Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា

09:27 | 20/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំ AIPA-43 បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋហ្វីលីពីន ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំ AIPA-43 បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋហ្វីលីពីន
កសាងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ កសាងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការកជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ vnanet.vn)
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការកជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងជំនាញក្នុងវិស័យបង្កើតច្បាប់ សហការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ចូលរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានដ៏សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា នាពេលកន្លងមក។ លោកបានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តយកចិត្តទុកដាក់ និងដឹកនាំការពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រំដែន ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជន កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនដើមកំណើតវៀតណាមមានស្ថិរភាពក្នុងជីវភាពរស់នៅ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទាក់ទិននឹងបញ្ហាអន្តរជាតិ មេដឹកនាំទាំងពីរបានចាត់ទុកថា បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរគប្បីពង្រឹងសាមគ្គីភាព និងទំនុកចិត្តនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខិតខំរក្សាសាមគ្គីភាព និងបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ ហើយគោរពគោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។

លោក Vuong Dinh Hue ប្រធានរដ្ឋសភា ទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម (រូបថត៖ vnanet.vn)
លោក Vuong Dinh Hue ប្រធានរដ្ឋសភា ទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម (រូបថត៖ vnanet.vn)

*នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកាដដែរ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ គប្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការសភា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៅសងខាងព្រំដែន ជំរុញជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈសកម្មភាពរបស់សមាគមមិត្តភាព និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែង រវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក ចាន់ សុរិកាន់៖ ពង្រឹងទំនាក់ទំនងរវាងភ្នំពេញ និងទីក្រុងហូជីមិញ
បន្តជំរុញឱ្យបងប្អូនខ្មែរចូលរួមក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិ និងសមាគមនានា
លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពមន្ត្រីធ្វើការងារទំនាក់ទំនងប្រជាជនក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
Operation Walk Chicago ជួយអ្នកជំងឺវៀតណាមក្រីក្រទទួលបានការជំនួសសន្លាក់ដោយឥតគិតថ្លៃ
Number One បានបញ្ជាក់ពីស្មារតីនៃការផ្តល់ថាមពលនៅក្នុងកម្មវិធីប្រគល់រង្វាន់ "តណ្ហាយូរអង្វែង"