Trending now

ឆ្នាំ ២០២៣៖ វៀតណាមកំណត់គោលដៅកាត់បន្ថយភាពក្រីក្រពី ១ ទៅ ១,៥%

11:57 | 27/01/2023

ឆ្នាំ ២០២៣ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងបន្តសម្របសម្រួលជាមួយក្រសួង សាខា និងមូលដ្ឋាន ដើម្បីលើកកម្ពស់ និងអនុវត្តន៍កម្មវិធីគោល ដៅជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដំណាក់កាលឆ្នាំ ២០២១-២០២៥។

កិច្ចការបរទេសរវាងប្រជាជន និងប្រជាជនផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កិច្ចការបរទេសរវាងប្រជាជន និងប្រជាជនផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
អុជ​ធូប​ទានរំលឹកវិញ្ញាណក្ខន្ធបណ្ដាស្ដេច Hung ក្នុងឱកាសបុណ្យតេត ឆ្នាំ ២០២៣ អុជ​ធូប​ទានរំលឹកវិញ្ញាណក្ខន្ធបណ្ដាស្ដេច Hung ក្នុងឱកាសបុណ្យតេត ឆ្នាំ ២០២៣
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung (រូបថត៖ Vo Hai/VNExpress)
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung (រូបថត៖ Vo Hai/VNExpress)

អត្រានៃភាពក្រីក្រពហុវិមាត្រមធ្យមជាតិដើម្បីរក្សាការកាត់បន្ថយពី ១ ទៅ ១,៥% ក្នុងមួយឆ្នាំ; អត្រាគ្រួសារក្រីក្រក្នុងចំណោមជនជាតិភាគតិចថយចុះជាង ៣% ជារៀងរាល់ឆ្នាំ; អត្រានៃភាពក្រីក្រពហុវិមាត្រនៃស្រុកក្រីក្របានថយចុះប្រហែល ៤%។ ទន្ទឹមនឹងនោះ បន្តកែលម្អរបៀបរបប យន្តការ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ពន្លឿនការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព សម្របសម្រួលក្នុងការរៀបចំការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រប្រចាំឆ្នាំ២០២៣; ប្រមូលធនធានបន្ថែមទៀតសម្រាប់ការកាត់បន្ថយភាពក្រីក្រ។

រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា៖ “ដំបូងបង្អស់ ប្រព័ន្ធនយោបាយទាំងមូលត្រូវតែឈានជើងចូលរួម។ ក្នុងនោះ តួនាទីខ្លួនឯងរបស់ប្រជាជនមានសារៈសំខាន់ណាស់ ហើយនោះជាកត្តាសំខាន់បំផុត។ រដ្ឋមិនត្រឹមតែស្ថិតក្រោមការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋបានងាកទៅរកទិសដៅសំខាន់នៃការចេញគោលនយោបាយគាំទ្រដោយគ្មានលក្ខខណ្ឌ និងប្រាក់កម្ចីតាមលក្ខខណ្ឌសម្រាប់ប្រជាជន។ ទីពីរ យើងផ្តោតលើបញ្ហាស្នូលមួយចំនួន នោះគឺជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាការបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើតលក្ខខណ្ឌដកផ្ទះបណ្ដោះអាសន្នទាំងអស់សម្រាប់គ្រួសារក្រីក្រ។ ខិតខំដល់ឆ្នាំ ២០២៥ ត្រូវធានាឲ្យបានបញ្ហាមួយចំនួន ដូចជា ៖ ប្រជាជនក្រីក្រមានផ្ទះតាមលក្ខណៈវិនិច្ឆ័យប្រកបដោយនិរន្តរភាព; បានប្រើប្រាស់ទឹកស្អាត និងទឹកអនាម័យ; ដោះស្រាយជាមូលដ្ឋាននូវបញ្ហានៃការថែទាំ ការបង្ការកង្វះអាហារូបត្ថម្ភរបស់កុមារ និងបញ្ហាមួយចំនួនទៀត។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើការអនុម័តលើកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១-២០២៥ ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រក្នុងលក្ខណៈពហុវិមាត្រ បរិយាប័ណ្ណ និងនិរន្តរភាព កំណត់ភាពក្រីក្រឡើងវិញ និងកាត់បន្ថយកើតមានឡើងភាពក្រីក្រថ្មី; ជួយឧបត្ថម្ភដល់ស្រុក និងឃុំក្រីក្រដែលមានការលំបាក ពិសេសនៅតំបន់មាត់សមុទ្រ និងកោះ រួចផុតពីភាពក្រីក្រ ជាពិសេសស្ថានភាពលំបាក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា