Trending now

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

09:01 | 23/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលអញ្ជើញចូលជួបសម្តែងការគួរសម ក្នុងឱកាសប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភា នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ លើកទី ៤៣។

លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀត​ណាម ទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (រូប​ថត៖ vnanet.vn)
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀត​ណាម ទទួលជួបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀត​ណាម​ បានសម្តែងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍ និងការផ្លាស់ប្តូរដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងរាជធានីភ្នំពេញ។ កម្ពុជាបើកសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ដោយមានកំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប។

លោកប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមកាលពីខែសីហា ដោយបានវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ និងភាពចាស់ទុំរបស់ថ្នាក់ដឹកនាំវ័យក្មេងរបស់កម្ពុជា ហើយបានស្នើថា លោកឧត្តមសេនីយ៍ឯក ក្នុងតួនាទីជាប្រធាន​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងបន្តមានការយកចិត្តទុកដាក់ និងសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីលើកកំពស់ប្រសិទ្ធភាព នៃសកម្មភាពផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រពៃណីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា នៅចុងខែសីហា ឆ្នាំ២០២៣ វៀតណាមគម្រោងថានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសមាជិកសភាវ័យក្មេង IPU ដោយសង្ឃឹមថា លោកឧត្តមសេនីយ៍ឯក និងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនឹងគាំទ្រវៀតណាមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះវៀតណាមអំពីការគាំទ្ររបស់វៀតណាមសម្រាប់ឆ្នាំប្រធានអាស៊ាន និង AIPA របស់កម្ពុជា ហើយបានមានប្រសាសន៍ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធន់ថា ឆ្នាំនេះពិតជាមានអត្ថន័យណាស់ ព្រោះប្រទេសទាំងពីរ​ប្រារព្ធខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងខួប ៤៥ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណវៀតណាមដែលបានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឲ្យកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរត្រូវតែមានការយល់ដឹងដើម្បីបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនេះ។

ទំនាក់ទំនង​វៀតណាម​-​កម្ពុជា​កំពុង​អភិវឌ្ឍ​យ៉ាង​ល្អ​។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមកាលពីខែសីហា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានបំណងចង់ឱ្យ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម គាំទ្រយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការនេះរបស់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម