាមរៀបចំសកម្មភាពមនុស្សធម៌នៅតំបន់ Abyei (អាហ្រ្វិក) ក្រុមវិស្វកម្មលេខ ១ របស់វៀតណាមរៀបចំសកម្មភាពមនុស្សធម៌នៅតំបន់ Abyei (អាហ្រ្វិក)
ក្រុមវិស្វកម្មរក្សាសន្តិភាពវៀតណាមទទួលបេសកកម្មភ្លាមៗបន្ទាប់ពីមកដល់តំបន់ Abyei ក្រុមវិស្វកម្មរក្សាសន្តិភាពវៀតណាមទទួលបេសកកម្មភ្លាមៗបន្ទាប់ពីមកដល់តំបន់ Abyei

ចូលរួមក្នុងការប្រកួតវេចនំអន្សម កម្មាភិបាល និងបុគ្គលិកចំនួន១០នាក់ នៃក្រុមទ័ពជាងលេខ ១ បានចែកគ្នាជា៥ ក្រុម។ ក្រុមនីមួយៗនឹងវេចនំអន្សមចំនួន ២០ នំ ក្នុងរយៈពេល ១២០ នាទី ឲ្យធានាបាននូវពេលវេលាលឿនបំផុត ក៏ដូចជាមានរូបរាងស្អាត និងគុណភាពល្អជាងគេ។

បើយោងតាមលោកវរសេនីយ៍ត្រី Dang Van Le អនុប្រធានក្រុមទ័ពជាងលេខ ១ បានឲ្យដឹងថា៖ សណ្តែកបៃតង ស្លឹកប្រទាល និងខ្នួចឫស្សី ត្រូវបានបងប្អូនក្នុងអង្គភាពនាំយកមកនៅពេលពួកគេត្រឡប់ទៅផ្ទះមកវិញ។ ស្លឹកចេកអាចស្វែងរកបាននៅជុំវិញកន្លែងដែលអង្គភាពឈរជើង។ ដោយសារស្លឹកប្រទាលមិនគ្រប់គ្រាន់ ដូច្នេះ នំអន្សមត្រូវបានវេចដោយស្លឹកពីរប្រភេទ គឺស្លឹកប្រទាលខាងក្នុង និងស្លឹកចេកខាងក្រៅ។

កងទ័ពមួកខៀវប្រកួតការវេចនំអន្សមបួនជ្រុង និងតម្លើងដើម Neu ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ Abyei
មិត្តភ័ក្តិ និងសហការីអន្តរជាតិរីករាយនឹងការវេចនំអន្សមបួនជ្រុង (រូបថត៖ ក្រុមវិស្វកម្មលេខ ១)

ការប្រកួតវេចនំអន្សម បាននាំមកនូវបរិយាកាសរីករាយ ជួយសម្រាលការនឹកផ្ទះរបស់សមាជិកទាំងឡាយនៃអង្គភាពដែលបំពេញភារកិច្ចឆ្ងាយពីគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះក៏ជាឱកាសសម្រាប់កងទ័ពមួកខៀវវៀតណាមនៅតំបន់ Abyei ឧទ្ទេសនាមជូនមិត្តភ័ក្តិ និងសហការីអន្តរជាតិអំពីលក្ខណវប្បធម៌ប្រពៃណីនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ មិត្តភ័ក្តិ និងសហការីអន្តរជាតិមួយចំនួននៅស្ថានបេសកកម្ម មានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានចូលរួមវេចនំអន្សម ក្រោមការណែនាំរបស់នាយទាហានវៀតណាម។

ទន្ទឹមនឹងការវេចនំអន្សម ដើម Neu ត្រូវបានតម្លើងក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី បាននាំមកនូវប្រភពលើកទឹកចិត្តដ៏មានតម្លៃដល់កងទ័ពមួកខៀវវៀតណាមដែលកំពុងបំពេញបេសកកម្មនៅឆ្ងាយពីផ្ទះ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា