នាថ្ងៃទី ១២ ខែធ្នូ នៅទីក្រុង Bien Hoa គណៈកម្មាធិការប្រជាជនខេត្ត Dong Nai និងអាជ្ញាធរខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ សេដ្ឋកិច្ច អប់រំ កសិកម្ម វប្បធម៌។ល។
![]() |
![]() |
![]() |
លោក Cao Tien Dung និងលោក ងួន រតនៈ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា |
អញ្ជើញថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ លោក Cao Tien Dung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានសង្កត់ធ្ងន់ថា វៀតណាម - កម្ពុជា គឺជាប្រទេសជិតខាងគ្នា។ ប្រជាជនវៀតណាម និងប្រជាជនកម្ពុជាមានទំនាក់ទំនងល្អប្រសើរតាំងពីយូរលងមកហើយ សាមគ្គីយ៉ាងជិតស្និទ្ធក្នុងការតស៊ូដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសរៀងៗខ្លួន។
យោងតាមលោក Cao Tien Dung បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Dong Nai បានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះរបស់ប្រទេសទាំងពីរ ជាពិសេសការចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកនេះ គឺជាមូលដ្ឋានសម្រាប់ពង្រីកសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យជាច្រើននាពេលខាងមុខ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តកំពង់ធំបានទទួលជំនួយជាច្រើនពីខេត្ត Dong Nai ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគលើគ្រប់វិស័យដែលជួយបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ គាំទ្រការបោះឆ្នោតថ្នាក់ឃុំ និងសង្កាត់។ល។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនខេត្តកំពង់ធំ លោក ងួន រតនៈ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ខេត្ត Dong Nai និងនាយទាហាន នាយទាហានរងនៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានតស៊ូ និងលះបង់ដើម្បីជួយ ប្រជាជនកម្ពុជារួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍។
យោងតាមអនុស្សារណៈយោគយល់ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព ភាគីទាំងពីរបានឯកភាពជំរុញការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា ដោយឈរលើមូលដ្ឋានសមភាព និងនាំមកនូវផលប្រយោជន៍រួម ស្របតាមច្បាប់បច្ចុប្បន្ននៃប្រទេសនីមួយៗ។ ភាគីទាំងពីរនឹងសហការលើវិស័យសុខាភិបាល អប់រំ កសិកម្ម វប្បធម៌ និងជំរុញការផ្លាស់ប្តូររវាងអង្គភាពជាមួយគ្នា៕
មតិពីមិត្តអ្នកអាន