យុគសម័យ - ទេសចរណ៍ Pu Luong - ខេត្ត Thanh Hoa ផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ជាមួយនឹងអាកាសធាតុត្រជាក់ស្រួល និងទេសភាពដ៏ស្រស់ស្អាត តំបន់ទេសចរ Pu Luong មានភាពស្រស់ស្អាតគ្រប់រដូវកាល។
![]() |
![]() |
Pu Luong គឺជាតំបន់អភិរក្សធម្មជាតិដែលមានផ្ទៃដី ១៧.៦០០ ហិចតា ស្ថិតនៅភាគពាយព្យនៃខេត្ត Thanh Hoa ដែលមានទីតាំងក្នុងស្រុក Ba Thuoc និងស្រុក Quan Hoa។ តំបន់ Pu Luong មានព្រៃឈើធម្មជាតិ បែបតំបន់ត្រូពិចពណ៌បៃតងតាមរដូវកាល និងវាលស្រែកាំជណ្តើរដ៏ស្រស់ស្អាត។
![]() |
វាលស្រែកាំជណ្តើរ Pu Luong គឺស្រស់ស្អាត ។ (រូបថត៖ TL) |
ពេលវេលាដ៏ល្អបំផុតដើម្បីធ្វើដំណើរទៅកាន់ Pu Luong ខេត្ត Thanh Hoa គឺចាប់ពីខែឧសភាដល់ខែតុលាជារៀងរាល់ឆ្នាំ។
ដូច្នោះហើយ នៅចុងខែឧសភា និងដើមខែមិថុនា គឺជាពេលដែល Pu Luong ពាក់អាវថ្មី "ពណ៌បៃតងខ្ចី" ពេលចូលរដូវស្រូវថ្មី។ ពាសពេញវាលស្រែកាំជណ្តើរមានពណ៌បៃតងខ្ចីនៃស្រូវខ្ចី និងស្រូវថ្មី។ ថ្វីត្បិតតែពេលនោះ ជារដូវក្តៅក៏ដោយ មក Pu Luong អ្នកនឹងមានអារម្មណ៍ត្រជាក់ ដោយខ្យល់អាកាសបរិសុទ្ធបកបោក។ នៅគ្រប់ទីកន្លែងដើមឈើមានពណ៌បៃត ហើយសីតុណ្ហភាពគឺទាបជាង ៣០ អង្ស C។
ប្រហែលខែកញ្ញា និងតុលា គឺជាពេលវេលាដ៏ស្រស់បំព្រង នៅពេលដែល Pu Luong ប្រែទៅជា "រដូវមាស"។ វាលស្រែ និងវាលស្រែកាំជណ្តើរទាំងអស់ប្រែទៅជាពណ៌លឿង លាយឡំជាមួយនឹងក្លិនស្រូវទុំ ដែលនឹងផ្តល់ឱ្យភ្ញៀវទេសចរនូវអារម្មណ៍នៃសន្តិភាព ភាពសាមញ្ញ និងធ្លាប់ស្គាល់។
![]() |
* កន្លែងស្នាក់នៅពេលមកដល់តំបន់អេកូឡស៊ីទេសចរណ៍ Pu Luong - ខេត្ត Thanh Hoa៖
- សណ្ឋាគារ Vinpearl Thanh Hoa គឺជាការណែនាំសម្រាប់អ្នកធ្វើដំណើរទៅកាន់ Pu Luong ខេត្ត Thanh Hoa ។ ទោះបីពី Vinpearl Thanh Hoa ឆ្ងាយបន្តិចពីតំបន់ Pu Luong ក៏ដោយ កន្លែងនេះត្រូវបានចាត់ទុកថា ជាកន្លែងដែលផ្តល់បទពិសោធន៍នូវការសំរាកលំហែកាយដ៏ល្អបំផុតនៅពេលមកដល់ខេត្ត Thanh Hoa។ មិនត្រឹមតែដោយសារតែការរចនាដ៏ប្រណិត និងទំនើបរបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានកន្លែងកម្សាន្តពេញលេញសម្រាប់អ្នកផងដែរ។
- Pu Luong Eco Garden ៖ មានទីតាំងនៅភូមិ Bang Ba Thuoc ខេត្ត Thanh Hoa។ Pu Luong Eco Garden គឺជាមណ្ឌលលំហែកាយដ៏ល្អបំផុតមួយនៅក្នុងតំបន់ទេសចរណ៍ Pu Luong ។ ចំណុចលេចធ្លោបំផុតនៅក្នុងមណ្ឌលនេះគឺលំហ និងអាងហែលទឹកដែលមានទេសភាពស្រស់ស្អាត។ ដូច្នេះហើយ គោលដៅនេះពិតជាស័ក្តិសមបំផុតសម្រាប់គូស្នេហ៍ ក្រុមយុវវ័យ...
- Pu Luong Retreat៖ មានទីតាំងនៅ Thanh Lam Ba Thuoc ខេត្ត Thanh Hoa។ កន្លែងនេះស័ក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់សម្របខ្លួននឹងធម្មជាតិ ហើយនៅឆ្ងាយពីភាពអ៊ូអរនៃទីក្រុងជាបណ្ដោះអាសន្ន។
- Hoanh Thang Homestay៖ ស្ថិតនៅភូមិ Don, Ba Thuoc ខេត្ត Thanh Hoa។ Hoanh Thang Homestay ជា homestay មួយមានតម្លៃថោកដែលស័ក្តិសមសម្រាប់យុវវ័យដែលធ្វើដំណើរទៅកម្សាន្ត។
*កន្លែងដែលត្រូវទៅលេងនៅតំបន់អេកូឡូស៊ីទេសចរ Pu Luong?
![]() |
សម្រស់រដូវមាសនៅភូមិ Muong |
- ភូមិ Muong
ពីទីរួមខេត្ត Canh Nang នៃស្រុក Ba Thuoc ធ្វើដំណើរតាមទិសពាយព្យ ជុំវិញជើងភ្នំ ទៅដល់ភូមិ Kho Muong ឃុំ Thanh Son ប្រហែល ៣០ គីឡូម៉ែត្រ។ ភូមិនេះមានទីតាំងស្ថិតក្នុងតំបន់ស្នូលនៃតំបន់អភិរក្សធម្មជាតិជាតិ Pu Luong ដាច់ដោយឡែកពីភូមិផ្សេងទៀតក្នុងតំបន់ ភូមិនេះមិនសូវរងឥទ្ធិពលពីមនុស្ស ដូច្នេះវានៅតែរក្សាបាននូវភាពស្រស់ស្អាតបែបកំណាព្យ។
* សម្រស់រដូវមាសនៅភូមិខូមួង
- ផ្សារ Pho Doan៖ ផ្សារ Pho Doan ហៅម្យ៉ាងទៀតថា ផ្សារ Pho Don គឺជាផ្សារដែលមានអាយុកាល តាំងពីសម័យអាណានិគមបារាំង មានទីតាំងនៅឃុំ Lung Niem ស្រុក Ba Thuoc ខេត្ត Thanh Hoa។ ផ្សារនេះមានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ តាមទិសពាយព្យនៃកណ្តាលទីក្រុង Thanh Hoa ដែលត្រូវបានគេស្គាល់ថា ជាទីផ្សារខ្ពស់តែមួយគត់ដែលទាក់ទាញភ្ញៀវទេសចរនៅពេលមក Thanh Hoa ។
ផ្សារនេះជួបគ្នា ២ ព្រឹក គឺថ្ងៃព្រហស្បត្តិ៍ និងថ្ងៃអាទិត្យ រៀងរាល់សប្តាហ៍ មានលក់ទំនិញគ្រប់ប្រភេទ តាំងពីទំនិញប្រពៃណីរហូតដល់ទំនិញទំនើបដូចជា៖ បន្លែព្រៃ ក្រូច ស្រាជនជាតិភាគតិច ក្រណាត់ជនជាតិភាគតិច ក្តាម និងកណ្ដុរព្រៃ...។
- កំពូលភ្នំ Pu Luong
ក្នុងភាសាថៃ Pu Luong មានន័យថា ភ្នំខ្ពស់បំផុតក្នុងតំបន់។ កំពូលភ្នំពិតប្រាកដមានកំពស់ ១៧០០ ម៉ែត្រ។ ឈរនៅច្រកចូលភិមី Ban Don (ឃុំ Thanh Lam) ងាយស្រួលមើលកំពូលភ្នំ Pu Luong ខ្ពស់ៗ ដែលគ្របដណ្ដប់ដោយពណ៌បៃតង។
- ទឹកធ្លាក់ Hieu
ទឹកធ្លាក់ Hieu ត្រូវបានគេស្គាល់ថាជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតនៅខេត្ត Thanh Hoa។ កន្លែងនេះធ្វើឱ្យបេះដូងអ្នកស្រឡាញ់ធម្មជាតិរំភើបចិត្ត។ ជាមួយនឹងទេសភាពធម្មជាតិ ព្រៃចាស់ វាលបន្លែពណ៌បៃតងដាំនៅក្រោមជើងភ្នំ។ ពេលធ្វើដំណើរទៅ Pu Luong កន្លែងទឹកធ្លាក់ Hieu មិនគួររំលងទេ៕
![]() |
សម្រស់សុខសាន្តនៃភូមិ Ban Hieu |

doanhnghiepvn.vn/
មតិពីមិត្តអ្នកអាន