Trending now

សមាគមខ្មែរ - វៀតណាមបន្តផ្តល់អំណោយជួយគាំទ្រដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកនៅកម្ពុជា

17:51 | 17/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែមេសា ស្ថានទូតវៀតណាមបានសម្របសម្រួលជាមួយសមាគមខ្មែរ - វៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តផ្តល់ជំនួយបន្ទាន់ដំបូងដល់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ អំណោយមានប្រមាណ ១០០ កញ្ចប់ដែលត្រូវបានប្រគល់ជូនក្រុមគ្រួសារនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (កម្ពុជា)។

ទិដ្ឋភាពនៃការចែកអំណោយ (រូបថត៖ nhandan.com.vn)

ថ្លែងនៅទីនេះ ប្រធានសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាលោក Chau Van Chi បានចែករំលែកនិងលើកទឹកចិត្តឱ្យប្រជាជនបន្តគោរពតាមបទបញ្ញត្តិស្តីពីការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៃក្រសួងសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាននៅប្រទេសម្ចាស់ផ្ទះព្រមទាំងក្រើនរំលឹកប្រជាជនកុំអោយធ្វេសប្រហែស និងមើលស្រាលចំពោះបញ្ហាការពារជំងឺឆ្លងដែលកំពុងរីករាលដាលកាន់តែស្មុគស្មាញនាបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Chau Van Chi ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការឃោសនានិងការណែនាំយ៉ាងម៉ឺងម៉ាត់របស់ស្ថានទូតនិងសមាគមខ្មែរ - វៀតណាមគ្រប់ជាន់ថ្នាក់រហូតមកដល់ពេលនេះមិនទាន់រកឃើញប្រជាជនកម្ពុជាដើមកំណើតវៀតណាមណាម្នាក់បានឆ្លង ជំងឺកូវីដ១៩នៅឡើយ។

នៅក្នុងពិធីប្រគល់អំណោយជំនួយនេះ តំណាងក្រុមគ្រួសារបានទទួលអំណោយដែលក្នុងម្នាក់ៗទទួលបានអង្ករ ១៥ គីឡូក្រាម មីកញ្ចប់ ១ កេស និងថវិកា ១០ ដុល្លារអាមេរិក។ បើតាមផែនការនៅថ្ងៃទី ១៧ និង ១៨ ខែមេសា កម្មវិធីផ្តល់ជំនួយបន្ទាន់សម្រាប់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមដែលជួបការលំបាកក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នឹងបន្តផ្តល់អំណោយរាប់រយកញ្ចប់បន្ថែមទៀតដល់បងប្អូនប្រជាជននាបច្ចុប្បន្ននៅខេត្តព្រៃវែង ស្វាយរៀងនិងតាកែវផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស