Trending now
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖

កសាងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់

14:39 | 16/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យតំណាងទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកសាង សុក្រិត ប្រព័ន្ធច្បាប់ ក៏ដូចជាផ្ដល់អនុសាសន៍ និងឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ ស្តីពីកិច្ចការជនជាតិភាគតិច សាសនា ការអភិវឌ្ឍផ្នែកអប់រំ - បណ្តុះបណ្តាល វិទ្យា សាស្ត្រ - បច្ចេកវិទ្យា ក្នុងគោលដៅកសាងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំឲ្យ មានការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមយ៉ាងឆាប់រហ័ស...

កិច្ចប្រជុំកំពូលអាស៊ាន៖ ជោគជ័យរបស់កម្ពុជា និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាម កិច្ចប្រជុំកំពូលអាស៊ាន៖ ជោគជ័យរបស់កម្ពុជា និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាម
សេនាធិការដ្ឋាន យោធភូមិភាគទី៧ (វៀតណាម) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកងពលធំអន្តរាគមន៍លេខ២ កម្ពុជា សេនាធិការដ្ឋាន យោធភូមិភាគទី៧ (វៀតណាម) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកងពលធំអន្តរាគមន៍លេខ២ កម្ពុជា
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កសាងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កសាងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យតំណាងទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកសាង សុក្រិត ប្រព័ន្ធច្បាប់ ក៏ដូចជាផ្ដល់អនុសាសន៍ និងឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ ស្តីពីកិច្ចការជនជាតិភាគតិច សាសនា ការអភិវឌ្ឍផ្នែកអប់រំ - បណ្តុះបណ្តាល វិទ្យា សាស្ត្រ - បច្ចេកវិទ្យា ក្នុងគោលដៅកសាងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំឲ្យ មានការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមយ៉ាងឆាប់រហ័ស...

នាល្ងាចថ្ងៃទី ១៤ វិច្ឆិកា នៅវិមានរដ្ឋសភា អញ្ជើញថ្លែងក្នុងជំនួបសំណេះ សំណាលជាមួយសមាជិករដ្ឋសភា ដែលជាជនជាតិភាគតិច អ្នកមុខអ្នកការសាសនា និងគ្រូបង្រៀន ក្នុងឱកាសទិវាបុណ្យមហាសាមគ្គីជាតិទាំងមូល (ថ្ងៃទី១៨ វិច្ឆិកា) និង ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី ២០ វិច្ឆិកា) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យតំណាងទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកសាង សុក្រិត ប្រព័ន្ធច្បាប់ ក៏ដូចជាផ្ដល់អនុសាសន៍ និងឃ្លាំមើលការអនុវត្តគោលនយោបាយ ច្បាប់ ស្តីពីកិច្ចការជនជាតិភាគតិច សាសនា ការអភិវឌ្ឍផ្នែកអប់រំ - បណ្តុះបណ្តាល វិទ្យា សាស្ត្រ - បច្ចេកវិទ្យា ក្នុងគោលដៅកសាងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំឲ្យ មានការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមយ៉ាងឆាប់រហ័ស; កសាងខឿនអប់រំវៀត ណាមទំនើប បណ្ដុះបណ្ដាលធនធានមនុស្ស ស្វែងរក និងបំប៉ន់អ្នកមានទេពកោសល្យ សម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; ពង្រីកជាអតិបរមានូវសក្តា នុពលនៃចំណេះដឹង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ ខិតខំប្រឹងប្រែងនាំ វៀតណាមក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិត នវានុវត្តន៍មួយក្នុងតំបន់។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកសំណើរថា៖

“ពង្រីកតួនាទី កិត្យានុភាពរបស់ខ្លួន ដើម្បីចលនាជនរួមជាតិជឿជាក់ និងឯកភាព ជាមួយបក្ស រដ្ឋ ធ្វើផលិតកម្មយ៉ាងសកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជីវភាពរស់នៅ ប្រកបដោយភាពសម្បូរធូធារ និងសុភមង្គល; រួមចំណែកជាមួយបក្សទាំងមូល ប្រជាជនទាំងមូលអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ ទន្ទឹមនឹងនោះ សមាជិករដ្ឋសភាបន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ច្បាមជាប់ផែនការសកម្មភាព រក្សាការសន្យារបស់ខ្លួនចំពោះម្ចាស់ឆ្នោត និងប្រជាជន; លើកកំពស់សមត្ថភាពដោយ ឥតឈប់ឈរ; ស្និតស្នាល ផ្ទៀងស្តាប់ ក្ដាប់មតិយោបល់ និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោត ច្បាមជាប់ស្ថានភាពជាក់ស្ដែងដើម្បីឆ្លុះបញ្ចាំងទៅក្នុងរបៀបវារៈរបស់រដ្ឋសភា”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ