Trending now

សមាគមខ្មែរ - វៀតណាមបង្កើនការជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា

00:54 | 15/05/2019 (ប្រភព៖ TTXVN)

យុគសម័យ - នាថ្ងៃទី ២៩ ខែមីនា នៅរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា)សមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានរៀបចំកិច្ចប្រជុំសំដៅបូកសរុបការងារឆ្នាំ ២០១៨ និងពិភាក្សាអំពីទិសដៅសម្រាប់ប្រតិបត្តិការក្នុងឆ្នាំ ២០១៩។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានវត្តមានលោកអគ្គរដ្ឋទូតនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា Lai Xuan Chien, ក្រុមការងារសហគមន៍និងតំណាងប្រហែល ៦១ នាក់មកពីសាខាខេត្ត ក្រុង ២៣លើ២៥ នៃទូទាំងប្រ ទេសកម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN)

ក្នុងកិច្ចប្រជុំនេះ ប្រធានសមាគមខ្មែរ-វៀតណាម​លោក Chau Van Chi បានធ្វើការបូកសរុបដោយសង្ខេបពីសកម្មភាពរបស់សមាគមក្នុងឆ្នាំ ២០១៨។ ជាទូទៅ នៅឆ្នាំ ២០១៨ ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងសុវត្ថិភាពនៅកម្ពុជាមានស្ថេរភាពជាមូលដ្ឋាន ស្ថានភាពរបស់សហគមន៍ប្រជាជនវៀតណាមមានស្ថិរភាព ទាំងក្នុងការធ្វើដំណើរ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម។ យ៉ាងណាមិញ ចំនួនអាណិកជនវៀតណាមនៅតាមដងទន្លេមេគង្គនិងជាពិសេសនៅបឹងទន្លេសាបជួបការលំបាកជាច្រើន ផ្នែកមួយគឺដោយសារគ្រោះធម្មជាតិ ដូចជាទឹកជំនន់និងអគ្គី ភ័យជាដើម។

ក្នុងឆ្នាំ ២០១៨ គណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានរៀប ចំសកម្មភាពជាច្រើនដើម្បីពង្រឹងនិងពង្រីករចនាសម្ព័ន្ធអង្គភាពរបស់សមាគម ដូចជា រៀបចំប្រកបដោយជោគជ័យ ពិធីរំលឹកខួបលើកទី ៧៣នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា (១៩៤៥-២០១៨); ប្រារព្ធខួបលើកទី ៣០ នៃការបង្កើតសមាគម (១៩៨៨-២០១៨) និងបង្ហាញមុខជាផ្លូវការ សមាគមខ្មែរ - វៀតណាមនៅកម្ពុជានៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ផងដែរ។

ប្រធានសមាគមខែ្មរ-វៀតណាម ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

សេចក្តីព្រាងរបាយការណ៍របូកសរុបសកម្មភាពឆ្នាំ២០១៨របស់សមាគមក៏បានបង្ហាញច្បាស់ពីភាពខ្វះខាត បញ្ហាលំបាកក៏ដូចជាភាពងាយស្រួលផងដែរ។ ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែប្រជាជនកម្ពុជាដើមកំណើតវៀតណាម ភាគច្រើននៅតែក្រីក្រ ហើយកម្រិតវប្បធម៌ក៏ដូចជាចំណេះដឹងនៅមានកំហិត។ ​យ៉ាងណាមិញ អង្គការសមាគមនិងសហគមជនវៀត ណាមនៅកម្ពុជា តែងតែទទួលបានការយកចិត្តទុកដាក់ពិសេសពីថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ និងក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាក្នុងស្រុកផងដែរ។

អគ្គរដ្ឋទូតលោក Lai Xuan Chien អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

តាមគម្រោង ក្នុងឆ្នាំ២០១៩ សមាគមនឹងបន្តបំប៉ន់សមត្ថភាពការងារសម្រាប់ប្រជាពលរដ្ឋដែលចូលរួមក្នុងសកម្មភាពរបស់សមាគមនៅគ្រប់កម្រិត ជាពិសេសក្នុងការរៀបចំនិងប្រមូលផ្តុំជំនាញសហគមន៍។ ទន្ទឹមជាមួយគ្នានោះ ត្រូវយល់យ៉ាងច្បាស់អំពីស្ថានភាពរបស់ប្រជាជននៃសហគមន៍ជនវៀតណាមនៅកម្ពុជា ជាពិសេសស្ថានភាពរបស់ប្រជាជននៅតាមបណ្តោយខេត្តកំពង់ឆ្នាំងនិយាយដោយឡែក និងខេត្តទាំង ៥ជាប់នឹងបឹងទន្លេសាបនិយាយរួម។ លើសពីនេះទៅ ទៀត ត្រូវត្រួតពិនិត្យនិងវាយតម្លៃលើគោលការណ៍ណែនាំនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះបញ្ជីជនបរទេសនិងដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរ។ សមាគមនឹងពង្រឹងឡើងវិញនូវគណៈកម្មាធិការប្រតិបត្តិនិងគណៈ កម្មាធិការអចិន្ត្រៃយ៍ តាមលក្ខន្តិកៈថ្មីរបស់សមាគម។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN)

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានចេញសេចក្តីសម្រេចចិត្តមួយ ដោយទទួលយកនូវមតិយោបល់ទាំងអស់និងអនុម័តលើរបាយការណ៍ស្តីពីការងាររបស់សមាគមក្នុងឆ្នាំ ២០១៨ និងទិសដៅប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំបានអនុម័តលើ បញ្ជីឈ្មោះនៃគណកម្មាធិការប្រតិបត្តិនៃបណ្តាសាខាសមាជិក នៃសមាគមខ្មែរ - វៀតណាមផងដែរ៕

(ប្រភព៖ TTXVN)

(ប្រភព៖ TTXVN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ