Trending now

ជំនួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលធ្លាប់សិក្សានៅប្រទេសវៀតណាម

09:55 | 13/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅយប់ថ្ងៃទី ១១ ខែមីនា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកម្មវិធីជួបសំណេះសំណាលរវាងស្ថានទូត ស្ថាប័នអមស្ថានទូត និងធុរកិច្ចវៀតណាម ដែលកំពុងបណ្តាក់ទុន និងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា ជាមួយអតីតនិស្សិតកម្ពុជាជាង ៤០០ នាក់ដែលធ្លាប់សិក្សានៅប្រទេសវៀតណាម។

ផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយច្បាប់ព្រំដែនរវាងវៀតណាម និងកម្ពុជា ផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយច្បាប់ព្រំដែនរវាងវៀតណាម និងកម្ពុជា
កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ រវាងកងទ័ពការពារព្រំដែនខេត្ត Dong Thap (វៀតណាម) និងតំបន់ប្រតិបត្តការសឹករងខេត្តព្រៃវែង កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ រវាងកងទ័ពការពារព្រំដែនខេត្ត Dong Thap (វៀតណាម) និងតំបន់ប្រតិបត្តការសឹករងខេត្តព្រៃវែង
 អតីតនិស្សិតកម្ពុជានៅវៀតណាមចូលរួមកិច្ចប្រជុំដោយសប្បាយរិករាយ
អតីតនិស្សិតកម្ពុជានៅវៀតណាមចូលរួមកិច្ចប្រជុំដោយសប្បាយរិករាយ

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួបថា “នេះគឺជាជំនួបដ៏មានអត្ថន័យ និងជាឱកាសសម្រាប់អតីតនិស្សិតកម្ពុជា រំលឹកឡើងវិញនូវរយៈពេលភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទឹកដី និងប្រជាជនវៀតណាម។ នេះក៏ជាឱកាសមួយសម្រាប់យើង បន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ”។

ក្នុងឱកាសនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត បានស្នើថា ទោះបីក្នុងឋានៈណាក៏ដោយ ក៏អតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសវៀតណាមនឹងក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំក្នុងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្ថាប័នអមស្ថានទូត និងធុរកិច្ចវៀតណាមនៅកម្ពុជា តែងតែរួមដំណើរ ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយគាំទ្រ និងពូនជ្រំទំនាក់ទំនងដ៏ល្អនោះ។

ក្នុងនាមជាអតីតនិស្សិតកម្ពុជានៅវៀតណាម លោក វ៉ាន់ ផល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយគាំទ្រកម្ពុជានិយាយរួម និងនិស្សិតកម្ពុជានៅប្រទេសវៀតណាមនិយាយដោយឡែក។ លោក វ៉ាន់ ផល បានបញ្ជាក់ថា អតីតនិស្សិតកម្ពុជានឹងបន្តពង្រីក និងក្លាយជាស្ពានតភ្ជាប់ ផ្សព្វផ្សាយ និងអប់រំឲ្យយុវជនជំនាន់ក្រោយអំពីចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ