យុគសម័យ - យោងតាមមជ្ឈមណ្ឌលព័ត៌មាននៃអគ្គនាយកដ្ឋានទេសចរណ៍ ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Lonely Planet (អូស្ត្រាលី) ទើបតែបានស្នើឡើងនូវគោលដៅដ៏អស្ចារ្យចំនួន ១០ ដែលមិនគួររំលងក្នុងដំណើរទេសចរណ៍វៀតណាម រួមមានៈ រដ្ឋធានី Ha Noi ។
![]() |
ឧទ្ទេសនាមនូវរដ្ឋធានី Ha Noi ទស្សនាវដ្តី Lonely Planet បានឲ្យដឹងថា៖ រាជធានីនៃប្រទេសវៀតណាម មានប្រវត្តិវីរភាព ជាមួយនឹងតម្លៃវប្បធម៌នៅតែរក្សាបានក្នុងអំឡុងពេលរាប់ពាន់ឆ្នាំ។ ភ្ញៀវទេសចរហាក់ដូចជាដែលវិលត្រឡប់ទៅកាន់អតីតកាល ស្វែងយល់ពីប្រវត្តិនៃរដ្ឋធានី Ha Noi ក្នុងគោលដៅណាមួយ… |
![]() |
ខេត្ត Ha Giang គឺជាគោលដៅដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង។ តាមការណែនាំរបស់ទស្សវដ្តី Lonely Planet មកខេត្ត Ha Giang ភ្ញៀវគួរតែមក Dong Van, Meo Vac និង Lung Cu ដែលជាគោលដៅទេសចរណ៍នៅប៉ូលខាងជើងនៃប្រទេសឡើយ។ |
![]() |
ទីក្រុងបុរាណ Hoi An (ខេត្ត Quang Nam) ដែលមានស្ថាបត្យកម្មពិសេស និងទេសភាពមាត់ទន្លេដ៏រ៉ូមែនទិក |
![]() |
កោះ Phu Quoc ជាកន្លែងដ៏ល្អសម្រាប់ការលំហែកាយ ពិសាស្រាក្រឡុកនៅឆ្នេរសមុទ្រ និងមើលទេសភាពថ្ងៃលិច។ |
![]() |
ភ្ញៀវទេសចរណ៍នឹងស្វែងយល់និងទទួលបានបទពិសោធន៍នៃជីវិតរស់រវើកនៅទីក្រុង Ho Chi Minh រួមជាមួយនឹងស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញ និងកន្លែងប្រវត្តិសាស្ត្រដូចជា សារមន្ទីរសំណល់សង្គ្រាម វិហារកាតូលិច Duc Ba វិមានឯករាជ្យ ... |

មតិពីមិត្តអ្នកអាន