Trending now

វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល

13:37 | 14/05/2026 ឌឹកអាញ់

យុគសម័យ - ចំណុចលេចធ្លោនៃសិក្ខាសាលា គឺពិធីចុះហត្ថលេខាលើកំណត់ហេតុនៃការយោគយល់គ្នាជាច្រើន ស្តីពីកិច្ចសហប្រតិបត្តិការរវាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ជាមួយបណ្តាដៃគូកូរ៉េខាងត្បូង។

ពណ៌សម្បុរវៀតណាមលេចធ្លោក្នុងពិធីបុណ្យវប្បធម៌សកល Seongnam (កូរ៉េខាងត្បូង) វៀតណាម - កូរ៉េខាងត្បូង៖ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមទិសដៅជាក់ស្តែង និងផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង
ឯកអគ្គរដ្ឋទូត លោក Vu Ho ជូនផ្កាថ្លែងអំណរគុណដល់បណ្តាសហគ្រាសកូរ៉េខាងត្បូង។
ឯកអគ្គរដ្ឋទូត លោក Vu Ho ជូនផ្កាថ្លែងអំណរគុណដល់បណ្តាសហគ្រាសកូរ៉េខាងត្បូង។

កាលពីម្សិលមិញ (ថ្ងៃទី ១២ ឧសភា) នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានសហការជាមួយការិយាល័យពាណិជ្ជកម្មវៀតណាម រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង ក្នុងបរិបទថ្មី”។

ថ្លែងមតិបើកសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ តាមលោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរចាំបាច់ត្រូវពង្រីកលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមកនៃខឿនសេដ្ឋកិច្ចទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យយុទ្ធសាស្ត្រ ដូចជា៖ បញ្ញាសិប្បនិម្មិត (AI) ឧបករណ៍ពាក់កណ្តាលចម្លង ថាមពលស្អាត ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍។ ទន្ទឹមនឹងនោះ លោកបានអះអាងថា វៀតណាមបន្តកែលម្អបរិយាកាសវិនិយោគ ជំរុញការកែទម្រង់ស្ថាប័ន និងរួមដំណើរជាមួយសហគ្រាសបរទេស ដែលក្នុងនោះមានសហគមន៍សហគ្រាសកូរ៉េខាងត្បូងផងដែរ។

នៅក្នុងសិក្ខាសាលា សហគ្រាសកូរ៉េខាងត្បូងជាច្រើនបានវាយតម្លៃថា វៀតណាមគឺជាគោលដៅវិនិយោគដ៏ទាក់ទាញ និងបានជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរថាមពល បច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការអភិវឌ្ឍបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។

ចំណុចលេចធ្លោនៃសិក្ខាសាលា គឺពិធីចុះហត្ថលេខាលើកំណត់ហេតុនៃការយោគយល់គ្នាជាច្រើន ស្តីពីកិច្ចសហប្រតិបត្តិការរវាងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ជាមួយបណ្តាដៃគូកូរ៉េខាងត្បូង ដូចជា៖ KOEN, KNP, G-Tops និង Megazone Cloud លើវិស័យថាមពល ក្លោដ ការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស និងការតភ្ជាប់សហគ្រាស៕

វៀតណាម - កូរ៉េខាងត្បូង ឆ្ពោះទៅកាន់គោលដៅពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក វៀតណាម - កូរ៉េខាងត្បូង ឆ្ពោះទៅកាន់គោលដៅពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក

យុគសម័យ - នារសៀលថ្ងៃទី ២២ ខែមេសា ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចកម្រិតរដ្ឋនៅវិមានប្រធានាធិបតី អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae Myung ដែលកំពុងមានដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម។

វៀតណាម និង កូរ៉េខាងត្បូង ខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ វៀតណាម និង កូរ៉េខាងត្បូង ខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០

យុគសម័យ - នារសៀលថ្ងៃទី ២២ ខែមេសា នៅវិមានប្រធានាធិបតី អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា បានដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ...

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា