Trending now

កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាជនខ្មែរនៅខេត្តកោះកុង

09:45 | 31/10/2022

នៅថ្ងៃទី២៩ ខែតុលា មន្ទីរពេទ្យ ជោរៃ ភ្នំពេញ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសាខាសមាគមខ្មែរ-វៀតណាម បានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់អំណោយដល់ប្រជាជនដើមកំណើតវៀតណាម និងប្រជាជនខ្មែរដែលមានស្ថានភាពលំបាកជាង ៥០០ នាក់នៅទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រគល់អំណោយដល់គ្រួសាមានដើមកំណើតវៀតណាមដែលជួបការលំបាកនៅខេត្តតាកែវខេត្តកោះកុង (កម្ពុជា) ប្រគល់អំណោយដល់គ្រួសាមានដើមកំណើតវៀតណាមដែលជួបការលំបាកនៅខេត្តតាកែវខេត្តកោះកុង (កម្ពុជា)
និទាឃរដូវបានមកដល់សហគមន៍ខ្មែរ -វៀតណាមនៅខេត្តកោះកុង និទាឃរដូវបានមកដល់សហគមន៍ខ្មែរ -វៀតណាមនៅខេត្តកោះកុង

ក្នុងឱកាសនេះ ប្រជាជនដើមកំណើតវៀតណាមប្រមាណ ២០០ នាក់ និងប្រជាជនខ្មែរ ៣០០ នាក់ ត្រូវបានក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យជិត ៤០ នាក់នៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ ពិនិត្យ ចែកថ្នាំដោយឥតគិតថ្លៃ និងទទួលបានអំណោយពីស្ថានទូតវៀតណាម។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាជនខ្មែរនៅខេត្តកោះកុង
គ្រូពេទ្យនៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ ពិនិត្យជូនប្រជាជនក្រីក្រនៅខេត្តកោះកុង (រូបថត៖ nhandan.vn)

អញ្ជើញថ្លែងមតិនៅកម្មវិធីនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចាត់ទុកថា ឆ្នាំ២០២២ គឺជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ហើយជាឆ្នាំខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌនៃសកម្មភាពរួមជាច្រើនរវាងប្រទេសទាំងពីរ ស្ថានទូតវៀតណាមប្រចាំកម្ពុជា និងមន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានរៀបចំកម្មវិធីសុខុមាលភាពសង្គម ដោយបានពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃចំនួន ២ លើក (លើកទី១ នៅខេត្តកណ្តាលនាខែមេសា ឆ្នាំ២០២២ និងលើកទី២ នៅខេត្តកោះកុង)។ នេះជាសកម្មភាពដ៏មានអត្ថន័យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគ្រួសារក្រីក្រដើមកំណើតវៀតណាម ក៏ដូចជាប្រជាជនខ្មែរ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ