យុគសម័យ - គណៈប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមខេត្តតាកែវ (កម្ពុជា) ទើបតែបានសម្របសម្រួលជាមួយសប្បុរសជននៅក្នុងតំបន់ ដើម្បីប្រគល់អំណោយចំនួន ២៥ កញ្ចប់ដល់គ្រួសារមានដើមកំណើតវៀតណាមចំនួន ២៥ គ្រួសារដែលស្ថិតក្នុងតំបន់បិទខ្ទប់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ។
![]() |
![]() |
អំណោយនីមួយៗ រួមមាន អង្ករ ១០ គីឡូក្រាម មី ១ កេស ម៉ាស់ពេទ្យ ១ ប្រអប់និងសាច់ប្រាក់ ២០.០០០ រៀល (ប្រហែល ៥ ដុល្លារ) ដើម្បីជួយដល់ប្រជាជនមានដើមកំណើតវៀតណាមដែលរស់នៅក្នុងស្រុកអង្គរបូរី ក្នុងគ្រាលំបាកនេះ។
![]() |
ពិធីប្រគល់អំណោយដល់គ្រួសារមានដើមកំណើតវៀតណាមដែលជួបការលំបាកនៅខេត្តតាកែវ (កម្ពុជា) ដោយស្ថិតក្នុងតំបន់បិទខ្ទប់។ |
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ គណៈប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមនៃខេត្តកោះកុងបានចុះសួរសុខទុក្ខនិងជួយឧបត្ថម្ភលោក Nguyen Van Khiem អាណិកជនវៀតណាមក្រីក្រម្នាក់ដែលប្រពន្ធរបស់គាត់ទើបតែទទួលមរណភាព ដោយសារជំងឺធ្ងន់ធ្ងរ។ គ្រួសាររបស់លោក Nguyen Van Khiem គឺជាគ្រួសារក្រីក្រមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនៃស្រុកថ្មបាំងដែលចម្ងាយ ៨០ គីឡូម៉ែត្រពីកណ្តាលខេត្តកោះកុង។
![]() |
គណៈប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមខេត្តកោះកុងបានចុះសួរសុខទុក្ខនិងលើកទឹកចិត្តអាណិកវៀតណាមក្រីក្រម្នាក់ដែលប្រពន្ធរបស់គាត់ទើបតែទទួលមរណភាពដោយសារជំងឺធ្ងន់ធ្ងរ។ |
ប្រឈមមុខនឹងស្ថានការណ៍ខាងលើ គណៈប្រតិបត្តិបានបរិច្ចាគនិងគាំទ្រយ៉ាងសកម្មដល់គ្រួសាររបស់លោក Khiem ទឹកប្រាក់ចំនួន ៧០ ម៉ឺនរៀល (ប្រហែល ១៧៥ ដុល្លារ) និងអង្ករ ៥០ គីឡូក្រាម ដើម្បីរួមចំណែកជម្នះលើការលំបាក នាពេលបច្ចុប្បន្ន។
នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ នៅច្រកទ្វារអន្តរជាតិ Ha Tien លោក Nguyen Van Thong នាយករងមន្ទីរកិច្ចការបរទេសខេត្ត Kien Giang តំណាងឱ្យថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានប្រគល់ជូនតំណាងអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុទឹកប្រាក់ចំនួន ១០០ លានដុង។
ថ្លែងនៅក្នុងពិធីប្រគល់នេះលោក Nguyen Van Thong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុក្នុងការលើកទឹកចិត្តស្មារតីប្រជាជនមានដើមកំណើតវៀតណាម នៅក្នុងតំបន់ស្ថានអគ្គកុងស៊ុលទទួលបន្ទុក (រួមទាំង ខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺនិងតាកែវ) មានអារម្មណ៍ថា មានសុវត្ថិភាពនិងស្ថេរភាពក្នុងការរស់នៅរបស់ពួកគេ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ លោកបានសង្កត់ធ្ងន់ថា អនុសាសន៍ទាន់ពេលវេលានិងជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពរបស់ស្ថានអគ្គកុងស៊ុលបានជួយប្រជាជនឱ្យមានស្ថិរភាពក្នុងការរស់ នៅក្នុងប្រទេសសាមី ហើយមិនត្រឡប់មកស្រុកកំណើតវិញបង្កការលំបាកបន្ថែមទៀតដល់កងកម្លាំងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅក្នុងប្រទេសកម្ពុជានិងវៀតណាម នៅក្នុងបរិបទការរីករាលដាលនៃកូវីដ ១៩ នាពេលបច្ចុប្បន្ន។
![]() |
លោក Nguyen Van Thong នាយកមន្ទីរកិច្ចការបរទេសនៃខេត្ត Kien Giang បានប្រគល់ជូនតំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុទឹកប្រាក់ចំនួន ១០០ លានដុង។ |
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly បានមានប្រសាសន៍ថា ដូចប្រទេសវៀតណាមដែរ ប្រជាជនកម្ពុជាក៏កំពុងជួបការលំបាកដែរដោយសារជំងឺរាតត្បាតកូវីដ -១៩ ។
ប្រឈមមុខនឹងការលំបាករបស់សហគមន៍ជនជាតិវៀតណាម ស្ថានអគ្គកុងស៊ុលបានអំពាវនាវឥតឈប់ឈរចំពោះការបរិច្ចាគនិងការគាំទ្ររួមទាំងការគាំទ្រយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពពីគណៈកម្មការបក្ស អាជ្ញធរនិងប្រជាជនខេត្ត Kien Giang។ រហូតមកដល់ពេលនេះ ស្ថានអគ្គកុងស៊ុលបានរៀបចំពិធីប្រគល់អំណោយជួយឧបត្ថម្ភប្រជាពលរដ្ឋជាង ៨០០០ គ្រួសារដែលមានដើមកំណើតវៀតណាមនិងពលករវៀតណាមនៅតំបន់នោះ។ ដោយមានការយកចិត្តទុកដាក់ពីស្ថានអគ្គកុងស៊ុល និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរនៃខេត្តចំនួន ៦ នៅក្នុងភូមិសាស្រ្តដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុកបានរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយឥតគិតថ្លៃសម្រាប់សហគមន៍ជនជាតិវៀតណាម។ បច្ចុប្បន្ននេះ ប្រជាជនវៀតណាមជិត ១០០% នៅតំបន់នោះបានចាក់ថ្នាំវ៉ាក់សាំងដូសទី ២ ហើយ។ សូម្បីតែនៅតាមបណ្តាខេត្តព្រះសីហនុ កោះកុង និងកំពតប្រជាជនមានដើមកំណើតវៀតណាមជាច្រើននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី ៣ ហើយ។ ជាទូទៅប្រជាជនមានដើមកំណើតវៀតណាមបាននឹងនរចិត្តនិងមានស្ថេរភាពក្នុងជីវភាពរស់នៅក្នុងប្រទេសសាមី។
តាមរយៈគណៈប្រតិបត្តិនៃសមាគមជនជាតិវៀតណាម - ខ្មែរនៃខេត្ត ប្រជាជនចំនួន ១០០% បានប្តេជ្ញាមិនវិលត្រឡប់ទៅវៀតណាមវិញក្នុងអំឡុងពេលស្មុគស្មាញនេះ។ សហគមន៍ជនជាតិវៀតណាមភាគច្រើននៅកម្ពុជាមានអារម្មណ៍ជឿជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាមតែងតែនៅក្បែរនិងយកចិត្តទុកដាក់លើពួកគេក្នុងគ្រាលំបាកបំផុត។
ស្ថានអគ្គកុងស៊ុលបានចេញនូវអនុសាសន៍ជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងនេះដែលមិនវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីស្វែងរកការងារបណ្តោះអាសន្ន សំដៅជំនះគ្រាលំបាក នាពេលបច្ចុប្បន្ន។ ក្នុងកំឡុងពេលនេះស្ថានអគ្គកុងស៊ុលបានប្រគល់ជំនួយសង្គ្រោះដោយផ្ទាល់ដល់ពលករវៀតណាមជាង ៥០០ នាក់ដែលក្នុងនោះ ៦២ នាក់ជាប់គាំងមិនអាចវិលត្រឡប់ទៅផ្ទះវិញឬមិនអាចរកការងារធ្វើបានហើយបានស្ថានកុងស៊ុលគាំទ្រឧបត្ថម្ភថ្លៃស្នាក់នៅ និងកាហូបចុក។
យោងតាមអគ្គកុងស៊ុល លោក Vu Ngoc Ly បាននិយាយថា ស្ថានអគ្គកុងស៊ុលនឹងប្រើប្រាស់ទឹកប្រាក់ឧបត្ថម្ភនេះរបស់ខេត្ត Kien Giang ដើម្បីទិញអង្ករចំនួន ៥ តោននិងសម្ភារៈចាំបាច់ផ្សេងៗទៀតសម្រាប់បំរើការងារជួយសង្គ្រោះនាពេលខាងមុខនេះ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន