Trending now

វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ជូនអ្នកយកព័ត៌មាននៃការិយាល័យសារព័ត៌មានបរទេសប្រចាំនៅប្រទេសវៀតណាម

09:49 | 30/06/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ២៧ ខែមិថុនា អ្នកយកព័ត៌មាននិងសហការី សហការិនីអ្នកកាសែតប្រមាណ ៥០ នាក់ដែលធ្វើការនិងប្រចាំការនៅក្នុងប្រទេសវៀតណាមត្រូវបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅមន្ទីរពេទ្យសួតមជ្ឈិម (រដ្ឋធានីហាណូយ) ។

អាស៊ាន ២០២០៖ ការផ្តល់អាទិភាពលើការឆ្លើយតប និងស្ដារឡើងវិញក្រោយជំងឺរាតត្បាត COVID – 19 អាស៊ាន ២០២០៖ ការផ្តល់អាទិភាពលើការឆ្លើយតប និងស្ដារឡើងវិញក្រោយជំងឺរាតត្បាត COVID – 19
សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 នៅលើពិភព​លោក សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 នៅលើពិភព​លោក
វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ជូនអ្នកយកព័ត៌មាននៃការិយាល័យសារព័ត៌មានបរទេសប្រចាំនៅប្រទេសវៀតណាម
លោក Manan Vatsyayana អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កំពុងបានចាក់វ៉ាក់សាំង។ (រូបថត៖ កាសែត The gioi vs Viet Nam)

អ្នកយកព័ត៌មាន និងសហការី សហការិនីអ្នកកាសែតនៅការិយាល័យសារព័ត៌មានបរទេសបានរៀបចំឱ្យទទួលការចាក់វ៉ាក់សាំង តាមពេលវេលាផ្សេងៗគ្នា ដើម្បីធានាឱ្យអនុវត្តយ៉ាងល្អវិធានការរក្សាគម្លាតសង្គម និងគោរពបទប្បញ្ញត្តិបង្ការការរីករាលដាលនៃក្រសួងសុខាភិបាល។

មុនពេលចាក់វ៉ាក់សាំង អ្នកយកព័ត៌មាននិងសហការី សហការិនីអ្នកកាសែតនៃការិយាល័យសារព័ត៌មានបរទេស បានរាយការណ៍អំពីស្ថានភាពសុខភាពរបស់ខ្លួន ត្រួតពិនិត្យសុខភាពនិងពិគ្រោះយោបល់ជាមួយរាល់ព័ត៌មានពាក់ព័ន្ធ។

ពេលវេលាចាក់វ៉ាក់សាំងនេះបានធ្វើឡើងដោយរលូន គ្មានប្រតិកម្ម​ធ្ងន់ធ្ងរណាមួយកើតឡើងឡើយ។ អ្នកយក​ព័ត៌មាននិងសហការី សហការិនីអ្នកការសែតមួយចំនួននៅឯការិយាល័យសារព័ត៌មានបរទេសប្រចាំនៅប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការងារបង្ការនិងការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅប្រទេសវៀតណាម ។

ប្រទេសវៀតណាមបានសម្របសម្រួលនិងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយឥតគិតថ្លៃសម្រាប់សមាជិកជាង ៦០០ នាក់នៃគណៈបេសកកម្មការទូតនិងអង្គការអន្តរជាតិនៅក្នុងប្រទេសវៀតណាម៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦