Trending now

កងទ័ពជាងវៀតណាម ប្រគល់គម្រោងមនុស្សធម៌ ជូនឱ្យវិទ្យាល័យ Abyei

09:22 | 14/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ១១ ខែកុម្ភៈ ក្រុមទ័ពជាងលេខ១ របស់វៀតណាម សហការជាមួយការិយាល័យសម្របសម្រួលប្រជាជននិងយោធា នៃបេសកកម្មសន្តិសុខបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំតំបន់ Abyei (UNISFA) បានរៀបចំពិធីសម្ពោធ និងប្រគល់គម្រោងមនុស្សធម៌មួយចំនួន ដែលធ្វើដោយកងទ័ពជាងវៀតណាម ជូនសាលាវិទ្យាល័យ Abyei ។

កងទ័ពមួកខៀវប្រកួតការវេចនំអន្សមបួនជ្រុង និងតម្លើងដើម Neu ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ Abyei កងទ័ពមួកខៀវប្រកួតការវេចនំអន្សមបួនជ្រុង និងតម្លើងដើម Neu ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ Abyei
ក្រុមវិស្វកម្មលេខ ១ របស់វៀតណាមរៀបចំសកម្មភាពមនុស្សធម៌នៅតំបន់ Abyei (អាហ្រ្វិក) ក្រុមវិស្វកម្មលេខ ១ របស់វៀតណាមរៀបចំសកម្មភាពមនុស្សធម៌នៅតំបន់ Abyei (អាហ្រ្វិក)
ពិធីសម្ពោធ និងប្រគល់គម្រោងមនុស្សធម៌មួយចំនួន ដែលធ្វើដោយកងទ័ពជាងវៀតណាម ជូនសាលាវិទ្យាល័យ Abyei
ពិធីសម្ពោធ និងប្រគល់គម្រោងមនុស្សធម៌មួយចំនួន ដែលធ្វើដោយកងទ័ពជាងវៀតណាម ជូនសាលាវិទ្យាល័យ Abyei

គម្រោងរួមមាន៖ ផ្លូវចូលសាលាដែលមានទទឹង ៥ ម៉ែត្រ ប្រវែង ១៥០ម៉ែត្រ អណ្តូងទឹកស្អាត១ ម៉ាស៊ីនបូមទឹក ម៉ាស៊ីនភ្លើង អាងទឹកចំណុះ ៥ ម៉ែត្រគូប និងប្រព័ន្ធបំពង់ផ្គត់ផ្គង់ទឹកស្អាត; បន្ទប់រៀន ២; បន្ទប់គ្រូបង្រៀន ១; បន្ទប់បណ្ណាល័យ ១; ផ្ទះបាយ១ ; បន្ទប់សន្តិសុខ ១។ ជាពិសេស កងទ័ពជាងវៀត​ណាម​បានជូនសាលានូវកុំព្យូទ័រយួរដៃចំនួន ៦ គ្រឿង មានតម្លៃជាង ៦០ លានដុង ដែលតភ្ជាប់ទៅបណ្តាញ LAN សម្រាប់បំរើការគ្រប់គ្រង ការបង្រៀន និងការរៀន។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr អគ្គ​មេបញ្ជាការស្តីទី និងជាមេបញ្ជាការយោធានៃបេសកកម្ម UNISFA បានសង្កត់ធ្ងន់ថា “គំនិតផ្តួចផ្តើមជាក់ស្តែងដូចពោលខាងនេះចាំបាច់ត្រូវផ្សព្វផ្សាយឱ្យកាន់តែខ្លាំងក្លាថែម​ទៀត​នៅក្នុងស្ថាប័ន និងអង្គភាពទាំងឡាយនៃបេសកកម្ម នាពេលខាងមុខ។ ការងារមនុស្សធម៌នៅវិទ្យាល័យ Abyei ​បាន​រួមចំណែកជួយគ្រូបង្រៀន និងសិស្សានុសិស្ស ជំនះការលំបាក និងការកង្វះសម្ភារៈបរិក្ខារ បង្កើនគុណភាព នៃការបង្រៀន និងរៀន ដើម្បី Abyei មួយ អនាគតដ៏ភ្លឺស្វាង៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ