Trending now

ថ្នាក់ដឹកនាំនៃស្ថានអគ្គកុងស៊ុលវៀតណាមចុះសួរសុខទុក្ខ និងធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ នៃសមាគមខ្មែរ-វៀតណាមខេត្តកោះកុង

16:48 | 06/10/2021

នៅរសៀលថ្ងៃទី ៤ ខែតុលា គណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុដឹកនាំដោយលោកអគ្គកុងស៊ុល Vu Ngoc Ly បានចុះសួរសុខទុក្ខ និងជួបធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ នៃសមាគមខ្មែរ-វៀតណាមខេត្តកោះកុង។

សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា
សមាគមខ្មែរ - វៀតណាមបង្កើនការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបង្កើនការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា

ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលបានប្រគល់ជូនគណៈកម្មាធិការប្រតិបត្តិខេត្តនូវថវិកាចំនួន ១,០០០ ដុល្លារអាមេរិក ដើម្បីរួមចំណែកដល់គម្រោងជួសជុល និងកែលម្អថ្នាក់រៀនភាសាវៀតណាម/ខ្មែរនៅឃុំប៉ាក់ ខ្លង ស្រុកមណ្ឌលសីមា ដែលជាកន្លែងមានប្រជាជនដើមកំណើតវៀតណាមជាច្រើនកំពុងរស់នៅ។

ថ្នាក់ដឹកនាំនៃស្ថានអគ្គកុងស៊ុលវៀតណាមចុះសួរសុខទុក្ខ និងធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ នៃសមាគមខ្មែរ-វៀតណាមខេត្តកោះកុង
លោក​អគ្គកុងស៊ុល Vu Ngoc Ly ចុះសួរសុខទុក្ខ និងជួបធ្វើការជាមួយ គណៈកម្មាធិការប្រតិបត្តិ នៃសមាគមខ្មែរ-វៀតណាម​ខេត្តកោះកុង (រូប​ថត៖ baoquocte.vn)

យោងតាមលោក Nguyen Nhi Anh ប្រធានសមាគមខ្មែរ-វៀតណាមខេត្តកោះកុងបានឲ្យដឹងថា គម្រោងនេះត្រូវបានសាងសង់ឡើងនៅថ្នាក់រៀនចាស់ដែលខូចខាតហើយ ដោយមានផ្ទៃដីសរុប ៤០ ម៉ែត្រការ៉េ។ គម្រោងនេះរួមមានបន្ទប់រៀន បន្ទប់របស់គ្រូបង្រៀន និងបង្គន់អនាម័យ។ បច្ចុប្បន្ននេះគម្រោងសម្រេចបាន ៩០% ហើយ។ គណៈកម្មាធិការប្រតិបត្តិកំពុងធ្វើការយ៉ាងសកម្មដើម្បីឱ្យគម្រោងនេះបើកដំណើរការក្នុងពេលឆាប់ៗនេះស្របពេលដែលសាលាសាធារណៈនៅកម្ពុជាបើកដំណើរការឡើងវិញ។ នេះគឺជាថ្នាក់មួយក្នុងចំណោមថ្នាក់រៀនភាសាវៀតណាម/ខ្មែរចំនួនពីរសម្រាប់សហគមន៍វៀតណាមនៅខេត្តកោះកុង។

នៅខែធ្នូ ឆ្នាំ២០២០ ថ្នាក់រៀនភាសាវៀតណាម/ខ្មែរមួយ​ក៏ត្រូវបានសម្ពោធនៅក្នុងបរិវេណនៃទីស្នាក់ការគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅកណ្តាលក្រុងខេមរភូមិន្ទ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម