Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្តកំពង់ធំ

09:07 | 23/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមមហាសន្និបាត អន្តរសភា AIPA លើកទី៤៣ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារនៅខេត្តកំពង់ធំ។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ។ (រូបថត៖ TTXVN)
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តកំពង់ធំ។ (រូបថត៖ TTXVN)

នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់ និងបង្កើតបរិយាកាសវិនិយោគ អំណោយផលថែមទៀត ក៏ដូចជាបង្កើនកំណែទម្រង់រដ្ឋបាល ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច មានលក្ខខណ្ឌបំពេញបានយ៉ាងល្អនូវការងារសន្តិសុខសង្គម បង្កើតការងារធ្វើជូនប្រជាជននៅមូលដ្ឋាន ក្នុងនោះមានសហគមន៍ជនជាតិវៀតណាម ផងដែរ។ លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យថ្នាក់ដឹកនាំខេត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងមូលដ្ឋាននានារបស់វៀតណាម ទាញយកសក្តានុពល និងប្រៀបខ្លាំងក្នុងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ព្រមទាំង ផ្តោតសំខាន់ អនុវត្តន៍ឲ្យបានល្អនូវ ការងារអប់រំសម្រាប់យុវជនជំនាន់ក្រោយ; ពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។

នាថ្ងៃដដែល នៅរោងចក្រកែច្នៃកៅស៊ូ Tan Bien ក្នុងខេត្តកំពង់ធំ ប្រធានរដ្ឋ សភា លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធ ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម សម្ព័ន្ធក្រុមហ៊ុន Viettel ថ្នាក់ដឹកនាំក្រុមហ៊ុន កៅស៊ូវៀតណាមនៅកម្ពុជា រួមជាមួយកម្មាភិបាល បុគ្គលិកជនជាតិវៀតណាម និង ជនជាតិកម្ពុជា ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងខេត្តកំពង់ធំ។ នៅទីនេះ លោកប្រធានរដ្ឋសភាបានស្នើឱ្យបណ្ដាក្រុមហ៊ុនខិតខំប្រឹងប្រែងសម្រេច ភារកិច្ចនយោបាយ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលបក្សនិងរដ្ឋបានប្រគល់ ជូន ដោយលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចផង ព្រមទាំងពង្រីកតួនាទីជាស្ពាន រួម ចំណែកជំរុញកិច្ចសហប្រតិបត្តិការរវា ងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពផង; គោរពយ៉ាងម៉ឺងម៉ាត់នូវគោលជំហរ គោលមាគ៌ា របស់បក្ស និងច្បាប់របស់រដ្ឋទាំងពីរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស