Trending now

វៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អាជីវកម្មកូរ៉េខាងត្បូង

11:58 | 27/01/2023

នៅថ្ងៃទី ២៤ ខែមករា ស្ថានីយ៍ទូរទស្សន៍ KBS បានចុះផ្សាយអត្ថបទពិសេសអំពីវៀតណាម ដោយសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសដែលមានសារៈសំខាន់ជាពិសេសសម្រាប់កូរ៉េខាងត្បូង។

ឆ្នាំ ២០២៣៖ វៀតណាមកំណត់គោលដៅកាត់បន្ថយភាពក្រីក្រពី ១ ទៅ ១,៥% ឆ្នាំ ២០២៣៖ វៀតណាមកំណត់គោលដៅកាត់បន្ថយភាពក្រីក្រពី ១ ទៅ ១,៥%
ផលិតផលឈើរបស់វៀតណាមបង្កើតភាពទាក់ទាញក្នុងការតាំងពិព័រណ៍គ្រឿងសង្ហារិមធំបំផុតរបស់ចក្រភពអង់គ្លេស ផលិតផលឈើរបស់វៀតណាមបង្កើតភាពទាក់ទាញក្នុងការតាំងពិព័រណ៍គ្រឿងសង្ហារិមធំបំផុតរបស់ចក្រភពអង់គ្លេស
វៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អាជីវកម្មកូរ៉េខាងត្បូង
វៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អាជីវកម្មកូរ៉េខាងត្បូង

វៀតណាមគឺជាទីតាំងមានសហគមន៍ជនកូរ៉េខាងត្បូងដែលមានប្រជាជនជាង ២ សែននាក់ ហើយជាប្រទេសដែលនាំមកនូវអតិរេកពាណិជ្ជកម្មធំបំផុតដល់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២។ វៀតណាមក៏ជាប្រទេសដែលមានតម្លៃខ្ពស់នៃការប្រើប្រាស់នំ Choco Pie រហូតដល់ ១០០ ពាន់លានវ៉ុន (ស្មើនឹង ៨១ លាន ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ហើយមានហាង Lotteria ចំនួន ២៧០ កន្លែង។

អត្ថបទលើកហេតុផលថា វៀតណាមកំពុងក្លាយជាមូលដ្ឋានផលិតកម្មសកល។ ដើម្បីផលិត និងនាំចេញផលិតផលអេឡិចត្រូនិក វៀតណាមត្រូវនាំចូលគ្រឿងបន្លាស់ឧបករណ៍ចាប់សញ្ញា ឧបករណ៍អេឡិចត្រូនិក អេក្រង់ ហើយទាំងនេះគឺជាប្រៀបខ្លាំងរបស់កូរ៉េខាងត្បូង។ ក្នុងឆ្នាំ ២០២២ កូរ៉េខាងត្បូងបាននាំចេញជិត ៦១ ពាន់លានដុល្លារទៅកាន់វៀតណាម ស្មើនឹងជាង ៥០% នៃទំហំនាំចេញសរុបរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិក (១០៩,៨ ពាន់លានដុល្លារ) និងពីរដងនៃការនាំចេញទៅប្រទេសជប៉ុន (៣០,៦ ពាន់លានដុល្លារ))។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខមួយលើទំហំនិងតម្លៃនៃការវិនិយោគបរទេស។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែល ៩.០០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់