យុគសម័យ - ក្រៅពីហាងកាហ្វេតេរ៉ាស់ ហាងកាហ្វេសៀវភៅ មនុស្សជាច្រើនក៏ទៅហាងកាហ្វេសត្វចិញ្ចឹម និងហាងកាហ្វេសួនច្បារ ដើម្បីបំបាត់ភាពតានតឹងផងដែរ។
![]() |
![]() |
ហាងកាហ្វេ Rooftop
![]() |
Trill Rooftop Coffee, ជាន់ទី ២៦ អគារ Hei Tower, លេខ ១, ផ្លូវ Nguyen Nhu Kon Tum ខណ្ឌ Thanh Xuan ។ |
ប្រភេទនៃហាងកាហ្វេនៅលើដំបូល (ឬហាងកាហ្វេនៅជាន់កំពូលបំផុត) តែងតែក្លាយទៅជាគោដៅទាក់ទាំញ ដើម្បីមើលឃើញភាពស្រស់ស្អាតនៅថ្ងៃដែលមានខ្យល់បក់ខ្លាំងនៅរដ្ឋធានី Ha Noi។ ហងកាហ្វេទាំងនេះជាកន្លែងដែលមនុស្សជាច្រើនចូលចិត្តទៅកម្សាន្ត នាពេលយប់។ នៅពេលនោះ រដ្ឋធានីបានមានពន្លឺឡើង អ្នកនឹងមានអារម្មណ៍ថា ជីវិតពេលយប់ដ៏មមាញឹកនៃរាជធានី។
មួយក្នុងចំណោមហាងកាហ្វេពេញនិយមបំផុតគឺ Trill Rooftop Cafe ។ ហាងនេះត្រូវបានតុបតែងតាមរចនាបទ vintage ដែលមានទីតាំងនៅជាន់ខ្ពស់បំផុងលើនៃអគារមានកម្ពស់ ២៦ ជាន់គឺជាកន្លែងដ៏ល្អមួយដើម្បីផ្តិតយករូបថតមានតែមួយគត់។
អ្នកអាចមកហាងកាហ្វេមួយចំនួនដែលមានអាសយដ្ឋានដូចខាងក្រោម៖
- Trill Rooftop Coffee, ជាន់ទី ២៦ អគារ Hei Tower, លេខ ១, ផ្លូវ Nguyen Nhu Kon Tum ខណ្ឌ Thanh Xuan ។
- EM Rooftop Coffee ជាន់ទី ៨ - ៩ លេខ ១២៦ ផ្លូវ Hoang Ngan សង្កាត់ Trung Hoa ខណ្ឌ Cau Giay។
- Sam Rooftop Coffee ជាន់ទី ៩ ផ្លូវលេខ ២១២ ផ្លូវ Nguyen Trai សង្កាត់ Thuong Dinh ខណ្ឌ Thanh Xuan ។
កាហ្វេសួនច្បារ
![]() |
VUI Garden Coffee & Restaurant |
ស័ក្តិសមសម្រាប់អ្នកដែលស្រលាញ់រុក្ខជាតិ និងភាពស្ងប់ស្ងាត់ ហាងកាហ្វេសួនច្បារនាំមកនូវភាពស្និទ្ធស្នាលជាមួយធម្មជាតិ។ លំហរខាងក្រៅអនុញ្ញាតឱ្យយើងមើលឃើញកាំរស្មីនៃពន្លឺធម្មជាតិយ៉ាងពេញលេញ ហើយមានដើមឈើពណ៌បៃតងនៅគ្រប់ទីកន្លែង។ ការពិសាកាហ្វេមួយពែងក្រោមស្លឹកបប់ឈើត្រជាក់នឹងធ្វើឱ្យចិត្តមនុស្សស្ងប់ចិត្ត។
ហាងកាហ្វេសួនច្បារពីរដែលត្រូវបានគេសរសើរជាច្រើនបំផុត៖
- Tiny Signature លេខ ៨១ ច្រកផ្លូវ ១៨៩Hoang Hoa Tham ខណ្ឌ Ba Dinh
- S.ii.U Coffee, លេខ ២៥ ច្រកផ្លូវ ៣៦ ផ្លូវ Dao Tan ខណ្ឌ Ba Dinh.
ហាងកាហ្វេសៀវភៅ
![]() |
Book’n Coffee |
នៅកណ្តាលទីក្រុងដ៏អ៊ូអរ ហាងកាហ្វេសៀវភៅជាស្ងប់ស្ងាត់ចម្លែក។ មិនត្រឹមតែជាកន្លែងសម្រាប់ពិសាភេសជ្ជៈប៉ុណ្ណោះទេ ថែមទាំងវាក្លាយជាកន្លែងមលំហែកាយ ជួយមនុស្សជាច្រើនអានសៀវភៅល្អៗ ឬស្តាប់តន្ត្រីពិរោះៗ។ ហាងភាគច្រើនដែលបានប្រើប្រាស់ពណ៌ត្នោត ដូច្នេះវាមានលក្ខណៈសាមញ្ញ និងជិតស្និទ្ធបំផុត។ ប្រសិនបើ អ្នកចង់អានសៀវភៅ អ្នកគួរតែមកហាងកាហ្វេ Tiny Post Cafe ឬ Grind Cafe Greenhouse គឺជាកន្លែងដ៏ល្អសម្រាប់ធ្វើការពេញចិត្តរបស់បុគ្គលិកការិយាល័យដែរ។
- ហាងកាហ្វេ Tiny Post Cafe លេខ ៣០ ច្រកផ្លូវ ១៨១ ផ្លូវ Truong Chinh ខណ្ឌ Thanh Xuan
- ហាង Cafe Greenhouse, BT205 តំបន់ La Casta នៃបុរី Van Quan Ha Dong
ហាងកាហ្វេជាមួយទេសភាពបឹង Tay
![]() |
ហាងកាហ្វេគយគន់ទេសភាពបឹង Tay |
អង្គុយក្នុងហាងកាហ្វេជាមួយនឹងទិដ្ឋភាពផ្ទាល់នៃបឹង Tay ពិតជាអស្ចារ្យណាស់! កន្លែងទាំងនេះក៏ជាកន្លែងដ៏ល្អសម្រាប់មើលថ្ងៃលិចផងដែរ។ ឬពេលភ្លៀងធ្លាក់ឬថ្ងៃក្តៅខ្លាំងដែរ អ្នកអាចមកហាងកាហ្វេនេះ ដោយលសារលំហរធំនិងបរិយាកាសត្រជាក់នៅមាត់បឹង ។
ហាង KOPee Coffee លេខ 87 ផ្លូវ Nguyen Dinh Thi ខណ្ឌTay Ho, Hanoi។
- ហាងកាហ្វេ Tit Coffee លេខ ១០៩ ផ្លូវ Nguyen Dinh Thi ខណ្ឌ Tay Ho។
ហាងកាហ្វេលេងហ្គេម
![]() |
DUELO Boardgame Cafe |
ចុងសប្តាហ៍មិនដឹងទៅណាមែនទេ? ឈប់នៅហាងកាហ្វេ cafe board game ព្រោះនៅទីនេះមិនខ្វះហ្គេមដែលគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកទេ។ មិនត្រឹមតែមានលំហរជាច្រើនដែលបានតុបតែងតាមប្រធានបទខុសគ្នា ហ្គេម Mobius space ក៏មានហ្គេមក្តារក្តៅៗ ដែលអាចលេងបានពេញមួយថ្ងៃ។ លើសពីហាងកាហ្វេ នេះក៏ជាកន្លែងមួយសម្រាប់អ្នកស្គាល់គ្នា និងលេងហ្គេមគួរឱ្យចាប់អារម្មណ៍ជាមួយគ្នា។
- ហាងកាហ្វេ Mobius - Cafe & Boardgame លេខ ១៣៧ ផ្លូវ Nguyen Chi Thanh ខណ្ឌ Dong Da,
។
សម្រាប់អ្នកណាចូលចិត្តសត្វចិញ្ចឹមក្នុងផ្ទះ ជម្រើសល្អបំផុតសម្រាប់គេគឺហាងកាហ្វេឆ្កែ ឆ្មា។ យោងតាមនារី Nhu - បុគ្គលិកនៃហាងកាហ្វេឆ្មាមួយនៅផ្លូវ To Huu បាននិយាយថា "ចំនួនអតិថិជនដែលមកហាងរបស់ខ្ញុំរៀងរាល់ល្ងាចឬចុងសប្តាហ៍ភាគច្រើនពួកគេធ្វើការក្នុងការិយាល័យ។ ពេលខ្លះពួកគេបញ្ជាទិញទឹកដោយមិនពិសាអីទេ គ្រាន់តែអង្គុយលេង ឬមើលឆ្មាដើរលេងមួយម៉ោង»។
ហាងកាហ្វេក្បែរផ្លូវដែក
![]() |
គំរូហាងកាហ្វេរថភ្លើងតាំងពីបង្កើតឡើងបានទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេស។ ពួកគេមកទទួលយកអារម្មណ៍នៃការហូបកាហ្វេមួយពែង នៅពេលដែលរថភ្លើងរត់កាត់តំបន់ផ្លូវចាស់ ដែលមានផ្ទះនៅជិតសងខាង។ អាចនិយាយបានថា នេះជាវិធីប្រថុយប្រថានក្នុងការទៅហាងកាហ្វេ ប៉ុន្តែវាក៏មានលក្ខណៈពិសេស។ មនុស្សជាច្រើនសម្តែងការសោកស្ដាយ នៅពេលដែលតារាម៉ូដែលហាងកាហ្វេរូបនេះ «មិនលក់ទៀត»។
ម៉ូដែលហាងកាហ្វេនីមួយៗមានអ្វីដែលគួរឱ្យចាប់អារម្មណ៍រៀងៗខ្លួន។ ដូច្នេះ តើអ្នកបានជ្រើសរើសកន្លែងដើរលេងនៅសប្តាហ៍នេះឬនៅ? សូមស្លៀកពាក់ដើម្បីរីករាយនឹងបរិយាកាសនៃទីក្រុងហាណូយ ហើយយោងទៅហាងកាហ្វេខាងលើដើម្បីទទួលយកបទពិសោធន៍ និងមានភាពសប្បាយរីករាយ!

មតិពីមិត្តអ្នកអាន