Trending now

KOCHAM រួមដំណើរជាមួយ GNI បង្កើនការគាំទ្រដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ

08:30 | 20/05/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែឧសភា នៅទីស្នាក់ការសមាគមសហគ្រាសកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (KOCHAM) នៅ Hanoi, KOCHAM និងអង្គការអន្តរជាតិ Good Neighbors International (GNI) ប្រចាំនៅវៀតណាម បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបង្កើតជាជំហានឈានជើងថ្មីមួយនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ សំដៅជំរុញបណ្ដាសកម្មភាពទទួលខុសត្រូវសង្គមរបស់សហគ្រាស (CSR) និងបង្កើនការតភ្ជាប់រវាងសហគមន៍សហគ្រាសកូរ៉េខាងត្បូង ជាមួយសហគមន៍មូលដ្ឋាននៅវៀតណាម។

គំនិតផ្តួចផ្តើមសហគមន៍ចំនួន ៦ នៅការប្រកួតប្រជែង "អ្នកផ្លាស់ប្តូរ" ដែលរៀបចំដោយ GNI GNI គាំទ្រការសម្លាប់មេរោគ និងការការពារជំងឺសម្រាប់គ្រួសារជាង ១,០០០ បន្ទាប់ពីព្យុះទី ៣ នៅ Tuyen Quang

អញ្ជើញចូលរួមក្នុងពិធីមាន លោក Ko Tae-Yeon ប្រធាន KOCHAM; លោកស្រី Park Seo Yun ប្រធានគណៈប្រតិបត្តិ KOCHAM និងលោក Cho Eun Seung ប្រធានតំណាងអង្គការ Good Neighbors International ប្រចាំនៅវៀតណាម។

អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាលើមូលដ្ឋាននៃភាពជឿជាក់ និងកិច្ចសហប្រតិបត្តិការយូរអង្វែង សំដៅទៅរកគោលដៅផ្សព្វផ្សាយវប្បធម៌នៃការចែករំលែក, បើកទូលាយការចូលរួមរបស់សហគ្រាសទៅក្នុងបណ្ដាសកម្មភាពសង្គម និងបង្កើតនូវបណ្ដាតម្លៃជាវិជ្ជមាន និងប្រកបដោយចីរភាពសម្រាប់សហគមន៍។

KOCHAM រួមដំណើរជាមួយ GNI បង្កើនការគាំទ្រដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ
KOCHAM និង GNI ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការ។

យោងតាមខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ KOCHAM និង GNI នឹងសហការគ្នាដាក់ឱ្យអនុវត្តបណ្ដាសកម្មភាព CSR សម្រាប់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម, អនុវត្តបណ្ដាកម្មវិធីអាហារូបករណ៍ និងគាំទ្រដល់កុមារដែលមានជីវភាពជួបការលំបាក ស្ថិតនៅក្នុងកម្មវិធីឧបត្ថម្ភគាំពាររបស់ GNI ទន្ទឹមនឹងនោះ បើកទូលាយឱកាសចូលរួមសកម្មភាពស្ម័គ្រចិត្តសម្រាប់បុគ្គលិករបស់សហគ្រាស។

ស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ KOCHAM នឹងគាំទ្រដល់ការផ្សព្វផ្សាយបណ្ដាកម្មវិធី CSR របស់ GNI ទៅកាន់សហគមន៍សហគ្រាសជាសមាជិក និងជំរុញបណ្ដាឱកាសសហប្រតិបត្តិការដែលសមស្រប។ ចំណែកខាងភាគី GNI វិញ អង្គការនឹងកសាងនិងដាក់ឱ្យអនុវត្តបណ្ដាកម្មវិធីសហគមន៍ សកម្មភាពអាហារូបករណ៍ និងការងារស្ម័គ្រចិត្ត ព្រមទាំងផ្តល់ព័ត៌មាននិងខ្លឹមសារចាំបាច់នានា សំដៅគាំទ្រដល់សហគ្រាសក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាពទៅក្នុងបណ្ដាសកម្មភាពសង្គម។

ថ្លែងមតិនៅក្នុងពិធី តំណាង KOCHAM បានសង្កត់ធ្ងន់ថា តម្លៃរបស់សហគ្រាសមិនត្រឹមតែត្រូវបានវាស់ស្ទង់ដោយប្រសិទ្ធភាពអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈបណ្ដាការរួមចំណែកជាក់ស្តែងសម្រាប់សហគមន៍ និងសង្គមក្នុងស្រុកទៀតផង។ ទន្ទឹមនឹងនោះ ក៏បានសម្តែងនូវក្តីសង្ឃឹមចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាង GNI និង KOCHAM ក្នុងពេលវេលាខាងមុខ។

KOCHAM រួមដំណើរជាមួយ GNI បង្កើនការគាំទ្រដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ
ទិដ្ឋភាពទូទៅនៃពិធីចុះហត្ថលេខា។

លោក Cho Eun Seung ប្រធានតំណាង GNI ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីនៃការចែករំលែកដែល KOCHAM កំពុងឆ្ពោះទៅរក ក៏ដូចជាភាពជឿជាក់ដែល KOCHAM បានផ្តល់ជូន GNI។ លោក Cho ក៏បានសង្កត់ធ្ងន់ផងដែរថា GNI ប្តេជ្ញាចិត្តនឹងតែងតែរួមដំណើរជាមួយ KOCHAM ក្នុងពេលអនាគត។

កិច្ចសហប្រតិបត្តិការរវាង KOCHAM - អង្គការតំណាងឱ្យសហគមន៍សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម និង GNI - អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមានសកម្មភាពជាច្រើនឆ្នាំដើម្បីសហគមន៍នៅលើសកលលោក ត្រូវបានរំពឹងថានឹងរួមចំណែកកសាងបណ្តាញសហប្រតិបត្តិការប្រកបដោយចីរភាព និងជំរុញស្មារតីទទួលខុសត្រូវសង្គមនៅក្នុងសហគមន៍សហគ្រាស។

តាមរយៈអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ KOCHAM និង GNI រំពឹងថានឹងរួមគ្នាផ្សព្វផ្សាយនូវបណ្ដាតម្លៃមនុស្សសាស្ត្រ, បង្កើនការផ្សារភ្ជាប់គ្នារវាងសហគ្រាសនិងសហគមន៍ ទន្ទឹមនឹងនោះ រួមចំណែកជាវិជ្ជមានទៅក្នុងសេចក្តីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម។

KOCHAM រួមដំណើរជាមួយ GNI បង្កើនការគាំទ្រដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ
ភាគីទាំងពីរប្តេជ្ញាចិត្តរួមចំណែកជាវិជ្ជមានទៅក្នុងសេចក្តីអភិវឌ្ឍន៍ប្រកបរដោយចីរភាពនៅវៀតណាម។

Good Neighbors International ប្រចាំនៅវៀតណាម (GNI) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមកពីប្រទេសកូរ៉េខាងត្បូង ដែលធ្វើសកម្មភាពនៅក្នុងវិស័យមនុស្សធម៌ និងអភិវឌ្ឍន៍សហគមន៍ចាប់តាំងពីឆ្នាំ ២០M0៥ មក ដោយផ្តោតសំខាន់ទៅលើសិទ្ធិកុមារ, អប់រំ, ទឹកស្អាត, ជីវភាពរស់នៅ និងការគាំពារកុមារ។

ក្នុងរយៈពេលជិត ២០ ឆ្នាំនៃសកម្មភាពនៅវៀតណាម GNI បានដាក់ឱ្យអនុវត្តកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារជាច្រើន ដោយមានប្រជាជនចូលរួមជាង ១៦៤.០០០ នាក់/លើក ទន្ទឹមនឹងនោះ បានគាំទ្រដល់ប្រជាពលរដ្ឋជាង ៣៥០.០០០ នាក់ នៅតាមមូលដ្ឋានចំនួន ២៦ តាមរយៈបណ្ដាសកម្មភាពសង្គ្រោះបន្ទាន់ និងជំនួយមនុស្សធម៌ ដែលមានតម្លៃសរុប ២៤,៦ លានដុល្លារអាមេរិក។

តាមរយៈបណ្ដាកម្មវិធីសហគមន៍ GNI បានរួមចំណែកជំរុញបណ្ដាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅវៀតណាម ដូចជា ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ, ការអប់រំមានគុណភាព, សមភាពយេនឌ័រ, ទឹកស្អាត, ជីវភាពរស់នៅប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

GNI បានជយយឧបត្ថម្ភជាង ១.៩ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងប្រជាជននៃស្រុក Cu Chi GNI បានជយយឧបត្ថម្ភជាង ១.៩ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កុមារ និងប្រជាជននៃស្រុក Cu Chi

យុគសម័យ - នាថ្ងៃទី ២១ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនស្រុក Cu Chi ទីក្រុងហូជីមិញ សហការជាមួយ Good Neighbors International (GNI)-Korea បានរៀបចំពិធីសម្ពោធគម្រោង “ជួយឧបត្ថម្ភការអភិវឌ្ឍន៍សហគមន៍នៅស្រុក Cu Chi”។ គោលបំណងនៃគម្រោងនេះគឺដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់កុមារ និងប្រជាជនក្នុងតំបន់។

GNI: រៀបចំសកម្មភាពដើម្បីជួយយុវជនការពារ និងថែរក្សាបរិស្ថានរស់នៅ GNI: រៀបចំសកម្មភាពដើម្បីជួយយុវជនការពារ និងថែរក្សាបរិស្ថានរស់នៅ

យុគសម័យ - GNI ទើបតែបានរៀបចំសកម្មភាពផ្លាស់ប្តូរជាមួយប្រធានបទ “ការពារបរិស្ថាន ការពារអាយុជីវិតយើង” នៅភូមិ Cao Ngoi ឃុំ Dong Loi ស្រុក Son Duong ខេត្ត Tuyen Quang ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន ១៥ នាក់មកពីទីក្រុងហាណូយ ប្រជាជនក្នុងតំបន់ចំនួន ៥៧ នាក់បានចូលរួម។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ
KOCHAM រួមដំណើរជាមួយ GNI បង្កើនការគាំទ្រដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ
ទីក្រុង Hai Phong លើកតម្កើងបេតិកភណ្ឌអាវវែង តាមរយៈពិធីបុណ្យ "បេតិកភណ្ឌនិងការតភ្ជាប់"
វៀតណាម - កូរ៉េខាងជើង ឯកភាពគ្នាជំរុញទំនាក់ទំនងទ្វេភាគី
ប្រទេស Venezuela អះអាងពីតម្លៃអមតៈនៃគំនិត Ho Chi Minh