Trending now

ពិព័រណ៍រូបថតស្តីពីទំនាក់ទំនងវៀតណាមនិងកូរ៉េខាងជើង

08:29 | 19/05/2026 ឌឹកអាញ់

យុគសម័យ - អ្នកទស្សនាមានក្តីរំភើបយ៉ាងខ្លាំងចំពោះមុខបណ្ដារូបថតប្រវត្តិសាស្ត្រកាលពីជិត ៧០ ឆ្នាំមុន នៅពេលដែលប្រធាន Kim Nhat Thanh អញ្ជើញទៅកាន់ព្រលានយន្តហោះអន្តរជាតិ Sunan ដោយផ្ទាល់ដើម្បីទទួលស្វាគមន៍ប្រធាន Ho Chi Minh ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៥៧។

Kyongsang៖ ជាកន្លែងដែលបណ្តុះក្តីសុបិន្តរបស់កុមារៗកូរ៉េខាងជើង ស្ត្រីក្នុងពិភពឌីជីថល - ពីតថភាពជាក់ស្តែងនៃប្រទេសវៀតណាមនិងកូរ៉េខាងត្បូង

អបអរសាទរដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងរបស់លោក Le Hoai Trung ពិសេសទូតរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងជើងបានរៀបចំពិព័រណ៍រូបថតស្តីពីទំនាក់ទំនងវៀតណាមនិងកូរ៉េខាងជើង។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Sang Gil រួមជាមួយមិត្តភក្តិកូរ៉េខាងជើងយ៉ាងកុះករ។

នៅពិព័រណ៍នេះ អ្នកទស្សនាមានក្តីរំភើបយ៉ាងខ្លាំងចំពោះមុខបណ្ដារូបថតប្រវត្តិសាស្ត្រកាលពីជិត ៧០ ឆ្នាំមុន នៅពេលដែលប្រធាន Kim Nhat Thanh អញ្ជើញទៅកាន់ព្រលានយន្តហោះអន្តរជាតិ Sunan ដោយផ្ទាល់ដើម្បីទទួលស្វាគមន៍ប្រធាន Ho Chi Minh និងគណៈប្រតិភូនៃបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៥៧។

បណ្ដាតំណាងអញ្ជើញចូលរួមព្រឹត្តិការណ៍ ទស្សនារូបថតប្រធាន Kim Nhat Thanh និងប្រធាន Ho Chi Minh ដែលជាអ្នកដាក់គ្រឹះស្ថានកសាងទំនាក់ទំនងមិត្តភាពវៀតណាមនិងកូរ៉េខាងជើង។
បណ្ដាតំណាងអញ្ជើញចូលរួមព្រឹត្តិការណ៍ ទស្សនារូបថតប្រធាន Kim Nhat Thanh និងប្រធាន Ho Chi Minh ដែលជាអ្នកដាក់គ្រឹះស្ថានកសាងទំនាក់ទំនងមិត្តភាពវៀតណាមនិងកូរ៉េខាងជើង។

ជាការឆ្លើយតប ប្រធាន Kim Nhat Thanh បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៥៨។

ពិព័រណ៍នេះក៏បានណែនាំនូវបណ្ដារូបថតអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមទាំងពីររូបនៃប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចទាំងពីរលើកដែលពោរពេញដោយមនោសញ្ចេតនាមិត្តភាពជិតស្និទ្ធនិងស្មោះត្រង់។

ឆ្លងកាត់ដងវីថិនៃប្រវត្តិសាស្ត្រ ទំនាក់ទំនងមិត្តភាពផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥០ មិនឈប់ឈរត្រូវបានពូនជ្រំនិងអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមព្រមទាំងកូរ៉េខាងជើងជាច្រើនរូប បានដំណើរការការសួរសុខទុក្ខទៅវិញទៅមក។

ពិព័រណ៍រូបថតបានកត់ត្រានូវបណ្ដាខណៈពេលគួរឱ្យចងចាំ នៅពេលដែលអគ្គលេខាបក្ស លោក Kim Jong Il ទទួលស្វាគមន៍អគ្គលេខាបក្ស លោក Nong Duc Manh មកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០០៧ និងអគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលស្វាគមន៍ប្រធាន លោក Kim Jong Un មកបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៩។

ពិព័រណ៍នេះក៏បានណែនាំរូបភាពជាច្រើនអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្ស លោក To Lam ទៅកាន់កូរ៉េខាងជើង និងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃបង្កើតបក្សពលកម្មកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ ២០២៥។

ដូចការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង ក្នុងបណ្ដាកិច្ចការងារជាមួយលោកពិសេសទូតរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លទ្ធិជំហរមុននិងក្រោយដូចតែមួយរបស់បក្សនិងរដ្ឋកូរ៉េខាងជើង គឺបើកទូលាយអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីល្អប្រសើរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលសម្រេចបាននៅ Pyongyang កាលពីខែតុលា ឆ្នាំ ២០២៥ ព្រមទាំងមានបំណងចង់ឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ នាំឱ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ហេតុដូច្នេះ ពិព័រណ៍រូបថតស្តីពីទំនាក់ទំនងវៀតណាមនិងកូរ៉េខាងជើង រួមចំណែកអះអាងនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។

ក្នុងថ្ងៃដដែល ស្ថាប័នផ្សព្វផ្សាយព័ត៌មានកូរ៉េខាងត្បូងជាច្រើន ដូចជាទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានចុះផ្សាយព័ត៌មានជាច្រើនអំពីបណ្ដាសកម្មភាពការទូតរវាងវៀតណាមនិងកូរ៉េខាងជើង។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍កូរ៉េខាងត្បូងយល់ឃើញថា ចលនានេះបង្ហាញឱ្យឃើញថាកូរ៉េខាងជើងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ក្នុងបរិបទបង្កើនការបើកទូលាយសកម្មភាពកិច្ចការបរទេស។ ទន្ទឹមនឹងនោះ បណ្ដាអ្នកជំនាញការវាយតម្លៃថា វៀតណាមអាចដើរតួនាទីជាស្ពានចម្លងការទូតដ៏សំខាន់ នៅក្នុងទំនាក់ទំនងអន្តរកូរ៉េនាពេលខាងមុខ ជាពិសេសគឺក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម កាលពីខែមុន៕

លោក គីម ជុងអ៊ុន ធ្វើជាអធិបតីកិច្ចប្រជុំដើម្បីលើកកំពស់សមត្ថភាពអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើជាអធិបតីកិច្ចប្រជុំដើម្បីលើកកំពស់សមត្ថភាពអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី ២៤ ខែឧសភា បានជូនដំណឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនធ្វើជាអធិបតីកិច្ចប្រជុំយោធាមួយដើម្បីពិភាក្សាអំពីគោលនយោបាយថ្មីៗដើម្បីជំរុញសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។

ចិនសន្យាបន្តជម្រុញបន្ថែមទៀតនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ចិនសន្យាបន្តជម្រុញបន្ថែមទៀតនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង

នាថ្ងៃទី ១០ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ ស.ប.ប កូរ៉េ (KCNA) បានឲ្យដឹងថាប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានផ្ញើសារមួយច្បាប់ទៅកាន់មេដឹកនាំស.ប.ប កូរ៉េ លោកគីមជុងអ៊ុនដែលក្នុងនោះលោកបានសន្យាជំរុញវឌ្ឍនភាពនិងអភិវឌ្ឍដ៏រឹងមាំនូវទំនាក់ទំនងចិន - កូរ៉េខាងជើង។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិព័រណ៍រូបថតស្តីពីទំនាក់ទំនងវៀតណាមនិងកូរ៉េខាងជើង
ផ្សព្វផ្សាយគំនិតការទូត Ho Chi Minh នៅប្រទេសជប៉ុន
ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព
ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង
ប្រទេសឥណ្ឌាផ្ដល់ជំនួយថវិកាជាង ១២០ លានរូពី ដើម្បីសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son