Trending now

ប្រគល់អំណោយសង្គ្រោះដល់គ្រួសារចំនួន៦៧ គ្រួដែលមានដើមកំណើតវៀតណាមមានស្ថានភាពលំបាកក្នុងពិធីបុណ្យ Vu Lan

20:02 | 25/08/2021 ឌីណា

យុគសម័យ - ក្នុងឱកាសពិធីបុណ្យ Vu Lan នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ (តាមប្រតិទិន​ចន្ទគតិត្រូវថ្ងៃទី ១៥ រោចខែជេស្ឋ) ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមនិងអ្នកឧបត្ថម្ភមួយចំនួនដែលជាពលករជនជាតិវៀតណាម នៅខេត្តព្រះសីហនុ បានរៀបចំពីធីប្រគល់អំណោយជូនដល់ ៦៧ គ្រួសារដែលមានស្ថានភាពលំបាកខ្លាំងនៅក្រុងព្រះសីហនុ។

សហគមន៍ជនជាតិវៀតណាមនៅប្រទេសប៉ូឡូញរៀបចំមហាពិធីបុណ្យ Vu Lan សហគមន៍ជនជាតិវៀតណាមនៅប្រទេសប៉ូឡូញរៀបចំមហាពិធីបុណ្យ Vu Lan
មហាពិធីបុណ្យ Vu Lan នៅតំបន់ទាំង ៣ ឆ្នាំ ២០២១ ផ្ដល់​មនោសច្ចេតនាទាំងស្រុងដល់អ្នកម្ដាយនៅខ្សែប្រយុទ្ធជួមុខ មហាពិធីបុណ្យ Vu Lan នៅតំបន់ទាំង ៣ ឆ្នាំ ២០២១ ផ្ដល់​មនោសច្ចេតនាទាំងស្រុងដល់អ្នកម្ដាយនៅខ្សែប្រយុទ្ធជួមុខ
ប្រគល់អំណោយសង្គ្រោះដល់គ្រួសារចំនួន៦៧ គ្រួដែលមានដើមកំណើតវៀតណាមមានស្ថានភាពលំបាកក្នុងពិធីបុណ្យ Vu Lan
គ្រួសារក្រីក្រនៅខេត្តព្រះសីហនុ។ (រូបថត៖ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ)

ដោយបាន​ឲ្យដឹងថា អំណោយនីមួយៗ សម្រាប់គ្រួសារដែលមានដើមកំណើតវៀតណាម រួមមាន អង្ករ ១០ គីឡូក្រាម។

ថ្លែងនៅក្នុងពិធីនេះលោកអគ្គកុងស៊ុល Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលនិងស្មារតីជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខរបស់សម្បុរសជនវៀតណាម​ក្នុងខេត្តព្រះសីហនុ ហើយ​បានចាត់ទុក​ថា កាយវិការនេះក៏រួមចំណែកជួយសហគមន៍ជនជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជានឹងនរចិត្តស្ថេរភាពក្នុងជីវភាពរស់នៅថែមទាំងមិនត្រលប់មកប្រទេសវៀតណាមវិញក្នុងកំឡុងពេលបច្ចុប្បន្ននេះ ផងដែរ។

យោងតាមស្ថានអគ្គកុងស៊ុល ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 បាន​អូសបន្លាយក្នុងអំឡុងពេលយូរ ដោយសារតំបន់ធ្វើចធ្វើ​ចត្តាឡីស័កនៅក្នុងប្រទេសវៀតណាមជាពិសេសតំបន់ព្រំដែនរងសម្ពាធយ៉ាងខ្លាំង។ហេតុនេះស្ថានអគ្គកុងស៊ុលបានអំពាវនាវ​ឱ្យប្រជាជនយើងជម្នះលើការលំបាកជាបណ្តោះអាសន្ន ហើយកមិនវិលត្រឡប់ទៅមាតុភូមិវិញនៅពេលនេះ ទោះបីភាគីកម្ពុជាបានលុបចោលសេចក្តីសម្រេចជាបណ្តោះអាសន្នអំពីការដាក់កំហិតលើជនជាតិវៀតណាមឆ្លងកាត់ព្រំដែនកម្ពុជា -វៀតណាមចា ប់តាំងពីថ្ងៃទី ២០ ខែសីហា ក៍ដោយ។

ប្រគល់អំណោយសង្គ្រោះដល់គ្រួសារចំនួន៦៧ គ្រួដែលមានដើមកំណើតវៀតណាមមានស្ថានភាពលំបាកក្នុងពិធីបុណ្យ Vu Lan
អំណោយបានប្រគល់ដល់គ្រួសារមានស្ថានភាពលំបាកដោយគណៈរៀបចំ។ (រូបថត៖ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ)

ស្ថានអគ្គកុងស៊ុលបានសង្កត់ធ្ងន់ថា ចំពោះករណីដែលកំពុងរស់នៅក្នុងខេត្តព្រះសីហនុ កោះកុង កំពត កែបកំពង់ស្ពឺនិងតាកែវ ប្រសិនបើមានហេតុផលធំ ៗ បង្ខំឱ្យវិលត្រឡប់ទៅ​ប្រទេសវៀតណាមវិញ គួរតែមកទាក់ទងស្ថានអគ្គកុងស៊ុល ដើម្បីចុះឈ្មោះឆ្លងដែន ។ សម្រាប់ករណីដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកនិងត្រូវការជំនួយអាចទាក់ទងស្ថានអគ្គកុងស៊ុលសម្រាប់ទទួលបានការគាំទ្រទាន់ពេលវេលា៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី