Trending now

ក្រុមវិស្វកម្មរក្សាសន្តិភាពវៀតណាមទទួលបេសកកម្មភ្លាមៗបន្ទាប់ពីមកដល់តំបន់ Abyei

10:46 | 28/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

យោងតាមព័ត៌មានពីក្រុមវិស្វកម្មទី១ ដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) បានឲ្យដឹងថា បន្ទាប់ពីមានសមាជិកគ្រប់ចំនួន ក្រុមបានចាប់ផ្តើមទទួលភារកិច្ចដំបូង។

រមណីយដ្ឋានទេសចរណ៍រួមបញ្ចូលគ្នាជាមួយកីឡាវាយកូនហ្គោលនៅភូកុក (Phu Quoc) រមណីយដ្ឋានទេសចរណ៍រួមបញ្ចូលគ្នាជាមួយកីឡាវាយកូនហ្គោលនៅភូកុក (Phu Quoc)
វៀតណាមគាំទ្រស៊ូដង់និងស៊ូដង់ខាងត្បូងដើម្បីដោះស្រាយជម្លោះនៅអាបេយ (Abyei) តាមរយៈការដោះស្រាយដោយសន្តិវិធី វៀតណាមគាំទ្រស៊ូដង់និងស៊ូដង់ខាងត្បូងដើម្បីដោះស្រាយជម្លោះនៅអាបេយ (Abyei) តាមរយៈការដោះស្រាយដោយសន្តិវិធី
ពិនិត្យឧបករណ៍ និងម៉ូតូក្រោយពេលមកដល់តំបន់ Abyei។ (រូបថត៖ tapchidangcongsan)
ពិនិត្យឧបករណ៍ និងម៉ូតូក្រោយពេលមកដល់តំបន់ Abyei។ (រូបថត៖ tapchidangcongsan)

ក្រុមវិស្វកម្មទី១ បានបង្កើតក្រុមជួយសង្គ្រោះនិងជួសជុលផ្លូវចំនួនពីរ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងបំពេញការងារជាបន្ទាន់ក្នុងតំបន់។ ទន្ទឹមនឹងនោះ អង្គភាពបន្តកសាងរោងជួសជុល និងថែទាំរថយន្ត និងម៉ូតូ នៃស្ថានបេសកកម្ម ដែលបានទទួលកាលពីដើមខែឧសភា ឆ្នាំ២០២២។ បច្ចុប្បន្ន សំណង់នេះបានឈានចូលដល់ដំណាក់កាលបញ្ចប់ហើយ និងគ្រោងដាក់ឲ្យដំណើរការនៅខែមិថុនានេះ។

ក្រុមវិស្វកម្មទី១ ឈរជើងជាផ្លូវការនៅតំបន់ Highway ដែលមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីទីស្នាក់ការនៃស្ថានបេសកកម្ម។ អង្គភាពបានជួសជុលតំបន់ឈរជើងឲ្យបានឆាប់រហ័ស។ ទន្ទឹមនឹងនោះ អង្គភាពក៏បានរៀបចំកម្លាំងបច្ចេកទេស ទទួលទំនិញ ឧបករណ៍ និងម៉ូតូ ដែលត្រូវបានបញ្ជូនដល់តំបន់ Abyei តាមផ្លូវសមុទ្រ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ