Trending now

ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំ AIPA-43 បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋហ្វីលីពីន

10:01 | 17/11/2022

ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។

កសាងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ កសាងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់
ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កសាងផ្នែកបោះពុម្ពផ្សាយទៅជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌ ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ កសាងផ្នែកបោះពុម្ពផ្សាយទៅជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌
ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំ AIPA-43 បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋហ្វីលីពីន
ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំ AIPA-43 បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋហ្វីលីពីន

នាថ្ងៃទី១៦ ខែវិច្ឆិកា គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានចេញសេចក្តីប្រកាសមួយ ឲ្យដឹងថា ទទួលយកការអញ្ជើញរបស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) សម្តេច ហេង សំរិន; ប្រធានព្រឹទ្ធសភានៃសាធារណៈរដ្ឋហ្វីលីពីន លោក Juan Miguel Zubiri, ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងអញ្ជើញចូលរួមមហាសន្និបាត AIPA លើកទី៤៣ (AIPA-43) ដែលប្រព្រឹត្តទៅនៅកម្ពុជា និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។

*តណាមបានសង្កត់ធ្ងន់លើគោលនយោបាយមិន​ប្រែប្រួល​របស់វៀតណាម ជានិច្ចកាលតែងយកចិត្តទុក​ដាក់​ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង” វៀតណាម-កម្ពុជា; ក៏ដូចជាឲ្យតម្លៃចំពោះការយកចិត្តទុកដាក់លើប្រពៃណីទំនាក់ទំនងសាមគ្គីជិតស្និទ្ធ ចែក រំលែក គាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងការតស៊ូដណ្តើមឯករាជ្យជាតិនាពេលកន្លងមក និងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។

ភាគីទាំងពីរបានឯកភាពគ្នាខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ ស្វាគមន៍​បណ្ដាស្ថាប័នពាក់ពន្ធទាំងសាងខាងបានសហការយ៉ាងស្អិតរមួត ដើម្បីបន្តរក្សា និងពង្រឹងខ្សែព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍ ឯកភាពបន្តសហការនិងជំរុញដំណោះស្រាយបណ្ដាតំបន់ស្ថិតក្នុង ១៦% នៃខ្សែព្រំដែនដែលមិនទាន់សម្រេចបានការឯកភាព និងបោះបង្គោល...

*ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាផ្លូវការ កាលពីឆ្នាំ ១៩៧៦ ទំនាក់ទំនងសហប្រតិបត្តិការល្អ និងជាក់ស្តែងរវាងវៀតណាម និងហ្វីលីពីន ត្រូវបានពូនជ្រំ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព សមភាព គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ការយល់ដឹងអំពីរចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ដែលកំពុងបង្កើតជារូបរាង ផលប៉ះពាល់ខ្លាំងពីសេដ្ឋកិច្ចពិភពលោកសុទ្ធតែរងឥទ្ធិពលពីសកលភាវូបនីយកម្ម និងពឹងផ្អែកគ្នាទៅវិញទៅមក ហើយទន្ទឹមនឹងនោះមានបំណងកសាងសហគមន៍អាស៊ាន ក្នុងឆ្នាំ២០១៥ វៀតណាម និងហ្វីលីពីនបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលធ្វើឱ្យវៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វីលីពីនក្នុងអាស៊ាន ក៏ដូចជាការនាំយកទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី លើកកំពស់គុណសម្បត្តិបម្រើការអភិវឌ្ឍន៍រួម រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា